ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 1:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ពាក្យ​របស់​ហោរា​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​សេចក្ដី​ដែល​លោក​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​លោក​បាន​ធ្វើ។ លោក​យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ជា​បូជា‌ចារ្យ*​មួយ​រូប ក្នុង​ក្រុម​បូជា‌ចារ្យ នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​បេន‌យ៉ាមីន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ពាក្យ​របស់​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ាមីន

សូមមើលជំពូក

អាល់គីតាប

នេះ​ជា​សេចក្ដី​ដែល​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​គាត់​បាន​ធ្វើ។ យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ជា​អ៊ីមុាំ​មួយ​នាក់ ក្នុង​ក្រុម​អ៊ីមុាំ នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​ពុន‌យ៉ាមីន។

សូមមើលជំពូក



យេរេមា 1:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​សង្ឃ​អ័បៀ‌ថើរ​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​ស្រែ​ចម្ការ​របស់​ឯង ដែល​នៅ​ស្រុក​អាណា‌ថោត​វិញ​ទៅ ដ្បិត​ឯង​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ យើង​មិន​សម្លាប់​នៅ​វេលា​នេះ​ទេ ព្រោះ​ឯង​ជា​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៅ​ចំពោះ​ស្ដេច​ដាវីឌ​ជា​បិតា​របស់​យើង ហើយ​ដោយ​ព្រោះ​ឯង​បាន​រង​ទុក្ខ ក្នុង​គ្រប់​ទាំង​សេចក្ដី​លំបាក​របស់​បិតា​យើង​ដែរ»។


ហើយ​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និងវាលស្មៅ​នៅ​ជុំ‌វិញ ហើយ​ក្រុង​អាណា‌ថោត និងវាលស្មៅ​នៅ​ជុំ‌វិញ ទី​ក្រុង​សម្រាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​ដប់បី។


ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​ព្រះបាទ​យ៉ូសៀស ហើយ​ពួក​ចម្រៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​ព្រះបាទ​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទម្លាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ មើល៍ បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិ‌ទេវ​ហើយ


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ឥត​បន្ទាប​ព្រះ‌ហឫ‌ទ័យ​នៅ​មុខ​ហោរា‌យេរេមា ដែល​លោក​ពោល​សេចក្ដី​ដែល​មក​ពី​ព្រះ‌ឧស្ឋ​ព្រះ‌យេហូវ៉ា​ឡើយ។


ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែលថ្លែង​តាម​រយៈ​មាត់​ហោរា​យេរេមា​ថា៖ «ទាល់​តែ​ស្រុក​នោះ​បាន​គម្រប់​ពេល​ដែល​ត្រូវ​ឈប់​សម្រាក​ឲ្យ​បាន​គ្រប់​ចិត​សិប​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សម្រាក​ទៅ»។


នៅ​ឆ្នាំ​ទី​មួយ​ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ព្រះ‌យេហូវ៉ា​បណ្ដាល​ចិត្តព្រះ​បាទ​ស៊ីរូស ជា​ស្តេច​ស្រុក​ពើស៊ី ឲ្យ​ចេញ​សេច​ក្ដី​ប្រកាស​ពាសពេញ​នគរ​របស់​ស្ដេច​ទាំង​មូល ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​មាត់​ហោរា​យេរេមា ហើយ​សេចក្ដី​នោះ​មាន​ចែង​ដូច​តទៅ៖


កូនចៅអ្នកក្រុង​អាណា‌ថោត​មាន ១២៨ នាក់


នេះ​ជា​និមិត្ត​ដែល​លោក​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ក្នុង​រាជ្យ​អ៊ូសៀស យ៉ូថាម អេហាស និង​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា។


ឱ​កូន​ស្រី​នៃ​ក្រុង​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ឱ​ពួក​ក្រុង​ឡាអ៊ីស​អើយ ចូរ​ស្តាប់​ចុះ ឱ​ពួក​ក្រុង​អាណា‌ថោត​អើយ គួរ​អាណិត​អ្នក​ណាស់​ហ្ន៎


នេះ​ជា​សេចក្ដី​ដែល​ហោរា​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ដំណើរ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម។


ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​មនុស្ស នៅ​ក្រុង​អាណាថោត ដែល​ចង់​សម្លាប់​ខ្ញុំ ដោយ​ពោល​ថា៖ អ្នក​មិន​ត្រូវ​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទៀត​ឡើយ ក្រែង​អ្នក​ស្លាប់​ដោយ​ដៃ​របស់​យើង។


ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ហោរា​ដល់​លោក​រាល់​គ្នា​នោះ?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ថា៖


ហោរា​យេរេមា​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ស្រុក​បេនយ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​នោះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​អេសេ‌គាល​ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ​នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ដាក់​ព្រះ‌ហស្ត​លើ​លោក​នៅ​ទី​នោះ។


គឺ​ក្នុង​ឆ្នាំ​ទីមួយ​នៃ​រាជ្យ​របស់​ស្ដេច នោះ​ខ្ញុំ ដានី‌យ៉ែល​បាន​សិក្សា​គម្ពីរ ត្រង់​កន្លែង​ដែល​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា ពី​ចំនួន​ឆ្នាំ​ដែល​ត្រូវ​កន្លង​ទៅ ដើម្បី​សម្រេច​ការ​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម គឺ​ចិត​សិប​ឆ្នាំ។


នេះ​ជា​ពាក្យ​របស់​ហោរា​អេម៉ុស ជា​ម្នាក់​ក្នុង​ចំណោម​ពួក​គង្វាល​នៅ​ត្កូអា ជា​សេចក្ដី​ដែល​លោក​បាន​ឃើញ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​រជ្ជ‌កាលព្រះ​បាទ​អូសៀស ស្តេច​ស្រុក​យូដា និង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​បុត្រ​ព្រះ​បាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល គឺ​ពីរ​ឆ្នាំ មុន​រញ្ជួយ​ផែន​ដី។


ពេល​នោះ អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «អេម៉ុស​បាន​បង្កើត​គំនិត​ក្បត់​នឹង​ព្រះ‌ករុណា នៅ​កណ្ដាល​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ស្រុក​នេះ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន​របស់​គាត់​បាន​ឡើយ។


គេ​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​លោក​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​លោក​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​លោក​យេរេមា ឬ​ហោរា​ណា​ម្នាក់»។


នោះ​ក៏​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​យេរេមា​ថា៖


ហេតុ‌ការណ៍​នេះ​ក៏​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​កាក់​សាម‌សិប​ស្លឹង ជា​តម្លៃ​ព្រះ‌អង្គ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​ថ្លៃ