Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 9:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ដ្បិត​ព្រះ​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ព្រះ‌អង្គ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះអង្គ​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ​ដែល​ខ្ញុំ​អាច​តវ៉ា និង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ជា​ខ្ញុំ ដែល​ខ្ញុំ​នឹង​ហ៊ាន​ឆ្លើយ​ដល់​ទ្រង់ ឬ​ដែល​នឹង​ជួប​គ្នា​ដោយ​រឿង​ក្តី​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ទ្រង់​មិន​មែន​ជា​មនុស្ស​ដូច​ខ្ញុំ​ដែល​ខ្ញុំ​អាច​តវ៉ា និង​ហៅ​ឡើង​ទៅ​តុលា​ការ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូប 9:32
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​សូម​ឆ្លើយ​ប្រាប់​លោក​ថា លោក​មិន​សុចរិត​ទេ ដ្បិត​ព្រះ​ធំ​ជាង​មនុស្ស។


ខ្ញុំ​ឥត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ណា នាំ​ឲ្យ​លោក​ភ័យ​ទេ ហើយ​អំណាច​ខ្ញុំ​ក៏​នឹង​មិន​សង្កត់​លើ​លោក​ដែរ។


ដូច្នេះ តើ​ឲ្យ​ខ្ញុំ​ទូល​ឆ្លើយ​ដល់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន? តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​ទូល​ដល់​ព្រះ‌អង្គ?


ប្រសិន‌បើ​គិត​ពី​កម្លាំង មើល៍! ព្រះ‌អង្គ​ជា​ព្រះ​ដែល​មា​ន​ឫទ្ធា​នុភាព ប្រសិន‌បើ​គិត​ពី​រឿង​យុត្តិធម៌ តើ​អ្នក​ណា​អាច​កោះ​ហៅ​ព្រះ‌អង្គ បាន?


បើ​គេ​ចង់​តវ៉ា​ជា‌មួយ​ព្រះ‌អង្គ ក្នុង​មួយ​ពាន់​សំណួរ គេ​រក​ឆ្លើយ​តែ​មួយ​ក៏​មិន​បាន​ផង។


គង់​តែ​អ្នក​នឹង​បោះ​ខ្ញុំ​ចុះ​ទៅ​ក្នុង​ភក់‌ជ្រាំ​វិញ នោះ​ទាំង​សម្លៀក‌បំពាក់​ខ្ញុំ​នឹង​ខ្ពើម​ខ្ញុំ។


សូម​កុំ​ឲ្យ​កើត​ក្ដី​ក្ដាំ​នឹង​អ្នក​បម្រើ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​នៅចំពោះ​ព្រះ‌អង្គ គ្មាន​មនុស្ស​រស់​ណា​ម្នាក់ សុចរិត​ឡើយ។


របស់​អ្វីៗ​ដែល​មាន​ស្រាប់ មាន​ឈ្មោះ​តាំង​ពី​យូរ​មក​ហើយ ក៏​មិន​ដឹង​ជា​មនុស្ស​បែប​យ៉ាង​ណា​ដែរ ហើយ​គេ​ពុំ​អាច​ត​តាំង​នឹង​អ្នក​ដែល​ពូកែ​ជាង​ខ្លួន​បាន​ឡើយ។


វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។ តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង? ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ?


មើល៍ នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​យើង​នឹង​តម្រូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ណា​ដូច​យើង? តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​យើង​បាន? តើ​មាន​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​យើង​បាន?»។


ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែល​ផ្លាស់​ប្ដូរ​គំនិត​នោះ​ដែរ។ ព្រះ‌អង្គ​បាន​សន្យា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ទេ​ឬ? ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​មិន​សម្រេច​តាម​ទេ​ឬ?


ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ?


ដ្បិត​ពេល​ណា​ចិត្ត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ទ្រង់​ធំ​ជាង​ចិត្ត​របស់​យើង​ទៅ​ទៀត ហើយ​ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម