Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 17:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពួក​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​តាអាណាក និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អស់​បី​ស្រុក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេ‌ស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ដោរ ក្រុង​អេន-‌ដោរ ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​ពួក​ម៉ាន៉ាសេ​ក៏​មាន​ទី​ក្រុង​នៅ​ក្នុង​ស្រុក​អ៊ីសាខារ នឹង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន នឹង​ដំបន់​ជុំវិញ ក្រុង​យីបលាម នឹង​ដំបន់​ជុំវិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ នឹង​ដំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ នឹង​ដំបន់​ជុំវិញ ពួក​អ្នក​នៅ​ក្រុង​ត្អាណាក នឹង​ដំបន់​ជុំវិញ នឹង​ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ នឹង​ដំបន់​ជុំវិញ គឺ​អស់​៣​ស្រុក

សូមមើលជំពូក ចម្លង

អាល់គីតាប

11 កុល‌សម្ព័ន្ធ​ម៉ាណាសេ​ក៏​មាន​ទឹក​ដី នៅ​ក្នុង​ស្រុក​អ៊ី‌សា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត‌សាន និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ដោរ ក្រុង​អេន-ដោរ​ក្រុង​តាណាក់ ក្រុង​មេគី‌ដោ និង​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ និង​អ្នក​ស្រុក​របស់​គេ​ដែរ ពោល​គឺ​ស្រុក​ដោរ​ទាំង​មូល។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 17:11
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះបាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រ​របស់​ទ្រង់ ពី​ពួក​យ៉ាបេស-កាឡាត ដែល​គេ​បាន​លួច​យក​ពី​ទី‌ធ្លា​ក្រុង​បេត-សាន ជា​កន្លែង​ដែល​ពួក​ភីលី‌ស្ទីន​បាន​ព្យួរ នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​ទ្រង់​នៅ​ភ្នំ​គីលបោ។


មូល​ហេតុ​ដែល​ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​កំណែន គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌រាជ‌វាំង ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ក្រុង​ហាសោរ ក្រុង​មេគី‌ដោ ក្រុង​កេស៊ើរ


ពេល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា​បាន​ឃើញ​ការ​ដូច្នោះ ទ្រង់​ក៏​រត់​ទៅ​តាម តែ​ព្រះបាទ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា៖ «ចូរ​វាយ​សម្លាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ» ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីប‌លាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ។


ហើយ​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ក៏​ឲ្យ​ក្រុង​អាន់នើរ និង​វាលស្មៅនៅ​ជុំ‌វិញ ក្រុង​ប៊ីលាម និងវាលស្មៅ​នៅ​ជុំ‌វិញ សម្រាប់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​ដែរ។


ហើយ​តាម​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​ម៉ាណា‌សេ នោះ​មាន​ក្រុង​បេត-សៀន និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ត្អាណាក និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ភូមិ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន។ ពួក​កូន​ចៅ​យ៉ូសែប ជា​កូន​អ៊ីស្រា‌អែល គេ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។


ប៉ុន្តែ ព្រះបាទ​យ៉ូសៀស​មិន​ព្រម​ថយ​បែរ​ចេញ​ពី​ព្រះបាទ​នេកោ​ទេ គឺ​បាន​ក្លែង​ខ្លួន​ដើម្បី​ឲ្យ​បាន​ច្បាំង​នឹង​ទ្រង់​វិញ ឥត​ស្តាប់​តាម​ពាក្យ​របស់​នេកោ ដែល​មក​ពី​ព្រះ‌ឧស្ឋ​នៃ​ព្រះ​ឡើយ ហើយ​យាង​ទៅ​ច្បាំង​នៅ​ត្រង់​ច្រក​ភ្នំ​មេគី‌ដោ។


ជា​អ្នក​ដែល​បាន​វិនាស​ទៅ​នៅ​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​ធ្វើ​ឲ្យ​ឮ​សម្រែក​ប្រាប់​ពី​ចម្បាំង នៅ​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ទី​ក្រុង​នោះ​នឹង​ទៅ​ជា​គំនរ​បំណែក​នៅ​ស្ងាត់​ច្រៀប ហើយ​តំបន់​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដុត​ចោល គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​មត៌ក ដែល​ពួក​កូន​ចៅ​អាំម៉ូន​បាន​យក​ជា​របស់​គេ​នោះ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ។


ព្រម​ទាំងទៅ​កាន់​ពួក​ស្តេច​នៅ​ស្រុក​ភ្នំភាគ​ខាង​ជើង នៅ​តំបន់​អារ៉ាបា ខាង​ត្បូង​គីណា​រ៉ូត នៅតំបន់​វាល​ទំនាប និង​នៅ​តំបន់​ឌ័រដែល​នៅ​ខាង​លិច


ស្តេច​ក្រុង​តា‌អា‌ណាកមួយ ស្តេច​ក្រុង​មេគី‌ដោមួយ


ស្តេច​ក្រុង​ដោរ​នៅ​ខ្ពង់​រាប​ដោរ​មួយ ស្តេច​ក្រុង​កូយីម​នៅ​គីល‌កាល មួយ


រាប់​ទាំង​ក្រុង ព្រម​ទាំង​ភូមិ​នានា នៅ​ក្នុង​មត៌ក​របស់​ពួក​កូន​ចៅ​ម៉ាណា‌សេ ដែល​ញែក​សម្រាប់ពួក​កូន​ចៅ​អេ​ប្រាអិម។


ឯ​ស្រុក​ខាង​ត្បូង​ជា​កម្ម​សិទ្ធិ​របស់​អេប្រាអិម ហើយ​ខាង​ជើង​ជា​កម្មសិទ្ធិ​របស់​ម៉ាណា‌សេ ដែល​មាន​សមុទ្រ​ជាព្រំ​ប្រទល់។ ស្រុក​អេស៊ើរជា​ព្រំ​ប្រទល់​ខាង​ជើង ហើយ​ស្រុក​អ៊ីសា‌ខារ​ជា​ព្រំ​ប្រទល់​ខាង​កើត។


ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា៖ «ស្រុក​ភ្នំ​នេះ​មិនគ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ប៉ុន្តែ ពួក​សាសន៍​កាណាន​ដែល​រស់​នៅ​តំបន់​វាលទំនាប​ទាំង​ប៉ុន្មាន ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សៀន ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​តាម​ជ្រលង​ភ្នំ​យេស‌រាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់»។


ពួក​ម៉ាណា‌សេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​បេត-សៀន និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​តា‌អា‌ណាក និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​ក្រុង​យីបលាម និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ឬ​ពួក​ក្រុង​មេគី‌ដោ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​នៅ​តែ​បន្ដ​រស់​នៅ​ក្នុង​ស្រុក​តទៅ​ទៀត។


ពួក​ស្តេច​បាន​មក​ច្បាំង គឺ​ពួក​ស្តេច​ស្រុក​កាណាន គេ​មក​ច្បាំង​នៅ​តា‌អា‌ណាក ជិត​ប្រភព​ទឹក​មេគី‌ដោ តែ​គេ​មិន​បាន​ទទួល​ប្រាក់​ជា​ជ័យ‌ភណ្ឌ​សោះ​ឡើយ។


ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា៖ «ចូរ​ទៅ​រក​ស្ត្រី​ណា​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ទៅ​សួរ​ទំនាយ​ពី​នាង» ពួក​អ្នក​បម្រើ​របស់​ទ្រង់​ទូល​ឆ្លើយ​ថា៖ «នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប»។


ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​នោះ ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះអាសថា​រ៉ូត ឯ​សព​របស់​ស្ដេច​ចង​ភ្ជាប់​នឹង​កំផែង​ក្រុង​បេត-សាន។


នោះ​ពួក​អ្នក​ក្លាហាន​ទាំង​ប៉ុន្មាន​របស់​គេ ក៏​នាំ​គ្នា​ទៅ​ទាំង​យប់ នាំ​យក​សព​របស់​សូល និង​សព​របស់​ពួក​បុត្រា​ទ្រង់ ពី​កំផែង​បេត-សាន ត្រឡប់​មក​ក្រុង​យ៉ា‌បេស ដើម្បី​បូ​ជា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម