យ៉ូហាន 19:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 បន្ទាប់មក យ៉ូសែប អ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដែរ តែមិនបង្ហាញមុខ ព្រោះខ្លាចពួកយូដា លោកបានសុំច្បាប់លោកពីឡាត់ យកព្រះសពព្រះយេស៊ូវចុះមក។ លោកពីឡាត់ក៏អនុញ្ញាតឲ្យ ដូច្នេះ លោកក៏មកយកព្រះសពព្រះយេស៊ូវទៅ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល38 បន្ទាប់ពីការទាំងនេះ យ៉ូសែបអ្នកអើរីម៉ាថេសុំពីឡាត់ដើម្បីយកព្រះសពព្រះយេស៊ូវចេញ។ គាត់ជាសិស្សម្នាក់របស់ព្រះយេស៊ូវ ប៉ុន្តែលាក់មុខ ព្រោះតែការភិតភ័យចំពោះពួកយូដា។ ពីឡាត់បានអនុញ្ញាត ដូច្នេះគាត់ក៏មក ហើយយកព្រះសពព្រះអង្គ។ សូមមើលជំពូកKhmer Christian Bible38 ក្រោយហេតុការណ៍ទាំងនេះ លោកយ៉ូសែប អ្នកក្រុងអើរីម៉ាថេបានសុំលោកពីឡាត់យកសពព្រះយេស៊ូ ហើយលោកពីឡាត់បានយល់ព្រម ដូច្នេះលោកយ៉ូសែបក៏មកយកសពរបស់ព្រះអង្គ។ លោកយ៉ូសែបជាសិស្សម្នាក់របស់ព្រះយេស៊ូ ប៉ុន្ដែគាត់បានលាក់មុខព្រោះខ្លាចពួកជនជាតិយូដា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 បន្ទាប់មក លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេ បានទៅសុំច្បាប់លោកពីឡាត យកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះក៏ជាសិស្ស*របស់ព្រះយេស៊ូដែរ តែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឲ្យ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ក្រោយនោះមក យ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ដែលជាសិស្សរបស់ព្រះយេស៊ូវដោយសំងាត់ ព្រោះខ្លាចពួកយូដា លោកបានសូមដល់លោកពីឡាត់ ឲ្យមានច្បាប់នឹងយកព្រះសពព្រះយេស៊ូវចុះមក លោកពីឡាត់ក៏បើកឲ្យ ដូច្នេះ លោកមកយកព្រះសពព្រះយេស៊ូវទៅ សូមមើលជំពូកអាល់គីតាប38 បន្ទាប់មក យូសុះ ជាអ្នកស្រុកអើរីម៉ាថេបានទៅសុំច្បាប់លោកពីឡាត យកសពអ៊ីសា។ យូសុះនេះក៏ជាសិស្សរបស់អ៊ីសាដែរតែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឲ្យ ហើយយូសុះក៏មកដោះសពយកទៅ។ សូមមើលជំពូក |