មើល៍ ព្រះអង្គរំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ប្រសិនបើព្រះអង្គឃុំអ្នកណាទុកហើយ គ្មានអ្នកណាអាចនឹងបើកបានឡើយ។
យ៉ូប 37:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបំបិទដៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មាន ដែលព្រះអង្គបានបង្កើតបានដឹង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអង្គបញ្ឈប់សកម្មភាព របស់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលស្គាល់ស្នាព្រះហស្ដ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់បំបិទដៃនៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មានដែលទ្រង់បានបង្កើតបានដឹង អាល់គីតាប ពេលនោះ ទ្រង់បញ្ឈប់សកម្មភាព របស់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលស្គាល់ស្នាដៃ របស់ទ្រង់។ |
មើល៍ ព្រះអង្គរំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ប្រសិនបើព្រះអង្គឃុំអ្នកណាទុកហើយ គ្មានអ្នកណាអាចនឹងបើកបានឡើយ។
លោកត្រូវនឹកចាំ និងលើកតម្កើងការព្រះអង្គវិញ គឺជាការដែលមនុស្សលោក បានច្រៀងសរសើរដែរ។
ព្រះអង្គរំលាយផែនការរបស់មនុស្សមានល្បិច មិនឲ្យសម្រេចការដែលគេផ្តើមធ្វើនោះឡើយ។
សូមឲ្យគេបានដឹងថា នេះជាព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ ព្រះអង្គហើយដែលបានធ្វើការនេះ!
ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ាធំអស្ចារ្យ អស់អ្នកដែលរីករាយនឹងការទាំងនោះ នាំគ្នាស្វែងយល់។
៙ ចូលមក ហើយមើលកិច្ចការ ដែលព្រះយេហូវ៉ាធ្វើ ព្រះអង្គបាននាំការដ៏គួរស្ញប់ស្ញែង មកនៅផែនដី។
នោះមនុស្សលោកទាំងអស់នឹងភ័យខ្លាច គេនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ ហើយពិចារណាពីកិច្ចការ ដែលព្រះអង្គបានធ្វើ។
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានឲ្យទូលបង្គំ រីករាយនឹងកិច្ចការរបស់ព្រះអង្គ ទូលបង្គំច្រៀងដោយអំណរ ចំពោះកិច្ចការដែលព្រះហស្តព្រះអង្គបានធ្វើ។
ពេលនោះ ខ្ញុំបានយល់ពីកិច្ចការរបស់ព្រះថា មនុស្សនឹងស្វែងរកឲ្យដឹងពីការទាំងអស់ ដែលកើតមាននៅក្រោមថ្ងៃមិនបាន ដ្បិតទោះបើខំប្រឹងស្វែងរកយ៉ាងណា គង់តែមិនដែលប្រទះយល់ដែរ ហើយទោះបើមានមនុស្សមានប្រាជ្ញាណាស្មានថា នឹងរកស្គាល់បាន ក៏គង់តែមិនអាចនឹងយល់បានដែរ។
ឱព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ គេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ព្រះអង្គ ចំពោះបណ្ដាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវព្រះអង្គអស់រលីង។
ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ និងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្ត របស់ព្រះអង្គធ្វើដែរ។