ប៉ុន្តែ យ៉ូអាហាសបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ស្ដាប់តាម ដ្បិតទ្រង់បានទតឃើញការដែលស្ដេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល។
យ៉ូប 22:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកទូលអង្វរព្រះអង្គ ព្រះអង្គនឹងឆ្លើយតបមកលោកវិញ ហើយលោកនឹងថ្វាយតង្វាយ តាមពាក្យដែលលោកបន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនឹងអធិស្ឋានដល់ទ្រង់ ហើយទ្រង់នឹងទទួល យ៉ាងនោះអ្នកនឹងបានលាបំណន់របស់អ្នក អាល់គីតាប ពេលអ្នកទូរអាអង្វរទ្រង់ ទ្រង់នឹងឆ្លើយតបមកអ្នកវិញ ហើយអ្នកនឹងជូនជំនូន តាមពាក្យដែលលោកបន់។ |
ប៉ុន្តែ យ៉ូអាហាសបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាក៏ស្ដាប់តាម ដ្បិតទ្រង់បានទតឃើញការដែលស្ដេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល។
យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។
ស្ដេចក៏អធិស្ឋាន ហើយព្រះក៏ទន់ព្រះហឫទ័យ ស្តាប់តាមសេចក្ដីដែលទ្រង់ទូលអង្វរ ប្រោសនាំទ្រង់មកគ្រងរាជ្យក្នុងក្រុងយេរូសាឡិមវិញ។ ដូច្នេះ ទើបម៉ាណាសេបានជ្រាបថា ព្រះយេហូវ៉ាជាព្រះពិត។
តើគេនឹងយកព្រះដ៏មានគ្រប់ព្រះចេស្តា ជាទីពេញចិត្តសម្រាប់គេ ហើយអំពាវនាវដល់ព្រះអង្គរាល់ពេលវេលាដែរឬ?
គេនឹងអធិស្ឋានដល់ព្រះ ហើយព្រះអង្គស្ដាប់គេ ឲ្យគេបានឃើញព្រះភក្ត្រព្រះអង្គដោយអំណរ ហើយព្រះអង្គនឹងប្រគល់ សេចក្ដីសុចរិតដល់គេវិញ។
ដល់ម៉្លេះបានជាគេបណ្ដាលឲ្យ ដំងូររបស់មនុស្សក្រីក្រ បានឮទៅដល់ព្រះអង្គ ព្រះអង្គក៏បានឮសម្រែករបស់មនុស្ស ដែលត្រូវសង្កត់សង្កិនដែរ
បើខ្លួនអ្នកបរិសុទ្ធ ហើយទៀងត្រង់ នោះប្រាកដជាព្រះអង្គនឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នក បានចម្រើនឡើងវិញ។
ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ និងពាក្យដែលខ្ញុំទូលអង្វរ។
ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន របស់ព្រះអង្គ។
៙ ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់ តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណ ដល់ព្រះអង្គ។
ដ្បិត ឱព្រះអើយ ព្រះអង្គបានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ព្រះអង្គបានប្រោសប្រទានឲ្យទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលកោតខ្លាចព្រះនាមព្រះអង្គ។
កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
កាលណាឯងបន់ព្រះ កុំបង្អង់លាបំណន់នោះឡើយ ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់
អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។
ប៉ុន្តែ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយសំឡេងនៃពាក្យអរព្រះគុណ ហើយទូលបង្គំនឹងលាបំណន់របស់ទូលបង្គំផង ឯសេចក្ដីសង្គ្រោះ នោះកើតមកតែពីព្រះយេហូវ៉ាទេ»។
កាលណាអ្នកបន់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះមិនត្រូវបង្អង់នឹងលាបំណន់ឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងទារបំណន់ពីអ្នកមិនខាន ហើយនឹងរាប់ជាបាបដល់អ្នកទៀតផង។