ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 17:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា៖ «ស្រុក​ភ្នំ​នេះ​មិនគ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ប៉ុន្តែ ពួក​សាសន៍​កាណាន​ដែល​រស់​នៅ​តំបន់​វាលទំនាប​ទាំង​ប៉ុន្មាន ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សៀន ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​តាម​ជ្រលង​ភ្នំ​យេស‌រាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​លោក​យ៉ូសែប​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន‌ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​ជិត‌ខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេសរាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា ស្រុក​ភ្នំ​នេះ​មិន​គ្រាន់​ឲ្យ​យើង​ខ្ញុំ​នៅ​ទេ​មែន ប៉ុន្តែ​ពួក​សាសន៍​កាណាន​ទាំង​អស់​ដែល​នៅ​ស្រុក​វាល គេ​មាន​សុទ្ធ​តែ​រទេះ​ដែក ទោះ​ទាំង​ពួក​ដែល​នៅ​ក្រុង​បេត-សៀន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ នឹង​ពួក​ដែល​នៅ​វាល​ច្រក​ភ្នំ​យេស‌រាល​ផង

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​របស់​យូសុះ​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន‌ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​ជិត‌ខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេស‌រាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។

សូមមើលជំពូក



យ៉ូស្វេ 17:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្តិច​ក្រោយ​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពក និង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ព្រះបាទ​អ័ហាប់​ជិះ​រទេះ​ទៅ​យេស‌រាល


ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​លោក​អេលីយ៉ា លោក​ក៏​ក្រវាត់​ចង្កេះ រត់​ទៅ​ខាង​មុខ​អ័ហាប់ រហូត​ដល់​មាត់​ទ្វារ​ក្រុង​យេស‌រាល។


រីឯ​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី។


ព្រះ‌យេហូវ៉ា​ក៏​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេសិ‌បិល​ដែរ​ថា៖ «ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​ជិត​កំផែង​ក្រុង​យេស‌រាល


ប្អាណា​ជា​កូន​អ័ហ៊ី‌លូឌ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន​រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម។


ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​តំបន់​មួយ​ក្នុង​ក្រុង​យេស‌រាល ឥត​មាន​អ្នក​ណា​កប់​នាង​ឡើយ"» រួច​ហើយ​គាត់​ក៏​បើក​ទ្វារ​រត់​ចេញ​ទៅ។


ហើយ​សព​របស់​យេសិ‌បិល​នឹងក្លាយ​ជា​ជី​នៅ​លើ​ដី ក្នុង​ទី​តំបន់​នៃ​ស្រុក​យេស‌រាល បាន​ជា​មិន​ដែល​មាន​អ្នក​ណា​ថា នេះ​ជា​សព​យេសិ‌បិល​នោះ​ឡើយ"»។


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​ធ្វើ​ឲ្យ​ឮ​សម្រែក​ប្រាប់​ពី​ចម្បាំង នៅ​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ទី​ក្រុង​នោះ​នឹង​ទៅ​ជា​គំនរ​បំណែក​នៅ​ស្ងាត់​ច្រៀប ហើយ​តំបន់​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដុត​ចោល គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​មត៌ក ដែល​ពួក​កូន​ចៅ​អាំម៉ូន​បាន​យក​ជា​របស់​គេ​នោះ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


យេស‌រាល យ៉ុកឌាម សាណូអា


ពួក​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​តាអាណាក និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អស់​បី​ស្រុក


លោក​យ៉ូស្វេ​តប​ទៅ​គេ​ថា៖ «បើ​អ្នករាល់​គ្នាមាន​គ្នា​ច្រើន​ដូច្នេះ ហើយ​បើ​ស្រុក​ភ្នំ​អេប្រាអិម​នេះ​ចង្អៀត​ពេក​សម្រាប់​អ្នក ចូរ​ឡើង​ទៅ​តំបន់​ព្រៃ ក្នុង​ស្រុក​ពេរិស៊ីត និង​ស្រុក​រេផែម ហើយ​កាប់​ឆ្ការ​ទីនោះ យក​ដី​សម្រាប់​អ្នក​រាល់​គ្នា​ទៅ»។


ពេល​នោះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​វង្ស​យ៉ូសែប គឺ​ពួក​អេប្រាអិម និង​ពួក​ម៉ាណា‌សេ​ថា៖ «អ្នករាល់​គ្នាមាន​គ្នា​ច្រើន ហើយ​ក៏​មាន​កម្លាំង​ខ្លាំង​ដែរ អ្នក​មិន​ត្រូវ​មាន​ទឹក​ដីតែ​មួយ​ចំណែក​ដូច្នេះ​ទេ


ប៉ុន្តែ ស្រុក​ភ្នំ​ត្រូវ​តែ​ជា​កម្មសិទ្ធិ​របស់​អ្នក ទោះ​បើ​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ អ្នក​រាល់​គ្នា​ត្រូវ​តែ​កាប់​ឆ្ការព្រៃ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ តាំង​ពី​ចុង​ម្ខាង​រហូត​ដល់​ចុង​ម្ខាង ដ្បិតអ្នក​ត្រូវ​បណ្តេញ​ពួក​សាសន៍​កាណាន​ចេញ ទោះ​បើ​គេ​មាន​រទេះ​ដែក និង​កម្លាំង​ខ្លាំង​ក៏​ដោយ»។


ទឹក​ដី​របស់​គេ​រួម​មាន ក្រុង​យេស‌រាល គីសា‌ឡូត ស៊ូណែម


ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ពួក​យូដា ហើយ​គេ​វាយ​យក​បាន​ស្រុក​ភ្នំ តែ​គេ​ពុំ​អាច​បណ្តេញ​ពួក​អ្នក​ដែល​រស់​នៅ​វាល​ច្រក​ភ្នំ​ចេញ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចម្បាំង​ដែល​ធ្វើ​ពី​ដែក។


ស៊ីសេ‌រ៉ា​ក៏​ប្រមូល​រទេះ​របស់​លោក​ទាំង​អស់ គឺ​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និងពល​ទ័ពដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម រហូត​ដល់​ស្ទឹង​គីសុន។


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលបានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​មនុស្ស​នៅ​ស្រុក​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឆ្លង​ទន្លេ​យ័រ​ដាន់​មក​បោះ‌ទ័ព​នៅ​ជ្រលង​ភ្នំ​យេស‌រាល។


ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ពល​ទ័ព​ទាំង​អស់​នៅ​ត្រង់​អាផែក ហើយ​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ត្រង់​រន្ធ​ទឹក​យេស‌រាល។