ពួកចៅហ្វាយ 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ព្រះយេហូវ៉ាគង់ជាមួយពួកយូដា ហើយគេវាយយកបានស្រុកភ្នំ តែគេពុំអាចបណ្តេញពួកអ្នកដែលរស់នៅវាលច្រកភ្នំចេញបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងដែលធ្វើពីដែក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ព្រះអម្ចាស់គង់នៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានឲ្យពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្ដេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងធ្វើអំពីដែក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក សូមមើលជំពូកអាល់គីតាប19 អុលឡោះតាអាឡានៅជាមួយកុលសម្ព័ន្ធយូដា ហើយប្រទានឲ្យពួកគេត្រួតត្រាលើតំបន់ភ្នំ ប៉ុន្តែ ពួកគេពុំអាចបណ្តេញប្រជាជនដែលរស់នៅតាមតំបន់ជ្រលងភ្នំបានទេ ព្រោះអ្នកទាំងនោះមានរទេះចំបាំងធ្វើអំពីដែក។ សូមមើលជំពូក |
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
ដូច្នេះ សូមប្រគល់ស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅថ្ងៃនោះហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ទាំងមានទាំងទីក្រុងធំៗដែលមានកំផែងរឹងមាំ។ ប្រសិនបើព្រះយេហូវ៉ាគង់ជាមួយខ្ញុំ នោះខ្ញុំនឹងបណ្តេញពួកគេចេញ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមិនខាន»។
ហេតុនេះហើយបានជាប្រជាជនអ៊ីស្រាអែលមិនអាចឈរនៅមុខខ្មាំងសត្រូវរបស់គេបាន។ ពួកគេបាក់ទ័ពនៅមុខសត្រូវ ព្រោះគេបានត្រឡប់ទៅជារបស់ដែលត្រូវបំផ្លាញដែរ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញរបស់ដែលសម្រាប់បំផ្លាញក្នុងចំណោមអ្នករាល់គ្នាចេញទេ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ។