Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 49:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​នាំ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​អ្នក ពី​គ្រប់​ទាំង​សាសន៍​ដែល​នៅ​ជុំ‌វិញ​អ្នក ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បណ្តេញ​ចេញ ទៅ​ខាង​មុខ​រៀង​ខ្លួន ឥត​មាន​អ្នក​ណា​ប្រមូល​ផ្តុំ​ពួក​អ្នក ដែល​រត់​ទៅ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 យើង​នឹង​ធ្វើ​ឲ្យ​ភយន្ត‌រាយ​ពី​គ្រប់​ទិស‌ទី កើត​មាន​ដល់​អ្នក - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​នៃ ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​រត់​ប្រាស​អាយុ គ្មាន​នរណា​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា​ឡើង​វិញ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​នាំ​សេចក្ដី​ស្ញែង​ខ្លាច​មក​លើ​ឯង ពី​គ្រប់​ទាំង​សាសន៍​ដែល​នៅ​ជុំវិញ​ឯង ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ខាង​មុខ​រៀង​ខ្លួន ឥត​មាន​អ្នក​ណា​នឹង​ប្រមូល​ផ្តុំ​ពួក​អ្នក ដែល​រត់​ទៅ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 យើង​នឹង​ធ្វើ​ឲ្យ​ភយន្ត‌រាយ​ពី​គ្រប់​ទិស‌ទី កើត​មាន​ដល់​អ្នក - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ ពិភព​ទាំង​មូល។ អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​រត់​ប្រាស​អាយុ គ្មាន​នរណា​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា​ឡើង​វិញ​ទេ។

សូមមើលជំពូក ចម្លង




យេរេមា 49:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ យើង​នឹង​បណ្ដាល​គំនិត​គេ​ឲ្យ​សម្រេច​នឹង​ត្រឡប់​ទៅ​ស្រុក​គេ​វិញ ដោយ​បាន​ឮ​ដំណឹង​មួយ រួច​យើង​នឹង​ឲ្យ​គេ​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​គេ​នោះ»។


មាន​សូរ​គួរ​ស្ញែង​ខ្លាច​ឮ​ដល់​ត្រចៀក​គេ ក្នុង​ពេល​ដែល​កំពុង​តែ​ចម្រើន នោះ​មេ​បំផ្លាញ​នឹង​មក​លើ​គេ។


មនុស្ស​អាក្រក់​រត់​ក្នុង​កាល​ដែល គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។


ចូរ​ជួយ​ប្រឹក្សា ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ចុះ ចូរ​ធ្វើ​ឲ្យ​ស្រមោល​អ្នក​បាន​ដូច​ជា​ពេល​យប់ នៅ​វេលា​ថ្ងៃ​ត្រង់ ចូរ​បំពួន​ពួក​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ស្រុក ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​ដែល​រត់​យោង​ខ្លួន​ឡើយ។


យើង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ កាន់​តែ​ច្រើន​ឡើង​នៅ​មុខ​យើង លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត យើង​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ របស់​ពួក​កំលោះៗ​ទាំង​ថ្ងៃ​ត្រង់ យើង​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ បន្ទាប់​មក យើង​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្ត​សម្លាញ់​របស់​អ្នក​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ ហើយ​ភ្នែក​របស់​អ្នក​នឹង​ឃើញ​ដែរ យើង​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្ដេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ព្រម​ទាំង​សម្លាប់​គេ​ដោយ​ដាវ​ផង។


ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ឃើញ​ដូច្នេះ គេ​ត្រូវ​ស្លុត​ចិត្ត ហើយ​បាន​ថយ​ចេញ​ទៅ ពួក​ខ្លាំង​ពូកែ​របស់​គេ​បាន​ត្រូវ​វាយ​ផ្ដួល​ចុះ ក៏​រត់​ទៅ​ឥត​ងាក​បែរ​ទៅ​ខាង​ក្រោយ​ឡើយ ព្រោះ​មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំ‌វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ពួក​ខ្មាំង​សត្រូវ​នឹង​ចាប់​យក​ត្រសាល និង​ហ្វូង​ចៀម​របស់​គេ ក៏​យក​វាំង​នន អស់​ទាំង​ភាជនៈ និង​សត្វ​អូដ្ឋ​របស់​គេ ទៅធ្វើ​ជា​របស់​ខ្លួន ហើយ​មនុស្ស​នឹង​ស្រែក​ប្រាប់​គេ​ថា មាន​សេចក្ដី​ស្ញែង​ខ្លាច នៅ​គ្រប់​ទិស​ហើយ។


កុំ​ចេញ​ទៅ​ចម្ការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំ‌វិញ​ហើយ។


មនុស្ស​ទាំង‌ឡាយ​ស្រែក​ដាក់​គេ​ថា «ទៅ​ចុះ​អា​គម្រក់ ចេញ​ទៅ កុំ​មក​ពាល់​អ្វី​ឡើយ» ពេល​គេ​រត់​ទៅ ហើយ​ដើរ​សាត់​ព្រាត់​ទៀត នោះ​មនុស្ស​នៅ​កណ្ដាល​អស់​ទាំង​សាសន៍​បាន​ថា «គេ​នឹង​មិន​អា‌ស្រ័យ​នៅ​ទី​នេះ​ទៀត​ឡើយ»។


អ្នក​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ម្នាក់ៗ​ត្រង់​ទៅ​មុខ​រៀង​ខ្លួន ហើយ​អ្នក​រាល់​គ្នា នឹង​ត្រូវ​គេ​បោះ​ទៅ​ក្នុង​ហាម៉ូន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ហើយ​និយាយ​ទៅ​កាន់​បុរស​នោះ​ថា៖ «ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ស្រុក​នេះ​ដល់​ពួក​លោក ហើយ​ថា យើង​មាន​ការ​ភ័យ‌ខ្លាច​ចំពោះ​ពួក​លោកជា​ខ្លាំង ឯ​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​ញ័​រន្ធត់​នៅ​មុខ​ពួក​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម