«គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅ ជាមួយអ្នករាល់គ្នាជាពិត។
យ៉ូប 5:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់ មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សម្រាប់ជាប្រយោជន៍ដល់ខ្លួនផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន។ ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សំរាប់ជាប្រយោជន៍ដល់ខ្លួនផង។ អាល់គីតាប យើងបានសង្កេតមើលហេតុការណ៍ទាំងនេះ ហើយឃើញថាពិតជាកើតមានដូច្នេះមែន។ ហេតុនេះ ចូរត្រងត្រាប់ស្ដាប់ ហើយយកជាមេរៀនចុះ!»។ |
«គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅ ជាមួយអ្នករាល់គ្នាជាពិត។
មើល៍! ភ្នែកខ្ញុំបានឃើញហេតុការណ៍ ទាំងអស់នេះហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ដែរ។
ខ្ញុំនឹងសម្ដែងឲ្យអ្នកដឹង ចូរស្តាប់ចុះ ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដី ដែលខ្ញុំបានឃើញហើយ
«តើមនុស្សមានប្រយោជន៍អ្វីសម្រាប់ព្រះ? ឯមនុស្សមានប្រាជ្ញា គេមានប្រយោជន៍ ចំពោះតែខ្លួនគេប៉ុណ្ណោះ។
លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ ទើបនឹងមរណភាពទៅ ឧបមាដូចជាកណ្ដាប់ស្រូវ ដែលគេយកចូលមកត្រូវរដូវកាល។
ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ាធំអស្ចារ្យ អស់អ្នកដែលរីករាយនឹងការទាំងនោះ នាំគ្នាស្វែងយល់។
បើឯងមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯងមួយ នឹងត្រូវរងភារៈនោះ។
ហើយឲ្យកាន់តាមបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ សម្រាប់ជាសេចក្ដីល្អដល់អ្នក។