Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 37:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នោះ​ទ្រង់​បំបិទ​ដៃ​នៃ​មនុស្ស​ទាំង‌ឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត​បាន​ដឹង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​បំបិទ​ដៃ​មនុស្ស​ទាំង‌ឡាយ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​បង្កើត​បាន​ដឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​នោះ ព្រះអង្គ​បញ្ឈប់​សកម្ម‌ភាព របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​នោះ ទ្រង់​បញ្ឈប់​សកម្ម‌ភាព របស់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ស្នា​ដៃ របស់​ទ្រង់។

សូមមើលជំពូក ចម្លង




យ៉ូប 37:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល ទ្រង់​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ទ្រង់​រាំង​ផ្លូវ​ដល់​មនុស្ស ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ


ត្រូវ​ឲ្យ​លោក​នឹក​ចាំ នឹង​លើក​ដំកើង​ការ​ទ្រង់​វិញ គឺ​ជា​ការ​ដែល​មនុស្ស​លោក​បាន​ច្រៀង​សរសើរ​ដែរ


ទ្រង់​ធ្វើ​ឲ្យ​ថ្លស់​ឧបាយ​របស់​មនុស្ស​ឆ្លាត មិន​ឲ្យ​ដៃ​គេ​សំរេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ


ទ្រង់​ហាម​ដល់​ថ្ងៃ នោះ​ថ្ងៃ​ក៏​មិន​រះ ហើយ​ទ្រង់​បិទ​បាំង​អស់​ទាំង​ផ្កាយ​ផង


ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា ការ​នេះ​គឺ​ជា​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទេ គឺ​ជា​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ដែល​បាន​ធ្វើ​ការ​នេះ


អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ធំ​វិសេស គួរ​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ទាំង​នោះ បាន​ស្វែង​រក​តាម


៙ ចូរ​មក​ពិចារណា​មើល​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា ជា​ការ​ហិន‌វិនាស ដែល​ទ្រង់​បាន​ធ្វើ​នៅ​ផែនដី


នោះ​មនុស្ស​ទាំង​អស់​នឹង​ភ័យ​ខ្លាច ហើយ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះ ព្រម​ទាំង​ពិចារណា​ដោយ​ប្រាជ្ញា​ពី​ការ​ដែល​ទ្រង់​ធ្វើ


ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​មាន សេចក្ដី​អំណរ ដោយ​កិច្ច‌ការ​របស់​ទ្រង់ ទូលបង្គំ​នឹង​បន្លឺ​ឡើង ដោយ​អំណរ ចំពោះ​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់


នោះ​យើង​បាន​យល់​ពី​ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែង​រក​ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​ណា គង់​តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​ប្រាជ្ញ​ណា​ស្មាន​ថា នឹង​រក​ស្គាល់​បាន ក៏​គង់​តែ​មិន​អាច​នឹង​យល់​បាន​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ទ្រង់​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ ប៉ុន្តែគេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ទ្រង់​ចំពោះ​បណ្តាជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ទ្រង់​អស់​រលីង​ទៅ


ជា​ពួក​អ្នក​ដែល​មាន​ស៊ុង ពិណ ក្រាប់ ខ្លុយ នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ក្នុង​ការ​ស៊ី‌លៀង​របស់​គេ តែ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ស្នាដៃ​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ពិចារណា​ពី​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម