Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 5:27 - អាល់គីតាប

27 យើង​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។ ហេតុ​នេះ ចូរ​ត្រង‌ត្រាប់​ស្ដាប់ ហើយ​យក​ជា​មេ​រៀន​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នេះ​ហើយ ជា​សេចក្ដី​ដែល​យើង​បាន​ស្ទង់ មើលឲ្យ​ដឹង​ហើយ ក៏​ឃើញ​យ៉ាង​នោះ​ពិត​មែន ដូច្នេះ ចូរ​អ្នក​ស្តាប់​យក​ចុះ ហើយ​ទទួល សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 យើង​បាន​សង្កេត​មើល​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ឃើញ​ថា​ពិត​ជា​កើត​មាន​ដូច្នេះ​មែន។ ហេតុ​នេះ ចូរ​ត្រង‌ត្រាប់​ស្ដាប់ ហើយ​យក​ជា​មេ​រៀន​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នេះ​ហើយ ជា​សេចក្ដី​ដែល​យើង​បាន​ស្ទង់​មើល​ឲ្យ​ដឹង​ហើយ ក៏​ឃើញ​យ៉ាង​នោះ​ពិត​មែន ដូច្នេះ ចូរ​អ្នក​ស្តាប់​យក​ចុះ ហើយ​ទទួល សំរាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង។

សូមមើលជំពូក ចម្លង




យ៉ូប 5:27
13 ការដាក់ឲ្យឆ្លើយតបគ្នា  

«ពិត​មែន​ហើយ ចំណេះ​ដឹង​ទាំង​ប៉ុន្មាន​របស់​មនុស្ស ស្ថិត​នៅ​ក្នុង​អស់​លោក​ទាំង​អស់​គ្នា។ ដូច្នេះ ពេល​ណា​អស់​លោក​ស្លាប់ ប្រាជ្ញា​ក៏​សាប‌សូន្យ​ទៅ​ជា​មួយ​ដែរ!


ពិត​មែន​ហើយ ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ ផ្ទាល់​នឹង​ភ្នែក ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក ហើយ​ខ្ញុំ​ក៏​បាន​យល់។


ឥឡូវ​នេះ សូម​ស្ដាប់​ខ្ញុំ ខ្ញុំ​នឹង​ពន្យល់​អ្នក ខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ការ​ដែល​ខ្ញុំ​បាន​ឃើញ


«តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​អុលឡោះ​? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!


អ្នក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។


អៃយ៉ូប​មាន​ប្រសាសន៍​ថា៖


អុលឡោះ‌តាអាឡា​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្ដុង្គ‌ឧត្ដម ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា‌ដៃ​នេះ នាំ​គ្នា​ស្វែង​យល់។


បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សម្រាប់​ខ្លួន​ឯង បើ​អ្នក​វាយ‌ឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផល‌វិបាក​ខ្លួន​ឯង។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​ផ្សេងៗ​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​អ្នក​មាន​សុភ‌មង្គល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម