Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 6:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​មនុស្ស​នៅ​ស្រុក​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឆ្លង​ទន្លេ​យ័រ​ដាន់​មក​បោះ‌ទ័ព​នៅ​ជ្រលង​ភ្នំ​យេស‌រាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 នៅ​គ្រា​នោះ ជន‌ជាតិ​ម៉ាឌាន​ទាំង​មូល ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ដែល​មក​ពី​ទិស​ខាង​កើត បាន​ប្រមូល​ផ្ដុំ​គ្នា ឆ្លង​ទន្លេ​យ័រដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេស‌រាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 គ្រា​នោះ ពួក​សាសន៍​ម៉ាឌាន​ទាំង​ប៉ុន្មាន នឹង​ពួក​អាម៉ា‌លេក ព្រម​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​ខាង​កើត ក៏​មូល​គ្នា​ឆ្លង​ទន្លេ មក​បោះ​ទ័ព​នៅ​ត្រង់​វាល​ច្រក​ភ្នំ​យេស‌រាល

សូមមើលជំពូក ចម្លង

អាល់គីតាប

33 នៅ​គ្រា​នោះ ជន‌ជាតិ​ម៉ាឌាន​ទាំង​មូល ជន‌ជាតិ​អាម៉ាឡេក និង​ពួក​ពនេចរ​ដែល​មក​ពី​ទិស​ខាង​កើត​បាន​ប្រមូល​ផ្តុំ​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រលង​ភ្នំ​យេស‌រាល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 6:33
21 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​ស្រុក​ខាង​កើត។


បន្តិច​ក្រោយ​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពក និង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ព្រះបាទ​អ័ហាប់​ជិះ​រទេះ​ទៅ​យេស‌រាល


រីឯ​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​ស្រុក​យេស‌រាល ជិត​បង្កើយ​នឹង​ដំណាក់​អ័ហាប់ ជា​ស្តេច​នៃ​ក្រុង​សាម៉ារី។


ប្រាជ្ញា​របស់​សាឡូម៉ូន​មាន​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត និង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង។


គេ​លើក​គ្នា​ទៅ​ច្បាំង​នឹង​ពួក​ហាកា‌រេន ពួក​យេធើរ ពួក​ណាភីស និង​ពួក​ណូដាប់


លោក​មាន​ចៀម​ប្រាំពីរ​ពាន់ អូដ្ឋ​បី​ពាន់ គោ​ប្រាំរយ​នឹម និង​លា​ញី​ប្រាំរយ ក៏​មាន​អ្នក​បម្រើ​យ៉ាង​សន្ធឹក បាន​ជា​លោក​ធំ​ជាង​មនុស្ស​ទាំង​អស់ នៅ​ប្រទេស​ខាង​កើត។


ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​មាន គ្នា​ច្រើន​ណាស់! មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ


ហេតុ​នោះ មើល៍ យើង​នឹង​ប្រគល់​អ្នក​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ‌អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​អ្នក គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​អ្នក។


នៅថ្ងៃ​នោះ យើង​នឹង​បំបាក់​ធ្នូ​របស់​អ៊ីស្រា‌អែល នៅ​ជ្រលង​ភ្នំ​យេស‌រាល»។


ពួក​កូន​ចៅ​យ៉ូសែប​ប្រកែក​ថា៖ «ស្រុក​ភ្នំ​នេះ​មិនគ្រប់​គ្រាន់​សម្រាប់​យើង​ខ្ញុំ​ទេ ប៉ុន្តែ ពួក​សាសន៍​កាណាន​ដែល​រស់​នៅ​តំបន់​វាលទំនាប​ទាំង​ប៉ុន្មាន ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សៀន ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​តាម​ជ្រលង​ភ្នំ​យេស‌រាល សុទ្ធ​តែ​មាន​រទេះ​ដែក​ទាំង​អស់»។


ទឹក​ដី​របស់​គេ​រួម​មាន ក្រុង​យេស‌រាល គីសា‌ឡូត ស៊ូណែម


នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។


ដ្បិត​ពេល​ណា​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌ឡេក និង​មនុស្ស​នៅ​ស្រុក​ខាង​កើត ឡើង​មក​ទាស់នឹង​គេ។


ដូច្នេះ យេរូ-បាល (គឺ​គេឌាន) និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ ឯ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ពួក​គេ ជិត​ភ្នំ​ម៉ូរេ ត្រង់​ច្រក​ភ្នំ។


ពេល​នោះ គេឌាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ភ្នំ​អេប្រាអិម ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មកច្បាំង​នឹង​សាសន៍​ម៉ាឌាន ហើយ​ចាប់​យក​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេត-បារ៉ា ព្រម​ទាំង​ទន្លេ​យ័រ‌ដាន់​ផង»។ ដូច្នេះ ពួក​អេប្រាអិម​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ចេញ​មក ហើយ​គេ​ចាប់​យក​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេត-បារ៉ា ព្រម​ទាំង​ទន្លេ​យ័រ‌ដាន់​ផង​ដែរ។


ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ជំរំ​របស់​គេ​រៀង​ខ្លួន ទុក​នៅ​តែ​ពួក​បី​រយ​នាក់​នោះ​ប៉ុណ្ណោះ។ ដូច្នេះ បណ្ដា​ជន​ក៏​យក​ស្បៀង​អាហារ និង​ត្រែ​របស់​គេ​កាន់​ជាប់​នឹង​ដៃ ឯ​ជំរំ​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​ច្រក​ភ្នំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម