យ៉ូប 21:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់ និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺជាច្រើនដង គេដូចជាចំបើងបណ្តោយខ្យល់ ហើយដូចជាអង្កាមដែលខ្យល់ព្យុះផាត់យកទៅ អាល់គីតាប ពួកគេប្រៀបដូចជាចំបើងប៉ើងតាមខ្យល់ និងដូចអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ។ |
ជាពួកមនុស្សដែលត្រូវឆក់យកទៅមុនកំណត់ កន្លែងជ្រកកោនរបស់គេ បានហូរទៅបាត់ដូចជាទឹកជ្រោះ។
ចំណែកមនុស្សអាក្រក់វិញ មិនដូច្នោះទេ គឺគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់បក់ផាត់ខ្ចាត់ខ្ចាយទៅ។
សូមឲ្យគេបានដូចជាចំបើងដែលត្រូវខ្យល់ផាត់ ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា បណ្ដេញគេចេញ!
ឱព្រះនៃទូលបង្គំអើយ សូមធ្វើឲ្យគេបានដូចជាធូលីដីដែលត្រូវខ្យល់ ដូចជាចំបើងដែលត្រូវខ្យល់ផាត់យកទៅ។
ព្រះអង្គបានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងព្រះអង្គ ដោយឫទ្ធានុភាពដ៏ធំរបស់ព្រះអង្គ ព្រះអង្គបានបញ្ចេញសេចក្ដីក្រោធរបស់ព្រះអង្គ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចភ្លើងឆេះជញ្ជ្រាំង។
កាលណាខ្យល់កួចហួសបាត់ទៅ នោះមនុស្សអាក្រក់ឥតមានសល់ឡើយ តែមនុស្សសុចរិត មានឫសដ៏ស្ថិតស្ថេរនៅអស់កល្បវិញ។
សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះនឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។
ប៉ុន្តែ ខ្មាំងសត្រូវជាសាសន៍ដទៃដ៏ច្រើនក្រៃលែងរបស់អ្នក នឹងដូចជាធូលីដី ហើយពួកគួរស្ញែងខ្លាចដ៏មានច្រើនក្រៃលែង គេនឹងដូចជាអង្កាមដែលប៉ើងបាត់ទៅ ហើយការនោះនឹងកើតមកភ្លាមមួយរំពេច
អើពួកទាំងនោះនឹងមិនដែលបានដាំចុះឡើយ ក៏នឹងបានសាបព្រោះសឹងតែមិនទាន់ផង ដើមគេនឹងមិនដែលចាក់ឫសចុះក្នុងដីឡើយ ព្រះអង្គនឹងផ្លុំខ្យល់ទៅ នោះគេនឹងស្វិតក្រៀម រួចខ្យល់កួចនឹងផាត់យកគេទៅ ដូចជាជញ្ជ្រាំង។
ហេតុដូច្នោះ បែបដូចជាអណ្ដាតភ្លើង ឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះ នឹងបានដូចជាអ្វីៗដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តិច្បាប់ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូល របស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលទៀត។
ហេតុនេះ គេនឹងបានដូចជាអ័ព្ទនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលសូន្យបាត់យ៉ាងឆាប់ ដូចជាអង្កាមដែលខ្យល់កួចផាត់ចេញពីលានស្រូវ ក៏ដូចជាផ្សែងដែលហុយចេញពីជើងក្រាន។
ដ្បិតគេនឹងត្រូវឆេះអស់រលីងដូចជាជញ្ជ្រាំងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ គេស្រេះប្រទាក់គ្នាដូចជាបន្លា។
ព្រះអង្គឈរឡើង ក៏វាស់ផែនដី ព្រះអង្គក្រឡេកទតទៅ ក៏បណ្តេញសាសន៍ទាំងប៉ុន្មានចេញពីគ្នា ឯភ្នំធំដែលនៅអស់កល្បរៀងមក នោះត្រូវខ្ចាត់ខ្ចាយទៅ ហើយភ្នំតូចដែលនៅជាដរាប ក៏ឱនលំទោនចុះ អស់ទាំងដំណើររបស់ព្រះអង្គមានតាំងពីបុរាណមក
ទ្រង់កាន់ចង្អេរនៅនឹងព្រះហស្ត ទ្រង់នឹងបោសសម្អាតទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវរបស់ព្រះអង្គដាក់ក្នុងជង្រុក រីឯសម្ដី ទ្រង់នឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានវិញ»។