ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ព្រះអង្គឬ បានជាព្រះអង្គមើលងាយដល់ស្នាដៃរបស់ព្រះអង្គ ហើយប្រោសឲ្យពន្លឺព្រះអង្គ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់?
យ៉ូប 19:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើពេលដែលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ ខ្ញុំស្រែកយ៉ាងខ្លាំង តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ខ្ញុំស្រែកឡើងថា ខ្ញុំត្រូវគេធ្វើអាក្រក់ហើយ តែគ្មានអ្នកណាឮសោះ ខ្ញុំស្រែកឲ្យគេជួយ តែគ្មានសេចក្ដីយុត្តិធម៌ឡើយ អាល់គីតាប ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌ ក៏គ្មាននរណារកយុត្តិធម៌ឲ្យខ្ញុំដែរ។ |
ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ព្រះអង្គឬ បានជាព្រះអង្គមើលងាយដល់ស្នាដៃរបស់ព្រះអង្គ ហើយប្រោសឲ្យពន្លឺព្រះអង្គ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់?
ខ្ញុំត្រូវការមនុស្សម្នាក់ ធ្វើជាអ្នកកណ្ដាល រវាងមនុស្ស និងព្រះ ដូចជាមនុស្សម្នាក់ ដែលសម្រុះសម្រួល រវាងមិត្តសម្លាញ់របស់ខ្លួន។
នែ៎ ខ្ញុំស្គាល់គំនិតរបស់អ្នករាល់គ្នាហើយ ក៏យល់អ្វីដែលគិតធ្វើអាក្រក់ដល់ខ្ញុំដែរ។
ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកព្រះអង្គ តែព្រះអង្គមិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែព្រះអង្គគ្រាន់តែ សម្លឹងមើលទូលបង្គំប៉ុណ្ណោះ។
ប៉ុន្តែ កាលមនុស្សដួលចុះ តើមិនយកដៃទប់ខ្លួន ហើយកាលណាមានសេចក្ដីអន្តរាយ តើមិនស្រែករកគេជួយទេឬ?
ខ្ញុំដើរទៅដោយមានមុខខ្មៅ ដែលមិនមែនខ្មៅដោយថ្ងៃចាំងទេ ខ្ញុំក្រោកឡើងនៅកណ្ដាលជំនុំ ស្រែករកគេជួយ។
ដ្បិតលោកយ៉ូបបានពោលថា "ខ្ញុំសុចរិត ព្រះបានដកយក សេចក្ដីយុត្តិធម៌ចេញពីខ្ញុំហើយ
តើឯងចង់លុបលាង ទាំងសេចក្ដីវិនិច្ឆ័យរបស់យើងឬ? តើឯងនឹងកាត់ទោសយើង ឲ្យតែឯងបានសុចរិតឬ?
ផែនដីនេះបានប្រគល់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់ហើយ ព្រះអង្គក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាព្រះអង្គទេ នោះតើជាអ្នកណាវិញ?
ដ្បិតព្រះមិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ព្រះអង្គ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។
ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត និងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា ធ្វើឲ្យត្រឡប់ជាសេចក្ដីដំណៀលដល់ទូលបង្គំ ហើយជាសេចក្ដីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ។
ទោះបើខ្ញុំខំស្រែកហៅរកជំនួយ ព្រះអង្គរាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំ ចូលទៅឡើយ