Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 16:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​សាលាប្រជុំ។ មែន ពេល​វេលា​នោះ​មក​ដល់​ហើយ ដែល​អ្នក​ណា​សម្លាប់​អ្នក​រាល់​គ្នា គេ​នឹក​ស្មាន​ថា​ខ្លួន​គោរព​បម្រើ​ដល់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 គេ​នឹង​បណ្ដេញ​អ្នករាល់គ្នា​ចេញពី​សាលាប្រជុំ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ គឺ​មាន​ពេលវេលា​នឹង​មក ដែល​អស់អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​នឹង​គិតថា ខ្លួនគេ​កំពុង​ថ្វាយ​ការបម្រើ​ដល់​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គេ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​សាលា​ប្រជុំ* ហើយ​នៅ​ថ្ងៃ​ក្រោយ អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា នឹក​ស្មាន​ថា​ខ្លួន​គោរព​បម្រើ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សំឡាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បំរើ​ដល់​ព្រះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គេ​នឹង​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​សាលា​ប្រជុំ ហើយ​នៅ​ថ្ងៃ​ក្រោយ អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា​នឹក​ស្មាន​ថា ខ្លួន​គោរព​បម្រើ​អុលឡោះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 16:2
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ពោល​ថា "ចូរ​ឈរ​នៅ​ទី​នោះ​ដោយ​ខ្លួន​ទៅ កុំ​មក​ជិត​យើង​ឡើយ ដ្បិត​យើង​បរិសុទ្ធ​ជាង​អ្នក" ពួក​យ៉ាង​នោះ​ជា​ផ្សែង​នៅ​ក្នុង​រន្ធ​ច្រមុះ​យើង គឺ​ជា​ភ្លើង​ដែល​ឆេះ​ជា‌និច្ច។


អ្នក​រាល់​គ្នា​ដែល​ញាប់ញ័រ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចុះ ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​ស្អប់​អ្នក ជា​ពួក​អ្នក​ដែល​កាត់​អ្នក​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​យើង គេ​បាន​ពោល​ថា ចូរ​អ្នក​រាល់​គ្នា​តម្កើង​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​យើង​បាន​ឃើញ​អំណរ​របស់​អ្នក​ផង ប៉ុន្តែ គេ​នឹង​ត្រូវ​អៀន​ខ្មាស​វិញ។


ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​ក្នុង​ចំណោម​ប្រជា‌ជន នឹង​អប់‌រំ​មនុស្ស​ជា​ច្រើន ប៉ុន្តែ គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ និង​ភ្លើង ត្រូវគេ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ អស់​មួយ​រយៈ។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​តែ​រូប‌កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ តែ​ផ្ទុយទៅ​វិញ ត្រូវ​ខ្លាច​ព្រះ‌អង្គ​ដែល​ទ្រង់​អាច​នឹង​បំផ្លាញ​ទាំង​ព្រលឹង និង​រូប‌កាយ​ទៅ​ក្នុង​នរក​បាន។


ពេល​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម ហើយ​សម្លាប់​អ្នក​រាល់​គ្នា។ គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា​ព្រោះ​តែ​នាម​ខ្ញុំ។


អ្នក​រាល់​គ្នា​មាន​ពរ ពេល​មនុស្ស​ស្អប់​អ្នក​រាល់​គ្នា ពេល​គេ​កាត់‌កាល់ ត្មះ‌តិះ‌ដៀល ហើយ​មើល​ងាយ​អ្នក​រាល់​គ្នា ដោយ​ព្រោះ​កូន​មនុស្ស។


ក្នុង​ចំណោម​ពួក​នាម៉ឺន មាន​ច្រើន​នាក់​បាន​ជឿ​ដល់​ព្រះ‌អង្គ តែ​គេ​មិន​ហ៊ាន​ប្រកាស​ជំនឿ​របស់​ខ្លួន​ឡើយ ព្រោះ​ខ្លាច​ពួក​ផារិ‌ស៊ី​កាត់​ពួក​គេ​ចេញ​ពី​សាលា​ប្រជុំ


«ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​ជា​រឿង​ប្រៀប​ធៀប តែ​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​ខ្ញុំ​នឹង​មិន​និយាយ​ដោយ​រឿង​ប្រៀប​ធៀប​ទៀត​ទេ គឺ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ព្រះ‌វរបិតា​យ៉ាង​ច្បាស់​លាស់​វិញ។


មើល៍! ពេល​វេលា​នោះ​មក​ដល់​ហើយ គឺ​ពិត​ជា​មក​ដល់​មែន ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​រៀងៗ​ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ពេល​វេលា​នោះ​មក​ដល់ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត​ឡើយ។


ប៉ុន្តែ ពេល​វេលា​នោះ នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ អ្នក​ថ្វាយ​បង្គំ​ពិត​ប្រាកដ នឹង​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ព្រោះ​ព្រះ‌វរបិតា​ស្វែង​រក​អ្នក​ថ្វាយ​បង្គំ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។


ឪពុក‌ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ​ថា បើ​អ្នក​ណា​ប្រកាស​ថា​ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ ត្រូវ​កាត់​អ្នក​នោះ​ចេញ​ពី​សាលា​ប្រជុំ​របស់​គេ។


គេ​ឆ្លើយ​តប​ទៅ​គាត់​ថា៖ «ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​តើ​ឯង​ចង់​បង្រៀន​យើង​ឬ?» រួច​គេ​បណ្តេញ​គាត់​ចេញ​ទៅ។


កាល​ក្រុម‌ប្រឹក្សា​បាន​ឮដូច្នេះ គេ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ពួក​សាវក​ទៀត​ផង។


លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ»។


ពេល​គេ​និយាយ​មួល​បង្កាច់ យើង​និយាយ​ពាក្យ​ល្អ។ យើង​បាន​ត្រឡប់​ដូច​ជា​សំរាម​របស់​លោកីយ៍ ជា​កម្អែល​របស់​មនុស្ស​ទាំង‌អស់ រហូត​ដល់​ថ្ងៃ​នេះ។


ខាង​សេចក្ដី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ក្រុម​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ។


ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ នៅ​ក្រោម​អាសនា ខ្ញុំ​ឃើញ​មាន​ព្រលឹង​មនុស្ស​ទាំង​អស់ ដែល​គេ​បាន​សម្លាប់ ដោយ​ព្រោះ​កាន់​តាម​ព្រះ‌បន្ទូល និង​សេចក្តី​បន្ទាល់។


ពេល​នោះ មនុស្ស​នៅ​ទី​ក្រុង​ពោល​ទៅ​កាន់​យ៉ូអាស​ថា៖ «ចូរ​នាំ​កូន​របស់​អ្នក​ចេញ​មក វាត្រូវ​តែ​ស្លាប់ ដ្បិត​វា​បាន​រំលំ​អាសនា​របស់​ព្រះ‌បាល ហើយ​កាប់​បំផ្លាញបង្គោល​សក្ការៈ​ដែល​នៅជិត​នោះ​ទៀត​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម