Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឯ​ស្តេច​បិទ​ព្រះ‌ភក្ត្រ ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ឱ​អាប់សា‌ឡុម​បុត្រ​បិតា ឱ​អាប់សា‌ឡុម​បុត្រ​បិតា បុត្រ​បិតា​អើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 រីឯ​ស្ដេច​វិញ ស្ដេច​គ្រប​ព្រះ‌ភ័ក្ត្រ​ជិត ហើយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​ស្តេច ទ្រង់​បិទ​ព្រះ‌ភ័ក្ត្រ ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​អាប់‌សា‌ឡំម កូន​អញ​អើយ ឱ​អាប់‌សា‌ឡំម កូន​អញ ជា​កូន​អញ​អើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 រីឯ​ទត​វិញ គាត់​គ្រប​មុខ​ជិត ហើយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «អាប់‌សា‌ឡុម កូន​ឪពុក! ឱ​កូន​ឪពុក! អាប់‌សា‌ឡុម កូន​ឪពុក​អើយ!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​យ៉ូអាប់​ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​នឹក​រឭក​ដល់​អាប់សា‌ឡុម


ព្រះបាទ​ដាវីឌ​យាង​ឡើង​ទៅ​តាម​ផ្លូវ​ភ្នំ​ដើម​អូលីវ ទាំង​ទ្រង់​ព្រះ‌កន្សែង​បណ្តើរ ទ្រង់​ទទូរ​ព្រះ‌សិរ ហើយ​យាង​ទៅ​ដោយ​ព្រះ‌បាទ​ទទេ ឯ​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ទ្រង់ ក៏​ឡើង​ទៅ​ទាំង​ទទូរ​ក្បាល ហើយ​យំ​បណ្តើរ​ដែរ។


នោះ​ស្ដេច​មាន​សេចក្ដី​រំជួល​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោង‌ទ្វារ ហើយ​ទ្រង់​ព្រះ‌កន្សែង កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា៖ «ឱ​អាប់សា‌ឡុម​បុត្រ​បិតា! បុត្រ​បិតា​អើយ! ឱ​អាប់សា‌ឡុម​បុត្រ​បិតា​អើយ ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់សា‌ឡុម​បុត្រ​បិតា! បុត្រ​បិតា​អើយ!»។


ដូច្នេះ នៅ​ថ្ងៃ​នោះ ប្រជាជន​ចូល​មក​ក្នុង​ទី​ក្រុង​ដោយ​លួច​លាក់ ដូច​ជា​មនុស្ស​ដែល​លប​ចេញ​ពី​ទី​ចម្បាំង​ទៅ ដោយ​អាម៉ាស់។


ពេល​នោះ យ៉ូអាប់​មក​គាល់​ស្តេច​នៅ​ក្នុង​ដំណាក់ ទូល​ថា៖ «នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជាជន​ទាំង‌ឡាយ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះករុណា​មាន​សេចក្ដី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​ព្រះ‌ករុណា និង​បុត្រា បុត្រី ពួក​ភរិយា ព្រម​ទាំង​ពួក​អ្នក​ម្នាង​របស់​ព្រះ‌ករុណា​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម