Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 31:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ឱ​បើ​មាន​អ្នក​ណា​មួយ​ស្ដាប់​ខ្ញុំ មើល៍ ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ បាន​ធ្វើ​ពាក្យ​ថ្លែង​ការទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ! សូម​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ឆ្លើយ​តប​មក​ខ្ញុំ​ផង! រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុក ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ឱ​បើ​មាន​អ្នក​ណា​មួយ​ស្តាប់​ខ្ញុំ​ទៅ​អេះ មើល ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ​បាន​ធ្វើ​ពាក្យ​ថ្លែង​ការ​ទៅ​អេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ! សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ឆ្លើយ​តប​មក​ខ្ញុំ​ផង! រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុក ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ

សូមមើលជំពូក ចម្លង




យ៉ូប 31:35
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រុង​ស្តាប់​សេចក្ដី​របស់​ខ្ញុំ​ចុះ ហើយ​ឲ្យ​សេចក្ដី​ថ្លែង​ប្រាប់​របស់​ខ្ញុំ បាន​ចូល​ក្នុង​ត្រចៀក​អ្នក​រាល់​គ្នា​ផង។


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ?


ប៉ុន្តែ ខ្ញុំ​ចង់​ទូល​ដល់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា វិញ ខ្ញុំ​ប៉ង​នឹង​ត​តប​នឹង​ព្រះ​តែ​ម្តង


សូម​ព្រះ‌អង្គ​ប្រោស​មេត្តា ធានា​ឲ្យ​ទូល‌បង្គំ ចំពោះ​ព្រះ‌អង្គ​ផង បើ​ពុំ​នោះ តើ​មាន​អ្នក​ណា​នឹង​ចាប់​ដៃ យល់​ព្រម​នឹង​ទូល‌បង្គំ​បាន?


ព្រះ‌អង្គ​បាន​បង្កាត់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ព្រះ‌អង្គ។


ទោះ​បើ​ពេល​ដែល​ខ្ញុំ​ស្រែក​ថា "គេ​ធ្វើ​បាប​ខ្ញុំ​ហើយ" គ្មាន​អ្នកឆ្លើយ​សោះ ខ្ញុំ​ស្រែក​យ៉ាង​ខ្លាំង តែ​គ្មាន​អ្នក​រក​យុត្តិ‌ធម៌ឲ្យ​ខ្ញុំ​ឡើយ។


សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ បាន​រាប់​ជា​ទុច្ចរិត​ផង។


ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​ទូល‌បង្គំ​សោះ ទូល‌បង្គំ​ឈរ​ឡើង តែ​ព្រះ‌អង្គ​គ្រាន់​តែ សម្លឹង​មើល​ទូល‌បង្គំ​ប៉ុណ្ណោះ។


ប៉ុន្តែ កាល​មនុស្ស​ដួល​ចុះ តើ​មិន​យក​ដៃ​ទប់​ខ្លួន ហើយ​កាល​ណា​មាន​សេចក្ដី​អន្តរាយ តើ​មិន​ស្រែក​រក​គេ​ជួយ​ទេ​ឬ?


ខ្ញុំ​ដើរ​ទៅ​ដោយ​មាន​មុខ​ខ្មៅ ដែល​មិន​មែន​ខ្មៅ​ដោយ​ថ្ងៃ​ចាំង​ទេ ខ្ញុំ​ក្រោក​ឡើង​នៅ​កណ្ដាល​ជំនុំ ស្រែក​រក​គេ​ជួយ។


នោះ​ប្រាកដ​ជា​ខ្ញុំ​នឹង​យក​ទៅ​ដោយ​ភ្ជាប់​នឹង​ស្មា ហើយ​ចង​ភ្ជាប់​នៅ​ក្បាល​ដូច​ជា​ក្បាំង


មើល៍ លោក និង​ខ្ញុំ​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ ខ្ញុំ​បាន​កើត​ពី​ដី​មក​ដែរ។


ចំណង់​បើ​លោក ដែល​ពោល​ថា​លោក​មើល​ព្រះ‌អង្គ​មិន​ឃើញ តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌នោះ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ព្រះ‌អង្គ។


«ឯង​ដែល​ប្រកាន់​ទោស​ដូច្នេះ តើ​នឹង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា រាង​ចាល​ឬ? ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ ចូរ​ឆ្លើយ​មក​ចុះ»។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំផង ដ្បិត​ទូល‌បង្គំ​បាន​ដើរ​តាម​ផ្លូវ របស់​ទូល‌បង្គំ​យ៉ាង​ត្រឹម​ត្រូវ ក៏​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ឥត​ល្អៀង​ឡើយ។


ចូរ​ទៅ​ស្រុះ​ស្រួល​ជា​មួយ​ដើម​ចោទ​ជា​ប្រញាប់ កាល​អ្នក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ទៅ​តុលាការ​ជា​មួយ​អ្នក​នោះ ក្រែង​ដើម​ចោទ​បញ្ជូន​អ្នក​ទៅ​ចៅ​ក្រម ហើយ​ចៅ​ក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​ឆ្មាំ រួច​អ្នក​នឹង​ត្រូវ​ជាប់​គុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម