Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 22:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី​សម្រាប់​ព្រះ? ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​មាន​ប្រយោជន៍ ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​ព្រះ‌ជាម្ចាស់? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 តើ​មនុស្ស​នឹង​មាន​ប្រយោជន៍​ដល់​ព្រះ​បាន​ឬ​ទេ ឯ​មនុស្ស​ប្រាជ្ញ គេ​មាន​ប្រយោជន៍​ចំពោះ​តែ​ខ្លួន​គេ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី សម្រាប់​អុលឡោះ​? គ្មាន​ទេ! មនុស្ស​ដែល​មាន​សុភ‌និច្ឆ័យ នាំ​មក​នូវ ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ!

សូមមើលជំពូក ចម្លង




យ៉ូប 22:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​អ្វី ដែល​យើង​ត្រូវ​គោរព? ហើយ​បើ​យើង​អធិ‌ស្ឋាន​ដល់​ព្រះ‌អង្គ តើ​នឹង​មាន​ប្រយោជន៍​អ្វី?"


លោក​អេលី‌ផាស សាសន៍​ថេម៉ាន ឆ្លើយ​ឡើង​ថា៖


បើ​អ្នក​ជា​មនុស្ស​សុចរិត តើ​ចម្រើន​អំណរ ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឬ? បើ​អ្នក​កែ​ផ្លូវ​អ្នក​ឲ្យ​ត្រឹម​ត្រូវ​ឡើង នោះ​តើ​ជា​កម្រៃ​ដល់​ព្រះ‌អង្គ​ឬ?


តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​រវល់​ដល់​គេ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ


ខ្ញុំ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ក្រៅ​ពី​ព្រះ‌អង្គ ទូល‌បង្គំ​រក​សេចក្ដី​ល្អ មិន​បាន​ឡើយ»។


បើ​ឯង​មាន​ប្រាជ្ញា នោះ​គឺ​មាន​សម្រាប់​តែ​ខ្លួន​ឯង​ទេ ឬ​បើ​ឯង​ចំអក នោះ​មាន​តែ​ឯង​មួយ នឹង​ត្រូវ​រង​ភារៈ​នោះ។


ប្រសិន‌បើ​ភ្នែក​ស្តាំ​របស់​អ្នក នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ ដ្បិត​ដែល​បាត់​បង់​អវយវៈ​ណា​មួយ នោះ​ប្រសើរ​ជាង​រូប‌កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​នរក។


អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក ហើយ នោះ​ត្រូវ​រាប់​ថា "យើង​ជា​បាវ​បម្រើ​ឥត​កម្រៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ"»។


ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។


ហើយ​ឲ្យ​កាន់​តាម​បញ្ញត្តិ និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម