Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 17:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ជ្រោះ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​ឲ្យ​លោក​ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​លោក​បរិភោគ​ទឹក​ជ្រោះ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំបុ័ងនឹង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ពី​ជ្រោះ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​យក​មក​ឲ្យ​គាត់ ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​គាត់​បរិភោគ​ទឹក​ជ្រោះ​នោះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 17:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​គាត់​ក៏​ចេញ​ទៅ ឃើញ​សព​ដេក​នៅ​កណ្ដាល​ផ្លូវ និង​សត្វ​លា ហើយ​សិង្ហ​កំពុង​តែ​ឈរ​នៅ​ជិត សិង្ហ​នោះ​មិន​បាន​ស៊ី​សព ឬ​ហែក​លា​ឡើយ។


ដូច្នេះ លោក​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​អាស្រ័យ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​នៅ​ប្រទល់​មុខ​ទន្លេ​យ័រដាន់


លុះ​កន្លង​យូរ​បន្តិច​មក ទឹក​ជ្រោះ​ក៏​រីង​ទៅ ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់​នៅ​ស្រុក​នោះ​សោះ។


លោក​ឃើញ​មាន​នំ​ដុត​ឆ្អិន​ទៅ​លើ​ធ្យូង​ភ្លើង នៅ​លើ​ក្បាល​ដំណេក ហើយ​មាន​ទឹក​មួយ​ក្អម​ផង លោក​ក៏​បរិ‌ភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ។


លោក​ក៏​ក្រោក​ឡើង បរិ‌ភោគ​ទៅ ហើយ​ដោយ‌សារ​កម្លាំង​ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​សែសិប​ថ្ងៃ​សែសិប​យប់ បាន​ទៅ​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។


មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ


គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ ហើយ​នៅ​វេលា​អំណត់ គេ​នឹង​មាន​ជា​បរិបូរ។


៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។


កូន​ចៅ​អ៊ីស្រា‌អែល​បាន​បរិ‌ភោគ​នំ​ម៉ាណា​សែសិប​ឆ្នាំ រហូត​ទាល់​តែ​បាន​ទៅ​ដល់​ស្រុក​មួយ​ដែល​មាន​មនុស្ស​រស់​នៅ គឺ​បាន​បរិ‌ភោគ​នំ​ម៉ាណា​រហូត​ទាល់​តែ​គេ​បាន​ទៅ​ដល់​ព្រំ‌ដែន​ស្រុក​កាណាន។


អ្នក​នោះ​នឹង​បាន​នៅ​ក្នុង​ទី​ខ្ពស់ ទី​ពំនាក់​របស់​អ្នក​នោះ​នឹង​នៅ​លើ​ថ្មដា​ដ៏​មាំ‌មួន ឯ​អាហារ​នឹង​បាន​ប្រទាន​មក​អ្នក​នោះ ហើយ​ទឹក​របស់​អ្នក​នោះ​នឹង​ចេះ​តែ​មាន​នៅ»។


ដូច្នេះ ព្រះបាទ​សេដេគា​បាន​បង្គាប់​ឲ្យ​គេ​ឃុំ​លោក​ទុក​នៅ​ទី‌លាន​គុក​វិញ ហើយ​ឲ្យ​គេ​យក​នំបុ័ង​មួយ​ដុំ ពី​ផ្លូវ​នៃ​ពួក​ដុត​នំបុ័ង​មក​ឲ្យ​លោក​រាល់ៗ​ថ្ងៃ ដរាប​ដល់​នំបុ័ង​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​បាន​អស់។ ដូច្នេះ ហោរា​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​នោះ។


ដូច្នេះ មើល៍! នៅ​ថ្ងៃ​នេះ ខ្ញុំ​ដោះ​ច្រវាក់​ចេញ​ពី​ដៃ​អ្នក ប្រសិន‌បើ​អ្នក​ចូល​ចិត្ត​ទៅ​ស្រុក​បាប៊ីឡូន​ជា‌មួយ​ខ្ញុំ ក៏​ចូល​មក​ចុះ ខ្ញុំ​នឹង​ទំនុក‌បម្រុង​អ្នក​ដោយ​ល្អ តែ​បើ​មិនពេញ​ចិត្ត​ទៅ​ឯ​ស្រុក​បាប៊ីឡូន​ជា‌មួយ​ខ្ញុំ​ទេ នោះ​តាម​តែ​ចិត្ត​ចុះ ស្រុក​ទាំង​មូល​នៅ​មុខ​អ្នក​ហើយ នៅ​កន្លែង​ណា​ដែល​អ្នក​គិត​ថា​ស្រួល ហើយ​គួរ​ឲ្យ​អ្នក​ទៅ អ្នក​ទៅ​ចុះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​មក​លោក​ម៉ូសេ​ថា៖ «តើ​ព្រះ‌យេហូវ៉ាគ្មាន​អំណាច នឹង​ធ្វើការ​ដូច្នេះ​បាន​ឬ? ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ថា ពាក្យ​ដែល​យើង​និយាយ​នេះ​កើត​ឡើង​ពិត ឬ​មិន​ពិត»។


ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ដោយ​គ្មាន​កាបូប គ្មាន​ថង់​យាម និង​គ្មាន​ស្បែក​ជើង តើ​មាន​ខ្វះ​អ្វី​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ»។


ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។


គាត់​ក៏​ពោល​ទៅ​គេ​ថា «ចេញ​ពី​អា​ហែក​ស៊ី មាន​ចេញ​ជា​ចំណី ហើយ​មាន​បង្អែម ចេញ​ពី​អា​ខ្លាំង​ពូកែ»។ គេ​ខំ​ដោះ​ប្រស្នា​នោះ​អស់​រយៈ​បី​ថ្ងៃ តែ​មិន​អាច​ដោះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម