ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់អ្នកឡើយ។
យ៉ូប 22:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសម្បើមទេឬ? ហើយអំពើទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់លោក និងកំហុសដ៏ច្រើនឥតគណនារបស់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសំបើមវិញទេឬអី ហើយសេចក្ដីទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ អាល់គីតាប ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់អ្នក និងកំហុសដ៏ច្រើនឥតគណនារបស់អ្នក។ |
ព្រមទាំងបោះបង់សេចក្ដីអាក្រក់ ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានអំពើទុច្ចរិតណា នៅក្នុងទីលំនៅរបស់អ្នកឡើយ។
ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់ សេចក្ដីអាថ៌កំបាំងនៃប្រាជ្ញា នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្ដីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះយកទោសស្រាលជាង សេចក្ដីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។
នែ៎ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់អ្វីដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ។
ដូច្នេះ អ្នកទាំងបីនោះក៏លែងឆ្លើយនឹងលោកយ៉ូប ព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ។
នៅខណៈនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏មានកំហឹង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ។
អេលីហ៊ូវខឹងនឹងសម្លាញ់របស់លោកយ៉ូបទាំងបីនាក់នោះដែរ ព្រោះគេរកឆ្លើយតបមិនបាន ទោះជាគេពោលថាលោកយ៉ូបមានកំហុសក៏ដោយ។
ប៉ុន្តែ លោកបានសម្រេចពេញទី តាមសេចក្ដីជំនុំជម្រះរបស់មនុស្សអាក្រក់ សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត បានចាប់លោកហើយ។
តើអ្នកណានឹងស្គាល់អំពើខុសឆ្គង របស់ខ្លួនបាន? សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស ដែលលាក់កំបាំងផង។
ដ្បិតមានសេចក្ដីអាក្រក់ច្រើនឥតគណនា ព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំ បានតាមទូលបង្គំទាន់ហើយ ទូលបង្គំមើលមិនឃើញទេ អំពើទាំងនោះច្រើនជាងសរសៃសក់ លើក្បាលទូលបង្គំទៅទៀត ហើយចិត្តទូលបង្គំ ក៏លែងមានសង្ឃឹមទៀតដែរ។