Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 13:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ដូច​ជា​ចំបើង ដែល​រសាត់​ទៅ​បាត់​ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ដូច​ចំបើង​ត្រូវ​ខ្យល់​បក់​ពី​វាល​រហោ‌ស្ថាន ផាត់​យក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដូច្នេះ អញ​នឹង​កំចាត់‌កំចាយ​ឯង​ដូច​ជា​ចំបើង​ដែល​រសាត់​ទៅ​បាត់ ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន

សូមមើលជំពូក ចម្លង

អាល់គីតាប

24 យើង​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា ដូច​ចំបើង​ត្រូវ​ខ្យល់​បក់​ពី​វាល​រហោ‌ស្ថាន ផាត់​យក​ទៅ។

សូមមើលជំពូក ចម្លង




យេរេមា 13:24
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​មនុស្ស​អាក្រក់វិញ មិន​ដូច្នោះ​ទេ គឺ​គេ​ប្រៀប​ដូច​ជា​អង្កាម ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ខ្ចាត់‌ខ្ចាយ​ទៅ។


សាសន៍​ទាំង​ប៉ុន្មាន​នឹង​លឿន​ទៅ​ដូច​ជា​ទឹក​យ៉ាង​ធំ តែ​ព្រះ​នឹង​ស្តី​បន្ទោស​គេ នោះ​គេ​នឹង​រត់​ទៅ​ឆ្ងាយ ហើយ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ខ្យល់ ផាត់​អង្កាម​ពី​លើ​ភ្នំ ហើយ​ដូច​ជា​ធូលី​ហុយ​ឡើង​ពី​មុខ​ខ្យល់​ព្យុះ។


អ្នក​នឹង​រោយ​គេ ហើយ​ខ្យល់​នឹង​ផាត់​បាត់​ទៅ ឯ​ខ្យល់​កួច នឹង​កម្ចាត់‌កម្ចាយ​គេ​អស់​ទៅ​ដែរ អ្នក​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អ្នក​នឹង​យក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ទី​អួត​របស់​អ្នក។


យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​យើង​នឹង​បែរ​ខ្នង​ដាក់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ។


យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទាំង​សាសន៍ ជា​សាសន៍​ដែល​ខ្លួន​គេ ឬ​បុព្វ‌បុរស​គេ ក៏​មិន​បាន​ស្គាល់​ផង ហើយ​យើង​នឹង​ចាត់​ប្រើ​ដាវ​ឲ្យ​ទៅ​តាម​គេ ដរាប​ដល់​បាន​បំផ្លាញ​គេ​អស់​រលីង។


ព្រះ‌អម្ចាស់​បាន​មើល​ងាយ​ពួក​មនុស្ស​ខ្លាំង​ពូកែ នៅ​កណ្ដាល​ខ្ញុំ​ហើយ ព្រះ‌អង្គ​បាន​ប្រជុំ​ជំនុំ​មុត‌មាំ​ទាស់​នឹង​ខ្ញុំ ដើម្បី​នឹង​កិន​ពួក​កំលោះៗរបស់​ខ្ញុំ​ឲ្យ​ខ្ទេច​ខ្ទី ព្រះ‌អម្ចាស់​បាន​ជាន់​នាង​ក្រមុំ​ស្រុក​យូដា ដូច​ជា​ជាន់​ធុង​ទំពាំង‌បាយ‌ជូរ


អស់​អ្នកដែល​ចំណានៗ ទាំង​ប៉ុន្មាន​ក្នុង​កង‌ទ័ពរបស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ឯ​ពួក​អ្នក​ដែល​សល់​នៅ គេ​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​កន្លែង នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​គឺ​យេហូវ៉ា យើង​បាន​ប្រកាស​ហើយ»។


មួយ​ភាគ​បី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ និង​ភាព​អត់​ឃ្លាន មួយ​ភាគ​បី​ទៀត​នឹង​ដួល​ស្លាប់​ដោយ​ដាវ ហើយ​មួយ​ភាគ​បី យើង​នឹង​កម្ចាត់‌កម្ចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស​ទី ក៏​នឹង​មាន​ដាវ​ដេញ​តាម​ក្រោយ​គេ​ទៀត​ផង។


មួយ​ភាគ​បី អ្នក​ត្រូវ​ដុត​នៅ​កណ្ដាល​ទី​ក្រុង នៅ​ពេល​ដែល​គ្រប់​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​នោះ​ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​យក​ដាវ​កាប់​ក្រឡឹង​ជុំ‌វិញទី​ក្រុង ហើយ​មួយ​ភាគ​បី​ទៀត ត្រូវ​គ្រវែង​ចោល​ឲ្យ​ខ្យល់​ផាត់​ទៅ រួច​យើង​នឹង​ហូត​ដាវ​ដេញ​តាម​ពី​ក្រោយ។


ប៉ុន្តែ យើង​នឹង​ឲ្យ​មាន​សល់​នៅ​ខ្លះ ដើម្បី​ឲ្យ​មាន​អ្នក​ដែល​រួច​ពី​ដាវ​នៅ​កណ្ដាល​សាសន៍​ដទៃ ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​តាម​ស្រុក​ផ្សេងៗ។


ហេតុ​នេះ គេ​នឹង​បាន​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​សូន្យ​បាត់​យ៉ាង​ឆាប់ ដូច​ជា​អង្កាម​ដែល​ខ្យល់​កួច​ផាត់​ចេញ​ពី​លាន​ស្រូវ ក៏​ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ជើង​ក្រាន។


យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​អ្នក​ទៀត នោះ​ស្រុក​អ្នក​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទីក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


មុន​ដែល​ត្រូវ​សម្រេច​តាម​ច្បាប់ មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស របស់​ព្រះ‌យេហូវ៉ា​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា គឺ​មុន​ដែល​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា។


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។


ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់​កម្ចាយ​អ្នក ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ពី​ចុង​ផែន‌ដី​ម្ខាង រហូត​ដល់​ចុង​ផែន‌ដី​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​អ្នក និង​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់។


យើង​បាន​ប្រាប់​ថា យើង​នឹង​ក​ម្ចាត់​កម្ចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ យើង​នឹង​លុប​បំបាត់​ការ​នឹក​ចាំ​អំពី​គេ ចេញ​ពី​មនុស្ស​លោក​ទៅ


ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​នានា ហើយ​អ្នក​រាល់​គ្នា​នឹង​នៅ​សល់​គ្នា​តិច​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម