Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 35:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ពិត​ប្រាកដ​ជា​ព្រះ​មិន​ព្រម​ស្តាប់​សម្រែក ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 គេ​ស្រែក​រក​ព្រះអង្គ តែ​ឥត​បាន​ផល​អ្វី​ឡើយ ព្រោះ​ព្រះអង្គ​មិន​ព្រម​ស្ដាប់ ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត មិន​រវី‌រវល់​នឹង​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ពិត​ប្រាកដ​ជា​ព្រះ‌ទ្រង់​មិន​ព្រម​ស្តាប់​សំរែក​ដែល​ស្រែក​ជា​ទទេៗ​ដែរ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​មិន​ព្រម​ទាំង​ក្រឡេក​មើល​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 គេ​ស្រែក​រក​ទ្រង់ តែ​ឥត​បាន​ផល​អ្វី​ឡើយ ព្រោះ​ទ្រង់​មិន​ព្រម​ស្ដាប់ ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត មិន​រវី‌រវល់​នឹង​គេ​ទេ។

សូមមើលជំពូក ចម្លង




យ៉ូប 35:13
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​គេ​បញ្ឆោត​ខ្លួន ដោយ​ទុក​ចិត្ត​នឹង​សេចក្ដី​អសារ​ឥត​ការ​ឡើយ ដ្បិត​យ៉ាង​នោះ សេចក្ដី​អសារ​ឥត​ការ នឹង​បាន​ជា​រង្វាន់​ដល់​គេ។


ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​ទូល‌បង្គំ​សោះ ទូល‌បង្គំ​ឈរ​ឡើង តែ​ព្រះ‌អង្គ​គ្រាន់​តែ សម្លឹង​មើល​ទូល‌បង្គំ​ប៉ុណ្ណោះ។


ព្រះ‌អង្គ​ទទួលពាក្យ​អធិស្ឋាន​របស់​មនុស្ស​វេទនា ហើយ​មិន​មើល‌ងាយ​ពាក្យ​ទូល​អង្វរ របស់​គេ​ឡើយ។


ប្រសិន‌បើ​ខ្ញុំ​លាក់​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​មិន​ស្តាប់​ខ្ញុំ​ឡើយ។


ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន របស់​មនុស្ស​សុចរិត​វិញ។


យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​សេចក្ដី​អធិស្ឋាន​នៃ​មនុស្ស​ទៀង‌ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ‌អង្គ​វិញ។


អ្នក​ណា​ដែល​បែរ​ត្រចៀក​ចេញ មិន​ព្រម​ស្តាប់​បញ្ញត្តិ​ច្បាប់ នោះ​ទោះ​ទាំង​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​ជា​ទី​ស្អប់​ខ្ពើម​ដែរ។


កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ ជា​សេចក្ដី​ដែល​គេ​មិន​អាច​គេច​រួច​បាន​ឡើយ គេ​នឹង​អំពាវ‌នាវ​រក​យើង តែ​យើង​មិន​ស្ដាប់​ទេ។


គេ​មិន​បាន​ស្រែក​រក​យើង​ដោយ​ស្មោះ​ពី​ចិត្ត​ទេ តែ​គេ​បែរ​ជា​ស្រែក​ទ្រហោ នៅ​លើ​ដំណេក​របស់​គេ​ទៅ​វិញ គេ​ឆូត​សាច់​របស់​ខ្លួន​ឲ្យ​បាន​ស្រូវ និងស្រា​ទឹក​ទំពាំង‌បាយ‌ជូរថ្មី គេ​បះ‌បោរ​ប្រឆាំង​នឹង​យើង។


ទោះ​បើ​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ​ដល់​យើង ក៏​យើង​មិន​ទទួល​តង្វាយរបស់​អ្នក​រាល់​គ្នា​ដែរ ហើយ​យើង​ក៏​មិន​អើ​ពើ​នឹង​សត្វ​ធាត់ៗ ដែល​អ្នក​រាល់​គ្នា​ថ្វាយ ជា​តង្វាយ​មេត្រី​ឡើយ។


នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ព្រម​តប​ឡើយ ព្រះ‌អង្គ​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។


ពេល​អ្នក​អធិស្ឋាន ចូរ​កុំ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ‌របស់​គេ​នឹង​ស្តាប់​គេ ព្រោះ​គេ​ពោល​ពាក្យ​ជា​ច្រើន។


យើង​ដឹង​ថា ព្រះ​មិន​ស្តាប់​មនុស្ស​បាប​ទេ ប៉ុន្តែ ព្រះ‌អង្គ​នឹង​ស្តាប់​អ្នក​ណា​ដែល​កោត​ខ្លាច​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។


អ្នក​រាល់​គ្នា​ទូល​សូម​ដែរ តែ​មិន​បានទទួល ព្រោះអ្នក​រាល់​គ្នា​ទូល​សូម​ដោយបំណង​អាក្រក់ សម្រាប់​តែ​នឹង​បំពេញ​ចិត្តស្រើប​ស្រាល​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម