ព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
យ៉ូប 15:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងសេចក្ដីអសារឥតការឡើយ ដ្បិតយ៉ាងនោះ សេចក្ដីអសារឥតការ នឹងបានជារង្វាន់ដល់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍ បណ្ដាលឲ្យខកចិត្តនោះឡើយ ដ្បិតគេនឹងទទួលការឥតប្រយោជន៍ ទុកជារង្វាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំបីឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងសេចក្ដីអសារឥតការឡើយ ដ្បិតយ៉ាងនោះ សេចក្ដីអសារឥតការនឹងបានជារង្វាន់ដល់គេ អាល់គីតាប កុំឲ្យគេទុកចិត្តលើអ្វីៗដែលឥតប្រយោជន៍ បណ្ដាលឲ្យខកចិត្តនោះឡើយ ដ្បិតគេនឹងទទួលការឥតប្រយោជន៍ ទុកជារង្វាន់។ |
ព្រះអង្គមានកម្លាំងឫទ្ធិ និងប្រាជ្ញា មនុស្សដែលគេឆបោក និងមនុស្សឆបោកគេ សុទ្ធតែនៅក្រោមអំណាចរបស់ព្រះអង្គ។
ពិតប្រាកដជាព្រះមិនព្រមស្តាប់សម្រែក ដែលស្រែកជាទទេៗដែរ ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គមិនព្រមទាំងក្រឡេកមើលផង។
តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នក ដែលភ្ជួរបំផុលអំពើទុច្ចរិតឡើង ហើយសាបព្រោះសេចក្ដីកំណាច គេរមែងច្រូតបានសេចក្ដីនោះវិញ។
កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។
អ្នកណាដែលសាបព្រោះអំពើទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះ នឹងសាបសូន្យទៅ។
ដ្បិតនឹងគ្មានរង្វាន់ណា ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយចង្កៀងរបស់មនុស្សកោងកាច នឹងត្រូវរលត់ទៅ។
អ្នកនោះស៊ីតែផេះទទេ ចិត្តដែលត្រូវបញ្ឆោតបាននាំគេឲ្យវង្វេង អ្នកនោះនឹងដោះព្រលឹងខ្លួនឲ្យរួចមិនបាន ក៏មិនចេះថា ខ្ញុំកាន់របស់ភូតភរនៅដៃស្តាំនោះឡើយ។
គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរ គេមានទម្ងន់ជាគំនិតបៀតបៀន ហើយសម្រាលចេញជាអំពើទុច្ចរិត។
ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «កុំបញ្ឆោតខ្លួនអ្នករាល់គ្នាដោយថា ពួកខាល់ដេនឹងថយចេញពីយើងជាប្រាកដនោះឡើយ ដ្បិតគេមិនថយចេញទៅទេ»។
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។
ពួកអ្នកដែលមើលរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួន។
ដ្បិតប្រសិនបើអ្នកណាស្មានថាខ្លួនជាអ្វីមួយ តែមិនមែនជាអ្វីសោះ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។
កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។