Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 16:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ខ្ញុំ​ត្រូវ​ការ​មនុស្ស​ម្នាក់ ធ្វើ​ជា​អ្នក​កណ្ដាល រវាង​មនុស្ស និង​ព្រះ ដូច​ជា​មនុស្ស​ម្នាក់ ដែលសម្រុះ​សម្រួល រវាង​មិត្ត​សម្លាញ់​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 សូម​ឲ្យ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជា អាជ្ញា​កណ្ដាល​រវាង​ព្រះ‌ជាម្ចាស់ និង​ខ្ញុំ ដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាង មនុស្ស និង​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រម​ទាំង​សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​កណ្តាល​នៃ​មនុស្ស នឹង​ព្រះ ហើយ​កណ្តាល​មនុស្ស​ជាតិ​១ នឹង​អ្នក​ជិត​ខាង​ខ្លួន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

21 សូម​ឲ្យ​សាក្សី​របស់​ខ្ញុំ​បាន​ធ្វើ​ជា អាជ្ញា​កណ្ដាល​រវាង​អុលឡោះនិង​ខ្ញុំ ដូច​គេ​ធ្លាប់​ធ្វើ​ជា​អាជ្ញា​កណ្ដាល​រវាង មនុស្ស និង​មនុស្ស។

សូមមើលជំពូក ចម្លង




យ៉ូប 16:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​សូម​ព្រះ‌អង្គ​ហៅ​ទូល‌បង្គំ​ចុះ ទូល‌បង្គំ​នឹង​ឆ្លើយ​តប ឬ​សូម​ឲ្យ​ទូល‌បង្គំ​ទូល​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​វិញ។


ប៉ុន្តែ ខ្ញុំ​ចង់​ទូល​ដល់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា វិញ ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង


ឯ​ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ


ដ្បិត​នៅមិន​យូ​ឆ្នាំ​ទេ ពេល​កំណត់​នឹង​មក​ដល់ នោះ​ខ្ញុំ​នឹង​ទៅ​តាម​ផ្លូវ ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ។


ឱ​បើ​មាន​អ្នក​ណា​មួយ​ស្ដាប់​ខ្ញុំ មើល៍ ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ បាន​ធ្វើ​ពាក្យ​ថ្លែង​ការទៅ។


របស់​អ្វីៗ​ដែល​មាន​ស្រាប់ មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មិន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ។


វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។ តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង? ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ?


ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម