Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 17:16 - អាល់គីតាប

16 កូន​ចៅ​របស់​យូសុះ​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន‌ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​ជិត‌ខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេស‌រាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា៖ «ស្រុក​ភ្នំ​នេះ​មិនគ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ប៉ុន្តែ ពួក​សាសន៍​កាណាន​ដែល​រស់​នៅ​តំបន់​វាលទំនាប​ទាំង​ប៉ុន្មាន ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សៀន ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​តាម​ជ្រលង​ភ្នំ​យេស‌រាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កូន​ចៅ​របស់​លោក​យ៉ូសែប​តប​ទៅ​លោក​វិញ​ថា៖ «តំបន់​ភ្នំ​នេះ​មិន​ល្មម​គ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ហើយ​ក្រៅ​ពី​នេះ ជន‌ជាតិ​កាណាន ទាំង​អ្នក​ដែល​រស់​នៅ​តំបន់​វាល​រាប ទាំង​អ្នក​នៅ​ក្រុង​បេត‌សាន និង​ភូមិ​ជិត‌ខាង ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​ជ្រលង​ភ្នំ​យេសរាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា ស្រុក​ភ្នំ​នេះ​មិន​គ្រាន់​ឲ្យ​យើង​ខ្ញុំ​នៅ​ទេ​មែន ប៉ុន្តែ​ពួក​សាសន៍​កាណាន​ទាំង​អស់​ដែល​នៅ​ស្រុក​វាល គេ​មាន​សុទ្ធ​តែ​រទេះ​ដែក ទោះ​ទាំង​ពួក​ដែល​នៅ​ក្រុង​បេត-សៀន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ នឹង​ពួក​ដែល​នៅ​វាល​ច្រក​ភ្នំ​យេស‌រាល​ផង

សូមមើលជំពូក ចម្លង




យ៉ូស្វេ 17:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​ពពក​កាន់​តែ​ខ្លាំង​ក្រាស់ៗ ហើយ​ខ្យល់​ក៏​បក់​មក រួច​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង​ដែរ។ ស្តេច​អហាប់​ឡើង​រទេះ ចូល​ទៅ​ក្រុង​យេស‌រាល។


អេលី‌យ៉េស​យក​ក្រណាត់​ក្រវាត់​ចង្កេះ ស្រាប់​តែ​គាត់​ពោរ‌ពេញ​ដោយ​អំណាច​របស់អុលឡោះ‌តាអាឡា ហើយ​គាត់​ក៏​រត់​ពី​មុខ​រទេះ​ស្តេច​អហាប់ រហូត​ដល់​ច្រក​ចូល​ក្រុង​យេសរាល។


ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក មាន​ហេតុ‌ការណ៍​មួយ​ទៀត​កើត​ឡើង។ នៅ​ក្រុង​យេស‌រាល មាន​បុរស​ម្នាក់​ឈ្មោះ​ណា‌បោត គាត់​មាន​ចម្ការ​ទំពាំង​បាយ‌ជូរ​មួយ​នៅ​ជិត​រាជ‌វាំង​ស្តេច​អហាប់ ជា​ស្តេច​នៅ​ក្រុង​សាម៉ារី។


អុលឡោះ‌តាអាឡា​មាន​បន្ទូល អំពី​ម្ចាស់​ក្សត្រី​យេសិ‌បិល​ថា “ឆ្កែ​នឹង​ហែក​ស៊ី​យេសិ‌បិល នៅ​ជើង​កំពែង​ក្រុង​យេសរាល។


លោក​បាណា ជា​កូន​របស់​លោក​អហ៊ី‌លូដ គ្រប់‌គ្រង​លើ​តំបន់​តាណាក់ និង​មេគី‌ដោរ ព្រម​ទាំង​តំបន់​បេត‌សៀន​ទាំង​មូល។ តំបន់​បេត‌សៀន​មាន​ព្រំ​ប្រទល់​រហូត​ដល់​សារថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេស‌រាល។ តំបន់​នេះ​លាត​សន្ធឹង​ពី​បេតសៀន រហូត​ដល់​អេបិល-មហូឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុក‌មាម។


ឆ្កែ​នឹង​ហែក​សាច់​យេសិ‌បិល​ស៊ី នៅ​ក្នុង​ចម្ការ​យេសិ‌បិល ហើយ​គ្មាន​នរណា​កប់​សព​នាង​ទេ”»។ យុវ‌បុរស​ជា​ណាពី​ក៏​បើក​ទ្វារ ហើយ​រត់​ចេញ​ទៅ។


សាក‌សព​របស់​នាង​យេសិ‌បិល​នឹង​ក្លាយ​ជា​ជី​ក្នុង​ចម្ការ​យេស‌រាល។ ដូច្នេះ គ្មាន​នរណា​អាច​ពោល​ថា​នេះ​ជា​ផ្នូរ​របស់​យេសិ‌បិល​បាន​ទេ»។


ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ឲ្យ​សង្គ្រាម​កើត​មាន​ដល់ ជន‌ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបាត់ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​នឹង​ត្រូវ វិនាស​ដោយ​ភ្លើង។ ពេល​នោះ អ៊ីស្រ‌អែល​នឹង​យក​ទឹក​ដី​ដែល ជន‌ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យេស‌រាល យ៉ុក‌ឌាម សា‌ណូអា


កុល‌សម្ព័ន្ធ​ម៉ាណាសេ​ក៏​មាន​ទឹក​ដី នៅ​ក្នុង​ស្រុក​អ៊ី‌សា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ដោរ ក្រុង​អេន-ដោរ​ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។


យ៉ូស្វេ​តប​ថា៖ «បើ​សិន​ជា​បង​ប្អូន​មាន​គ្នា​ច្រើន​ដូច្នេះ ហើយ​បើ​តំបន់​ភ្នំ​អេប្រា‌អ៊ីម​នេះ​ចង្អៀត​ពេក ចូរ​ឡើង​ទៅ​តំបន់​ព្រៃ កាប់​ឆ្ការ​យក​ដី​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ពេរីស៊ីត និង​ស្រុក​រេផែម​ទៅ»។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ចៅ​យូសុះ គឺ​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម និង​កុល‌សម្ព័ន្ធ​ម៉ាណាសេ​ខាង​លិច​ថា៖ «បង​ប្អូន​មាន​គ្នា​ច្រើន ហើយ​ក៏​មាន​កម្លាំង​ខ្លាំង​ដែរ ដូច្នេះ​បង​ប្អូន​ត្រូវ​ទទួល​ទឹក​ដី លើស​ពី​មួយ​ចំណែក។


បង​ប្អូន​នឹង​ទទួល​តំបន់​ភ្នំ ទោះ​បី​មាន​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ។ បង​ប្អូន​ត្រូវ​ឆ្ការ​ព្រៃ​នោះ​ធ្វើ​ជា​កម្ម‌សិទ្ធិ ហើយ​ត្រូវ​បណ្តេញ​ជន‌ជាតិ​កាណាន​ចេញ​ទៅ ទោះ​បី​ពួក​គេ​មាន​រទេះ​ដែក និង​មាន​កម្លាំង​ខ្លាំង‌ក្លា​យ៉ាង​ណា​ក៏​ដោយ»។


ទឹក​ដី​របស់​គេ មាន​ក្រុង​យីស‌រាល គីសា‌ឡូត ស៊ូ‌ណេម


អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កុល‌សម្ព័ន្ធ​យូដា ហើយ​ប្រទាន​ឲ្យ​ពួក​គេ​ត្រួត‌ត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្តេញ​ប្រជា‌ជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចំបាំង​ធ្វើ​អំពី​ដែក។


លោក​ស៊ីសេ‌រ៉ា​ប្រមូល​រទេះ​ដែក​ទាំង​ប្រាំ​បួន​រយ​គ្រឿង និង​កង‌ទ័ព​ទាំង​អស់​របស់​គាត់ នៅ​ហារ៉ូសេត‌កូយឹម ហើយ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ជ្រោះ​គីសូន។


ស្តេច​យ៉ាប៊ីន​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ជន‌ជាតិ​អ៊ីស្រ‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្រែក​អង្វរអុលឡោះ‌តាអាឡា។


នៅ​គ្រា​នោះ ជន‌ជាតិ​ម៉ាឌាន​ទាំង​មូល ជន‌ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ដែល​មក​ពី​ទិស​ខាង​កើត​បាន​ប្រមូល​ផ្តុំ​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេស‌រាល។


ជន‌ជាតិ​ភីលី‌ស្ទីន​បាន​ប្រមូល​ផ្តុំ​ទ័ព​ទាំង​មូល​របស់​ពួក​គេ​នៅ​អាផេក។ ចំណែក​ឯ​ពួក​អ៊ីស្រ‌អែល​វិញ បោះ​ទ័ព​ជិត​ប្រភព​ទឹក​នៅ​យេស‌រាល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម