Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 32:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 អេលីហ៊ូវ​ខឹង​នឹង​សម្លាញ់​របស់​លោក​យ៉ូប​ទាំង​បី​នាក់​នោះ​ដែរ ព្រោះ​គេ​រក​ឆ្លើយ​តប​មិន​បាន ទោះ​ជា​គេ​ពោល​ថា​លោក​យ៉ូប​មាន​កំហុស​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​លោក​យ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​លោក​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​កំហុស​មែន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គាត់​ក៏​ខឹង​នឹង​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់​នោះ​ដែរ ពី​ព្រោះ​គេ​បាន​កាត់​ទោស​ដល់​យ៉ូប តែ​រក​ឆ្លើយ​តប​នឹង​លោក​មិន​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គាត់​ក៏​ខឹង​នឹង​មិត្ត‌ភក្ដិ​ទាំង​បី​របស់​អៃយ៉ូប​ដែរ ព្រោះ​លោក​ទាំង​បី​ពុំ​អាច​រក​ពាក្យ​ឆ្លើយ​ទៅ​អៃយ៉ូប​វិញ​បាន ធ្វើ​ហាក់​ដូច​ជា​អុលឡោះ​មាន​កំហុស​មែន។

សូមមើលជំពូក ចម្លង




យ៉ូប 32:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ពួក​មនុស្ស​ទមិឡ​ល្មើស នឹង​កើត​ផល​មិន​បាន ហើយ​ភ្លើង​នឹង​ឆេះ​បន្សុស​ទី​លំនៅ របស់​ពួក​ដែល​ស៊ី​សំណូក​ផង។


បើ​មិន​មែន​ដូច្នោះ​ទេ នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​ថា​ខ្ញុំ​កុហក ហើយ​ធ្វើ​ឲ្យ​សម្ដី​ខ្ញុំ​នេះ ឥត​ខ្លឹម‌សារ​បាន»។


ដូច្នេះ អ្នក​ទាំង​បី​នោះ​ក៏​លែង​ឆ្លើយ​នឹង​លោក​យ៉ូប ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ។


នៅ​ខណៈ​នោះ អេលី‌ហ៊ូវ ជា​កូន​បារ៉ា‌គាល សាសន៍​ប៊ូស ក្នុង​ពូជ​ពង្ស​រ៉ាម​ក៏​មាន​កំហឹង គឺ​គាត់​ខឹង​នឹង​យ៉ូប ដោយ​ព្រោះ​លោក​រាប់​ខ្លួន​ជា​សុចរិត​នៅ​ចំពោះ​ព្រះ។


ឯ​អេលី‌ហ៊ូវ គាត់​បាន​រង់‌ចាំ​ឱកាស​និយាយ​ជា‌មួយ​យ៉ូប ព្រោះ​គេ​សុទ្ធ​តែ​ចាស់ៗ​ជាង​ខ្លួន។


ក្រោយ​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ដល់​លោក​យ៉ូប​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដល់​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​ថា៖ «យើង​មាន​កំហឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូ​កន​ឯង​ទាំង​ពីរ​នេះ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​និយាយ​សេចក្ដី​ដែល​ត្រឹម​ត្រូវ​ពី​យើង ដូច​ជា​យ៉ូប ជា​អ្នក​បម្រើ​យើង​ទេ។


បើ​ខ្លួន​អ្នក​បរិសុទ្ធ ហើយ​ទៀង​ត្រង់ នោះ​ប្រាកដ​ជា​ព្រះ‌អង្គ​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក បាន​ចម្រើន​ឡើង​វិញ។


អស់​លោក​ទាំង​នោះ​ពុំ​អាច​រក​ភស្តុតាង មក​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​ខ្ញុំ​បាទ ជូន​ឯក​ឧត្តមនៅ​ពេល​នេះ​បានឡើយ


ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ ជា​អ្នក​ដែល​ញុះ‌ញង់​សាសន៍​យូដា​ទាំង​អស់ នៅ​លើ​ពិភព​លោក​ទាំង​មូល​ឲ្យ​បង្ក​ចលាចល ហើយ​ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម