Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នោះ​ក៏​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​យេរេមា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ពេលនោះ សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​យេរេមា​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ការ​នោះ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​តាម​រយៈ​លោក​យេរេមា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ហេតុ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​យេរេមា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​បាន​សំរេច​សេចក្ដី​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​យេរេ‌មា​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:17
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ពាក្យ​របស់​ហោរា​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន


ហើយ​ក៏​នៅ​ទី​នោះ រហូត​ដល់​ហេរ៉ូឌ​សុគត។ ការ​នេះ​បាន​សម្រេច​តាម​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖ «យើង​បាន​ហៅ​កូន​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក» ។


កាល​ព្រះ‌បាទ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ព្រះ‌អង្គ នោះ​ទ្រង់​មាន​សេចក្តី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ដូច្នេះ​ទ្រង់​ក៏​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់​នៅ​ភូមិ​បេថ្លេហិម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​មក តាម​ពេល​វេលា​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ។


«មាន​ឮ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ​យំ​សោក ហើយ​កាន់​ទុក្ខ គឺ​នាង​រ៉ាជែល​យំ​អាណិត​កូន​របស់​នាង ហើយ​មិន​ព្រម​ឲ្យ​គេ​កម្សាន្ត​ចិត្ត​សោះ ព្រោះ​កូន​របស់​នាង​ស្លាប់​អស់​ហើយ»។


ហេតុ‌ការណ៍​នេះ​ក៏​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​យេរេមា​ថា៖ «គេ​បាន​យក​ប្រាក់​កាក់​សាម‌សិប​ស្លឹង ជា​តម្លៃ​ព្រះ‌អង្គ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​ថ្លៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម