Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 7:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ស្ដេច​យាង​ត្រឡប់​ពី​សួន​ច្បារ​រាជ‌វាំង មក​កាន់​សាល​ជប់​លៀង​វិញ ក្នុង​ពេល​ដែល​ហាម៉ានកំពុង​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​ព្រះ​នាង​អេសធើរ​ផ្អែក។ ឃើញ​ដូច្នេះ ស្ដេចក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​បង្ខូច​អគ្គ‌មហេសី​យើង នៅ​មុខ​យើង ក្នុង​ដំណាក់​របស់​យើង​ផង​ឬ?» កាល​ស្តេច​មាន​រាជ​ឱង្ការ​ផុត​ពី​មាត់ ពួក​រាជ​បម្រើ​ក៏​គ្រប​មុខ​ហាម៉ាន​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌រាជា​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់‌លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន​ក្រាប​លើ​គ្រែ ដែល​ព្រះ‌នាង​អេសធើរ​គង់​នៅ​លើ​នោះ។ ព្រះ‌រាជា​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហា‌ក្សត្រិ‌យានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​មិន​ទាន់​ផុត​ផង ពួក​រាជ​បម្រើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 បាន​ជា​ផ្តួល​ខ្លួន​ក្រាប​ចុះ​នៅ​លើ​ព្រះ‌ទែន ដែល​អេសធើរ​ផ្អែក ខណ​នោះ​ឯង ស្តេច​ទ្រង់​យាង​ត្រឡប់​ពី​សួន‌ច្បារ​ចូល​មក​ក្នុង​ទី​លៀង​វិញ ឃើញ​ដូច្នោះ ក៏​មាន​បន្ទូល​ថា យើះ វា​គិត​ទាំង​បង្ខូច​អគ្គ‌មហេសី​អញ នៅ​មុខ​អញ​ក្នុង​ដំណាក់​ផង​ឬ កាល​ស្តេច​កំពុង​មាន​បន្ទូល​នៅ​ឡើយ នោះ​គេ​ក៏​គ្រប​មុខ​ហាម៉ាន

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ស្តេច​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់‌លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន​ក្រាប​លើ​គ្រែ ដែល​នាង​អេសធើរ​នៅ​លើ​នោះ។ ស្តេច​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហា‌ក្សត្រិ‌យានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ស្តេច​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ពួក​អ្នក​បម្រើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន។

សូមមើលជំពូក ចម្លង




នាង​អេសធើរ 7:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ផុត​ថ្ងៃ​ទាំង​នេះ​ហើយ ស្ដេច​ជប់‌លៀង​ដល់​ប្រជា‌ជន​ទាំង​អស់ ទាំង​ធំ​ទាំង​តូច ដែល​នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង អស់​ប្រាំពីរ​ថ្ងៃ នៅ​ក្នុង​ទី‌ធ្លា​ឧទ្យាន​នៃ​ដំណាក់​របស់​ស្ដេច។


គេ​ចង​សំពត់​ពណ៌​ស ពណ៌​បៃតង និងពណ៌​ខៀវ ដោយ​ខ្សែ​ខ្លូត​ទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ដាក់​លើ​កម្រាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង និង​ខ្មៅ។


បន្ទាប់​មក ម៉ា‌ដេកាយ​វិល​ត្រឡប់​ទៅ​ទ្វារ​ព្រះ‌រាជ‌វាំង​វិញ តែ​ហាម៉ាន​ប្រញាប់‌ប្រញាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ទាំង​សោក‌សៅ ហើយ​ឃ្លុំ​ក្បាល។


ដូច្នេះ គេ​ក៏​ចង​ក​ហាម៉ាន​ព្យួរ​លើ​បង្គោល ដែល​លោក​បានរៀប​ចំ​សម្រាប់​ព្យួរ​ក​ម៉ា‌ដេកាយ។ ពេល​នោះ សេចក្ដី​ក្រោធ​របស់​ស្តេច​ក៏​ស្ងប់។


ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់​ហើយ ព្រះ‌អង្គ​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ព្រះ‌អង្គ​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ?


មើល៍ ព្រះ‌យេហូវ៉ា​នឹង​បោះ​អ្នក​ចោល​ទៅ​ដោយ​កម្លាំង ព្រះ‌អង្គ​នឹង​រុំ​អ្នក​យ៉ាង​ជិត


ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​អ្នក ហើយ​ពួក​អគ្គម‌ហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​អ្នក គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​អ្នក ហើយ​លិឍ​ធូលី​ដី​ដែល​ជាប់​ជើង​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​យើង នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដូច​គង្វាល​សង្គ្រោះ​បាន​តែ​ជើងពីរ និង​ត្រចៀក​មួយដុំ ចេញ​ពី​មាត់​សិង្ហ​យ៉ាង​ណា ប្រជាជន​អ៊ីស្រា‌អែល​ដែលនៅ​ក្នុង​ក្រុង​សាម៉ារី ក៏​នឹង​បាន​សង្គ្រោះ​ឲ្យ​រួច​យ៉ាង​នោះ​ដែរ គឺនឹង​នៅ​សល់​តែ​មួយ​ជ្រុង​គ្រែ និង​មួយ​ផ្នែក​នៃ​កម្រាល​ប៉ុណ្ណោះ។


អ្នក​ខ្លះ​ចាប់​ផ្ដើម​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គ្រប​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ ហើយ​វាយ​ព្រះ‌អង្គ ទាំង​ពោល​ទៅ​ព្រះ‌អង្គ​ថា៖ «ទាយ​មើល៍!» កង​រក្សា​ព្រះ​វិហារ​ក៏​យក​ព្រះ‌អង្គ​មក​ទះ​កំផ្លៀង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម