Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 13:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ហេតុ​អ្វី​ព្រះ‌អង្គ​វាយ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់ ហើយ​ដេញ​តាម​ចំបើង​ក្រៀម?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ទូលបង្គំ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ ឬ​ចំបើង​ស្ងួត ដែល​ប៉ើង​តាម​ខ្យល់ តើ​ព្រះអង្គ​ដេញ​តាម​ប្រហារ​ទូលបង្គំ​ធ្វើ​អ្វី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ទ្រង់​នឹង​វាយ​ស្លឹក​ឈើ​ដែល​ខ្យល់​ផាត់​ទៅ​មក​ធ្វើ​អី ហើយ​ដេញ​តាម​ចំបើង​ក្រៀម​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ខ្ញុំ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ ឬ​ចំបើង​ស្ងួត ដែល​ប៉ើង​តាម​ខ្យល់ តើ​ទ្រង់​ដេញ​តាម​ប្រហារ​ខ្ញុំ​ធ្វើ​អ្វី?

សូមមើលជំពូក ចម្លង




យ៉ូប 13:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ព្រះ‌អង្គ​បើក​ព្រះ‌នេត្រ​ទត​មក​លើ​មនុស្ស បែប​យ៉ាង​ទូល‌បង្គំ​នេះ និង​កោះ​នាំ​ទូល‌បង្គំ​ទៅ​ជា​គូ​ក្តី​នឹង​ព្រះ‌អង្គ​ឬ?


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត?


គឺ​ជា​ច្រើន​ដង គេ​ដូច​ជា​ចំបើង​បណ្តោយ​ខ្យល់ ហើយ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅ


សាសន៍​ទាំង​ប៉ុន្មាន​នឹង​លឿន​ទៅ​ដូច​ជា​ទឹក​យ៉ាង​ធំ តែ​ព្រះ​នឹង​ស្តី​បន្ទោស​គេ នោះ​គេ​នឹង​រត់​ទៅ​ឆ្ងាយ ហើយ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ខ្យល់ ផាត់​អង្កាម​ពី​លើ​ភ្នំ ហើយ​ដូច​ជា​ធូលី​ហុយ​ឡើង​ពី​មុខ​ខ្យល់​ព្យុះ។


ឯ​ពួក​អ្នក​ដែល​សល់​នៅ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ ក៏​នឹង​ដួល ដោយ​គ្មាន​អ្នក​ណា​ដេញ​តាម។


ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​ពន្លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ រហូត​ដល់​ព្រះ‌អង្គ​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យ‌ជម្នះ


តើ​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​ចេញ​មក​ច្បាំង​អ្នក​ណា? តើ​ទ្រង់​ដេញ​តាម​អ្នក​ណា? តាម​រក​ឆ្កែ​ស្លាប់? ឬ​តាម​រក​ចៃ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម