ព្រះបាទដាវីឌយាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ។
យ៉ូប 9:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផែនដីនេះបានប្រគល់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់ហើយ ព្រះអង្គក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាព្រះអង្គទេ នោះតើជាអ្នកណាវិញ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយ បើព្រះអង្គមិនធ្វើបែបនេះទេ តើនរណាជាអ្នកធ្វើ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ផែនដីនេះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ។ អាល់គីតាប ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ អុលឡោះបិទភ្នែកចៅក្រមទាំងឡាយ បើទ្រង់មិនធ្វើបែបនេះទេ តើនរណាជាអ្នកធ្វើ? |
ព្រះបាទដាវីឌយាងឡើងទៅតាមផ្លូវភ្នំដើមអូលីវ ទាំងទ្រង់ព្រះកន្សែងបណ្តើរ ទ្រង់ទទូរព្រះសិរ ហើយយាងទៅដោយព្រះបាទទទេ ឯពួកអ្នកដែលនៅជាមួយទ្រង់ ក៏ឡើងទៅទាំងទទូរក្បាល ហើយយំបណ្តើរដែរ។
ឯស្តេចបិទព្រះភក្ត្រ ស្រែកឡើងយ៉ាងខ្លាំងថា៖ «ឱអាប់សាឡុមបុត្របិតា ឱអាប់សាឡុមបុត្របិតា បុត្របិតាអើយ»។
បន្ទាប់មក ម៉ាដេកាយវិលត្រឡប់ទៅទ្វារព្រះរាជវាំងវិញ តែហាម៉ានប្រញាប់ប្រញាល់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ទាំងសោកសៅ ហើយឃ្លុំក្បាល។
ស្ដេចយាងត្រឡប់ពីសួនច្បាររាជវាំង មកកាន់សាលជប់លៀងវិញ ក្នុងពេលដែលហាម៉ានកំពុងក្រាបចុះនៅលើព្រះទែន ដែលព្រះនាងអេសធើរផ្អែក។ ឃើញដូច្នេះ ស្ដេចក៏ស្រែកឡើងថា៖ «ជននេះចង់បង្ខូចអគ្គមហេសីយើង នៅមុខយើង ក្នុងដំណាក់របស់យើងផងឬ?» កាលស្តេចមានរាជឱង្ការផុតពីមាត់ ពួករាជបម្រើក៏គ្របមុខហាម៉ានភ្លាម។
ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ព្រះអង្គឬ បានជាព្រះអង្គមើលងាយដល់ស្នាដៃរបស់ព្រះអង្គ ហើយប្រោសឲ្យពន្លឺព្រះអង្គ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់?
ព្រះអង្គដឹកនាំពួកអ្នកជួយគំនិតទៅខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្ដីល្ងីល្ងើ។
ព្រះបានប្រគល់ខ្ញុំទៅឯអាទមិឡល្មើស ហើយបានបោះបង់ចោលខ្ញុំ ទៅក្នុងកណ្ដាប់ដៃនៃមេកំណាច។
ទោះបើពេលដែលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ ខ្ញុំស្រែកយ៉ាងខ្លាំង តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។
មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្ដាសក្តិ បានតាំងទីលំនៅនៅក្នុងស្រុក។
មានឮមនុស្សថ្ងូរពីក្នុងទីក្រុង ហើយព្រលឹងមនុស្ស ដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះមិនយកព្រះហឫទ័យទុកដាក់ នឹងការអាក្រក់នោះឡើយ។
បើមិនមែនដូច្នោះទេ នោះតើអ្នកណានឹងហ៊ានថាខ្ញុំកុហក ហើយធ្វើឲ្យសម្ដីខ្ញុំនេះ ឥតខ្លឹមសារបាន»។
នៅខណៈនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏មានកំហឹង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ។
ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សលោកីយ៍នេះ ដែលចំណែករបស់គេ មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ របស់ព្រះអង្គ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយគេចែកទ្រព្យសម្បត្តិ ដល់កូនង៉ែតរបស់គេទៀតផង។
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។
ពីព្រោះដីបែកក្រហែង ដោយគ្មានភ្លៀងធ្លាក់មកលើស្រុកសោះ ពួកអ្នកភ្ជួររាស់ក៏ខ្មាស គេឃ្លុំក្បាលដែរ។
ទោសនេះជាការសម្រេចរបស់ពួកអ្នកត្រួតពិនិត្យ ហើយសេចក្ដីសម្រេចនេះ ក៏តាមបង្គាប់របស់ពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សទាំងអស់ដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ព្រះអង្គប្រគល់រាជ្យនោះ ដល់អ្នកណាតាមតែព្រះហឫទ័យ ក៏តាំងមនុស្សដែលទន់ទាបបំផុតឡើង ឲ្យគ្រប់គ្រង។
ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះហឫទ័យព្រះយេហូវ៉ាណាស់។ ប៉ុន្តែ អ្នករាល់គ្នាសួរថា "តើយើងបានរំខានព្រះហឫទ័យព្រះអង្គដូចម្ដេច?" គឺដោយព្រោះអ្នករាល់គ្នានិយាយថា "អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ា ព្រះអង្គសព្វព្រះហឫទ័យនឹងគេ" ឬថា "តើសេចក្ដីយុត្តិធម៌របស់ព្រះនៅឯណា?"»។