អេសាយ 10:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាណាថោតអើយ គួរអាណិតអ្នកណាស់ហ្ន៎ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល30 កូនស្រីកាលីមអើយ ចូរបន្លឺសំឡេងរបស់នាងឡើង! ឡាអ៊ីស និងអាណាថោតដ៏កម្សត់អើយ ចូរប្រុងស្ដាប់ចុះ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ! អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតឯងណាស់ហ្ន៎ សូមមើលជំពូកអាល់គីតាប30 អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ! អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់! អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ! សូមមើលជំពូក |
ដូច្នេះ ហាណាមាល ជាកូនរបស់ឪពុកមាខ្ញុំ ក៏មករកខ្ញុំនៅក្នុងទីលានគុក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយគាត់និយាយមកខ្ញុំថា៖ សូមទិញចម្ការរបស់ខ្ញុំ ដែលនៅអាណាថោត ក្នុងស្រុកបេនយ៉ាមីនទៅ ដ្បិតអ្នកមានច្បាប់នឹងគ្រងបានជាមត៌ក ហើយអំណាចលោះក៏ស្រេចនៅលើអ្នកដែរ ដូច្នេះ សូមទទួលទិញ ទុកសម្រាប់ខ្លួនអ្នកចុះយ៉ាងនោះ ទើបខ្ញុំបានដឹងថា ជាព្រះបន្ទូលនៃព្រះយេហូវ៉ាពិត។
ខណៈនោះ ស្តេចក៏មានរាជឱង្ការទៅសង្ឃអ័បៀថើរថា៖ «ចូរឯងត្រឡប់ទៅស្រែចម្ការរបស់ឯង ដែលនៅស្រុកអាណាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែ យើងមិនសម្លាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហិបរបស់ព្រះអម្ចាស់យេហូវ៉ា នៅចំពោះស្ដេចដាវីឌជាបិតារបស់យើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់បិតាយើងដែរ»។
ពេលនោះ អ្នកទាំងប្រាំក៏នាំគ្នាចេញទៅ ហើយបានមកដល់ក្រុងឡាអ៊ីស។ គេឃើញមនុស្សដែលរស់នៅទីនោះដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺស្ងប់ស្ងៀម ឥតបារម្ភអ្វីឡើយ។ គេមានទ្រព្យសម្បត្តិបរិបូរ ឥតខ្វះអ្វីនៅលើផែនដីឡើយ ប៉ុន្ដែ គេរស់នៅឆ្ងាយពីសាសន៍ស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកណាទេ។