បើកាលណាក្បាលទូលបង្គំងើបឡើង ព្រះអង្គដេញទូលបង្គំដូចជាសិង្ហ រួចព្រះអង្គសម្ដែង ព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត។
យ៉ូប 13:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ ជាសត្រូវនឹងព្រះអង្គដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ អាល់គីតាប ហេតុអ្វីបានជាទ្រង់លាក់មុខនឹងខ្ញុំ ហេតុអ្វីបានជាទ្រង់ចាត់ទុកខ្ញុំ ជាសត្រូវនឹងទ្រង់ដូច្នេះ? |
បើកាលណាក្បាលទូលបង្គំងើបឡើង ព្រះអង្គដេញទូលបង្គំដូចជាសិង្ហ រួចព្រះអង្គសម្ដែង ព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត។
ព្រះអង្គចេះតែមានសាក្សីថ្មីៗទាស់នឹងទូលបង្គំ ក៏ចម្រើនសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ ព្រះអង្គនាំកម្លាំងថ្មីៗមកទាស់នឹងទូលបង្គំជានិច្ច។
ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុ ដែលព្រះអង្គតតាំងនឹងទូលបង្គំវិញ។
ព្រះបានហែកហួរខ្ញុំ ដោយសេចក្ដីក្រោធ របស់ព្រះអង្គ ព្រមទាំងស្អប់ខ្ញុំផង ព្រះអង្គសង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំ បានសំលៀងភ្នែកទាស់នឹងខ្ញុំ។
ព្រះអង្គបានបង្កាត់សេចក្ដីក្រោធ របស់ព្រះអង្គទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងព្រះអង្គ។
ហេតុអ្វីបានជាអ្នករាល់គ្នា ដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត?
ព្រះអង្គធ្វើដូចជាសាហាវពេកដល់ទូលបង្គំ ក៏បៀតបៀនទូលបង្គំ ដោយអានុភាព នៃព្រះហស្តរបស់ព្រះអង្គ។
ឱបើមានអ្នកណាមួយស្ដាប់ខ្ញុំ មើល៍ ខ្ញុំចុះឈ្មោះហើយ សូមឲ្យព្រះដ៏មានគ្រប់ព្រះចេស្តា ឆ្លើយមកខ្ញុំចុះ ឱបើអ្នកដែលតតាំងនឹងខ្ញុំ បានធ្វើពាក្យថ្លែងការទៅ។
មើល៍! ព្រះរកហេតុទាស់នឹងខ្ញុំ ព្រះអង្គរាប់ខ្ញុំដូចជាខ្មាំងសត្រូវរបស់ព្រះអង្គ
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? ហេតុអ្វីបានជាព្រះអង្គពួនអង្គទ្រង់ នៅគ្រាដែលមាន ទុក្ខលំបាកដូច្នេះ?
ឱព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ? តើដល់កាលណាទៀត? តើព្រះអង្គលាក់ព្រះភក្ត្រ ពីទូលបង្គំដល់កាលណា?
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្រ? ហេតុអ្វីបានជាព្រះអង្គភ្លេចទុក្ខវេទនា និងសេចក្ដីថប់ព្រួយរបស់យើងខ្ញុំដូច្នេះ?
ដ្បិតព្រលឹងយើងខ្ញុំស្រុតចុះដល់ធូលីដីហើយ ខ្លួនប្រាណយើងខ្ញុំក៏ជាប់នៅនឹងដីដែរ។
ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គ បោះបង់ព្រលឹងទូលបង្គំចោល ហេតុអ្វីបានជាព្រះអង្គ លាក់ព្រះភក្ត្រនឹងទូលបង្គំ?
ឯខ្ញុំ ខ្ញុំនឹងទន្ទឹងចាំព្រះយេហូវ៉ា ដែលព្រះអង្គលាក់ព្រះភក្ត្រនឹងពូជពង្សយ៉ាកុប ខ្ញុំនឹងចាំមើលតែព្រះអង្គ
ព្រះអម្ចាស់ត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ព្រះអង្គបានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចម្រើនការសោកសៅ និងការយំទួញក្នុងពួកកូនស្រីយូដាជាច្រើនឡើង។
ព្រះអង្គមានព្រះបន្ទូលថា "យើងនឹងគេចមុខចេញពីគេ យើងនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាតំណមនុស្សរឹងចចេស ជាកូនចៅដែលគ្មានចិត្តស្មោះត្រង់"។
ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ដូចជាខ្មាំងសត្រូវឡើយ គឺត្រូវទូន្មានគាត់ទុកដូចជាបងប្អូនវិញ។
លោកសាំយូអែលឆ្លើយថា៖ «បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំដូច្នេះ?