Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 34:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា "ខ្ញុំ​សុចរិត ព្រះ​បាន​ដក​យក សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​មនុស្ស​សុចរិត តែ​ព្រះ‌ជាម្ចាស់​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា លោក​សុចរិត ឯ​ព្រះ‌ទ្រង់​បាន​ដក​យក​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​លោក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អៃយ៉ូប​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​មនុស្ស​សុចរិត តែ​អុលឡោះ​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។

សូមមើលជំពូក ចម្លង




យ៉ូប 34:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​មែន​អាក្រក់ ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន។


ដ្បិត​អ្នក​និយាយ​ថា "គោល‌លទ្ធិ​របស់​ខ្ញុំ​ស្អាត​បរិ​សុទ្ធ ខ្ញុំ​ស្អាត​ស្អំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះ "។


មើល៍ ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត។


ទោះ​យ៉ាង​ណា ក៏​គ្មាន​សេចក្ដី​អយុត្តិ‌ធម៌ នៅ​ក្នុង​ដៃ​ខ្ញុំ ហើយ​សេចក្ដី​អធិ‌ស្ឋាន​ខ្ញុំគឺ​បរិសុទ្ធ។


ទោះ​បើ​ពេល​ដែល​ខ្ញុំ​ស្រែក​ថា "គេ​ធ្វើ​បាប​ខ្ញុំ​ហើយ" គ្មាន​អ្នកឆ្លើយ​សោះ ខ្ញុំ​ស្រែក​យ៉ាង​ខ្លាំង តែ​គ្មាន​អ្នក​រក​យុត្តិ‌ធម៌ឲ្យ​ខ្ញុំ​ឡើយ។


«ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ព្រះ‌អង្គ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​ជូរ​ចត់


ខ្ញុំ​បាន​តែង​កាយ​ដោយ​សេចក្ដី​សុចរិត ហើយ​សេចក្ដី​នោះ​ក៏​ហ៊ុម​បាំង​ខ្ញុំ សេចក្ដី​យុត្តិ‌ធម៌​របស់​ខ្ញុំ​បាន​ប្រៀប​ដូច​ជា​អាវ និង​មកុដ​ដល់​ខ្ញុំ


ដូច្នេះ អ្នក​ទាំង​បី​នោះ​ក៏​លែង​ឆ្លើយ​នឹង​លោក​យ៉ូប ព្រោះ​លោក​រាប់​ខ្លួន​ថា​ជា​សុចរិត​ហើយ។


"ខ្ញុំ​ស្អាត ឥត​មាន​មន្ទិល​ឡើយ ខ្ញុំ​គ្មាន​ទោស ក៏​គ្មាន​អំពើ​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ដែរ។


សូម​ឲ្យ​យើង​រាល់​គ្នា​រើស​យក សេចក្ដី​ណា​ដែល​ត្រឹម​ត្រូវ សម្រាប់​ពួក​យើង ហើយ​ឲ្យ​យើង​បាន​ស្គាល់ សេចក្ដី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​យើង។


សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ។


តើ​ព្រះ​បង្ខូច​យុត្តិ‌ធម៌​ឬ? តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​ដែល​បង្ខូច​សេចក្ដី​សុចរិត​ដែរ​ឬ?


ដ្បិត​ព្រះ‌អង្គ​បំបែក​បំបាក់​ខ្ញុំ​ដោយ‌សារ​ខ្យល់​ព្យុះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​របួស​ច្រើន​ឡើង​ដោយ​ឥត​ហេតុ


ឱ​ពួក​យ៉ាកុប​អើយ ហេតុ​អ្វី​បាន​ជា​និយាយ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ថា ផ្លូវ​ដែល​អ្នក​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ‌យេហូវ៉ា ហើយ​រឿង‌រ៉ាវ​របស់​អ្នក​បាន​រំលង​ផុត​ពី​ព្រះ​នៃ​អ្នក​ដូច្នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម