ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 5:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​គ្រា​គ្រោះអំណត់ ព្រះ‌អង្គ​នឹង​លោះ​អ្នក ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​គ្រា​សឹក​សង្គ្រាម ឲ្យ​រួច​ពី​អំណាច​ដាវ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​កើត​ទុរ្ភិក្ស ព្រះអង្គ​រំដោះ​លោក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ព្រះអង្គ​រំដោះ​លោក​ពី​មុខ​ដាវ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​គ្រា​អំណត់ ទ្រង់​នឹង​លោះ​អ្នក​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​គ្រា​សឹក​សង្គ្រាម​ឲ្យ​រួច​ពី​អំណាច​ដាវ​ផង

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​កើត​ទុរ្ភិក្ស ទ្រង់​រំដោះ​អ្នក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ទ្រង់​រំដោះ​អ្នក​ពី​មុខ​ដាវ។

សូមមើលជំពូក



យ៉ូប 5:20
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​សល់​នៅ​លើ​ផែន‌ដី និង​រក្សា​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជីវិត​រស់​នៅ។


ហើយ​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ជ្រោះ​នោះ។


ព្រះ‌យេហូវ៉ា បាន​វាយ​ផ្ចាល​ខ្ញុំ​យ៉ាង​ខ្លាំង តែ​មិន​បាន​បណ្ដោយ​ឲ្យ​ខ្ញុំ​ស្លាប់​ទេ។


ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ ពួក​ស្តេច​មាន​ជ័យ​ជម្នះ ក៏​សង្គ្រោះ​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​រួច​ពី​ដាវ​ដ៏​សាហាវ។


ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដែរ។


ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។


គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ ហើយ​នៅ​វេលា​អំណត់ គេ​នឹង​មាន​ជា​បរិបូរ។


ប្រាកដ​មែន គ្មាន​អ្នក​ណា​ម្នាក់ អាច​លោះ​ជីវិត​ខ្លួន​បាន​ឡើយ ក៏គ្មាន​តម្លៃ​ណា​ដែល​អាច​ថ្វាយ​ព្រះ ដើម្បី​លោះ​ជីវិត​ខ្លួន​បាន​ដែរ


ព្រះ‌យេហូវ៉ា​មិន​ព្រម​ឲ្យ​ព្រលឹង នៃ​មនុស្ស​សុចរិត​ត្រូវ​ស្រេក​ឃ្លាន​ទេ តែ​ព្រះ‌អង្គ​ច្រាន​សេចក្ដី​លោភ របស់​មនុស្ស​អាក្រក់​ចេញ។


អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ»។


ដូច្នេះ ព្រះបាទ​សេដេគា​បាន​បង្គាប់​ឲ្យ​គេ​ឃុំ​លោក​ទុក​នៅ​ទី‌លាន​គុក​វិញ ហើយ​ឲ្យ​គេ​យក​នំបុ័ង​មួយ​ដុំ ពី​ផ្លូវ​នៃ​ពួក​ដុត​នំបុ័ង​មក​ឲ្យ​លោក​រាល់ៗ​ថ្ងៃ ដរាប​ដល់​នំបុ័ង​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​បាន​អស់។ ដូច្នេះ ហោរា​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​នោះ។


ដ្បិត​យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​ពិត​ប្រាកដ អ្នក​មិន​ត្រូវ​ដួល​ដោយ​ដាវ​ឡើយ គឺ​នឹង​បាន​រួច​ជីវិត ពី​ព្រោះ​អ្នក​បាន​យក​យើង​ជា​ទី​ទុក​ចិត្ត» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


តើ​យើង​ត្រូវ​ដោះ​គេ​ចេញ​ពី​អំណាច នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឬ? តើ​យើង​ត្រូវ​លោះ​គេឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ឬ? ឱ​សេចក្ដី​ស្លាប់​អើយ តើទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា? ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ តើ​ការ​ហិន​វិនាស​របស់​ឯង​នៅ​ឯ​ណា? សេចក្ដី​អាណិត​អាសូរ​ពួន​បាត់ ពី​ភ្នែក​របស់​យើង​ហើយ។


ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ទំពាំង‌បាយ‌ជូរ​ឥត​មាន​ផ្លែ ដើម​អូលីវមិន​បញ្ចេញប្រេង ស្រែ​ចម្ការ​ឥត​បង្កើត​ផល ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល និង​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ


អ្នក​រាល់​គ្នា​នឹង​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម ចូរ​ប្រយ័ត្ន​កុំ​ជ្រួល‌ច្របល់ ដ្បិត​ការ​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​ចុង​បញ្ចប់​នៅ​ឡើយ​ទេ។