និងពេលឃើញអស់អ្នកដែលទុកចិត្ត នឹងរបស់ទ្រព្យរបស់ខ្លួន ហើយអួតអាងអំពីទ្រព្យសម្បត្តិ ដ៏បរិបូររបស់ខ្លួន?
យេរេមា 49:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងយើង? ហេតុអ្វីបានជាអ្នកអួតពីច្រកភ្នំរបស់អ្នក គឺជាច្រកភ្នំដែលមានទឹកហូរនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនដែលបះបោរអើយ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ របស់អ្នកដូច្នេះ? ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។ អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន ដោយពោលថា “តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងអញ ហេតុអ្វីបានជាឯងអួតពីច្រកភ្នំរបស់ឯង គឺជាច្រកភ្នំដែលមានទឹកហូរនោះ អាល់គីតាប ប្រជាជនដែលបះបោរអើយ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ របស់អ្នកដូច្នេះ? ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។ អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន ដោយពោលថា “តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។ |
និងពេលឃើញអស់អ្នកដែលទុកចិត្ត នឹងរបស់ទ្រព្យរបស់ខ្លួន ហើយអួតអាងអំពីទ្រព្យសម្បត្តិ ដ៏បរិបូររបស់ខ្លួន?
«មើល៍ នេះនែ៎អ្នកដែលមិនបានយកព្រះជាទីពឹង គឺបានទុកចិត្តនឹងទ្រព្យសម្បត្តិ ដ៏ស្ដុកស្ដមរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ ដោយអំពើអាក្រក់!»។
កុំទុកចិត្តនឹងការសង្កត់សង្កិនឡើយ ក៏កុំសង្ឃឹមឥតប្រយោជន៍លើការលួចប្លន់ដែរ ប្រសិនបើទ្រព្យសម្បត្តិចម្រើនឡើង សូមកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ។
ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងមាំមួនដល់គេ សេចក្ដីហិនវិនាសរបស់មនុស្សក្រ គឺជាសេចក្ដីទាល់ក្ររបស់គេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ អ្នកដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ យើងទាស់នឹងអ្នកហើយ អ្នកអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ឱពួកក្មេងៗដែលរាថយអើយ ចូរវិលមកវិញចុះ ដ្បិតយើងជាប្ដីដល់អ្នករាល់គ្នាហើយ យើងនឹងយកអ្នករាល់គ្នា ម្នាក់ពីក្រុងមួយ ហើយពីរនាក់ពីកុលសម្ព័ន្ធមួយ នាំត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ។
ឱកូនស្រីដែលរាថយអើយ តើនាងនៅតែដើរសាត់អណ្តែតដល់កាលណាទៀត? ដ្បិតព្រះយេហូវ៉ាបានបង្កើតការមួយថ្មីនៅលើផែនដី គឺស្ត្រីហ៊ុមព័ទ្ធបុរស ។
ដ្បិតអ្នកបានទុកចិត្តនឹងកិច្ចការរបស់អ្នក និងទ្រព្យសម្បត្តិរបស់អ្នក បានជាអ្នកនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកមន្ត្រីទាំងអស់ដែរ។
ឯសេចក្ដីគួរស្ញែងខ្លាចរបស់អ្នកនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តអ្នក បានបញ្ឆោតខ្លួនទេ ឱអ្នកដែលអាស្រ័យនៅក្រហែងថ្ម ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើអ្នកធ្វើសម្បុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែយើងនឹងទម្លាក់អ្នកចុះពីនោះមកដែរ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ប៉ុន្តែ គេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
ដ្បិតអ៊ីស្រាអែលរឹងចចេសដូចគោក្រមុំក្រាញ ឥឡូវនេះ តើព្រះយេហូវ៉ាត្រូវឃ្វាលគេ ដូចឃ្វាលកូនចៀម នៅវាលស្មៅដ៏ទូលំទូលាយបានឬ?
ចូរដាស់តឿនពួកអ្នកមាននៅលោកីយ៍នេះ កុំឲ្យគេមានឫកខ្ពស់ ឬសង្ឃឹមលើទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ តែត្រូវសង្ឃឹមលើព្រះដែលទ្រង់ប្រទានអ្វីៗទាំងអស់មកយើងយ៉ាងបរិបូរ ឲ្យយើងបានអរសប្បាយ។
ក្រុងនោះបានតម្កើងខ្លួន ហើយរស់ដោយឆើតឆាយយ៉ាងណា នោះគេក៏ត្រូវវេទនា និងសោកសង្រេងយ៉ាងនោះដែរ ដ្បិតគេគិតក្នុងចិត្តថា "យើងអង្គុយជាមហាក្សត្រិយានី មិនមែនជាមេម៉ាយទេ ហើយយើងនឹងមិនត្រូវសោកសង្រេងឡើយ" ។