១ របាក្សត្រ 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កុលសម្ព័ន្ធលេវី 1 កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ 2 កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល។ 3 កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់លោកអើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។ 4 អេលាសារបង្កើតបានភីនេហាស ភីនេហាសបង្កើតអ័ប៊ីសួរ 5 អ័ប៊ីសួរបង្កើតប៊ូកគី ប៊ូកគីបង្កើតអ៊ូស៊ី 6 អ៊ូស៊ីបង្កើតសេរ៉ាហ៊ា សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូត 7 មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប 8 អ័ហ៊ីទូបបង្កើតសាដុក សាដុកបង្កើតអ័ហ៊ីម៉ាស 9 អ័ហ៊ីម៉ាសបង្កើតអ័សារា អ័សារាបង្កើតយ៉ូហាណាន 10 យ៉ូហាណានបង្កើតអ័សារា (គឺលោកនេះដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡិម)។ 11 អ័សារាបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប 12 អ័ហ៊ីទូបបង្កើតសាដុក សាដុកបង្កើតសាលូម 13 សាលូមបង្កើតហ៊ីលគីយ៉ា ហ៊ីលគីយ៉ាបង្កើតអ័សារា 14 អ័សារាបង្កើតសេរ៉ាយ៉ា សេរ៉ាយ៉ាបង្កើតយេហូសាដាក 15 យេហូសាដាកបានទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបាននាំពួកយូដា និងពួកក្រុងយេរូសាឡិមទៅ ដោយព្រះហស្តរបស់ព្រះបាទនេប៊ូក្នេសា។ 16 កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ 17 ទាំងនេះ ជាឈ្មោះពួកកូនគើសុន គឺលិបនី និងស៊ីម៉ាយ។ 18 កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល។ 19 កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះជាគ្រួទាំងប៉ុន្មានរបស់ពួកលេវី តាមវង្សរបស់បុព្វបុរសគេ។ 20 ខាងគើសុន នោះបង្កើតបានលិបនី លិបនីបង្កើតយ៉ាហាត យ៉ាហាតបង្កើតស៊ីម៉្មា 21 ស៊ីម៉្មាបង្កើតយ៉ូអា យ៉ូអាបង្កើតអ៊ីដោ អ៊ីដោបង្កើតសេរ៉ាស សេរ៉ាសបង្កើតយាតរ៉ាយ។ 22 រីឯកូនចៅរបស់កេហាត់ គឺលោកបង្កើតអ័មីណាដាប់ អ័មីណាដាប់បង្កើតកូរេ កូរេបង្កើតអាស់ស៊ា 23 អាស់ស៊ាបង្កើតអែលកាណា អែលកាណាបង្កើតអាស់ស៊ា អាស់ស៊ាបង្កើតអេបៀសាប់ អេបៀសាប់បង្កើតអាស់ស៊ា 24 អាស់ស៊ាបង្កើតថាហាត ថាហាតបង្កើតអ៊ូរាល អ៊ូរាលបង្កើតអ៊ូស៊ីយ៉ា អ៊ូស៊ីយ៉ាបង្កើតសូល។ 25 កូនអែលកាណា គឺអ័ម៉ាសាយ និងអ័ហ៊ីម៉ូត 26 អែលកាណាបង្កើតសូផាយ សូផាយបង្កើតណាហាត់ 27 ណាហាត់បង្កើតអេលាប អេលាបបង្កើតយេរ៉ូហាំ យេរ៉ូហាំបង្កើតអែលកាណា។ 28 ឯកូនរបស់សាំយូអែល គឺយ៉ូអែល ជាកូនច្បង ទីពីរគឺអ័ប៊ីយ៉ា។ 29 កូនចៅម្រ៉ារី គឺម៉ាសលី ម៉ាសលីបង្កើតលិបនី លិបនីបង្កើតស៊ីម៉ាយ ស៊ីម៉ាយបង្កើតអ៊ូសា 30 អ៊ូសាបង្កើតសាំម៉ា សាំម៉ាបង្កើតហាគីយ៉ា ហាគីយ៉ាបង្កើតអ័សាយ៉ា។ ក្រុមភ្លេងរបស់ព្រះបាទដាវីឌ 31 អ្នកទាំងនេះ ដែលព្រះបាទដាវីឌបានតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀងក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា បន្ទាប់ពីហិបនៃព្រះបានសម្រាកនៅទីនោះ។ 32 គេបានប្រតិបត្តិក្នុងការច្រៀងនៅមុខរោងឧបោសថផង ត្រសាលជំនុំ ដរាបដល់ព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេចូលធ្វើការងារតាមវេនរៀងខ្លួន។ 33 ពួកអ្នកដែលធ្វើការងារនោះ និងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចម្រៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល 34 សាំយូអែលជាកូនអែលកាណា អែលកាណាជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលាប អេលាបជាកូនណាហាត់ 35 ណាហាត់ជាកូនស៊ូភ ស៊ូភជាកូនអែលកាណា អែលកាណាជាកូនម៉ាហាត ម៉ាហាតជាកូនអ័ម៉ាសាយ 36 អ័ម៉ាសាយជាកូនអែលកាណា អែលកាណាជាកូនយ៉ូអែល យ៉ូអែលជាកូនអ័សារា អ័សារាជាកូនសេផានា 37 សេផានាជាកូនថាហាត ថាហាតជាកូនអាស់ស៊ា អាស់ស៊ាជាកូនអេបៀសាប់ អេបៀសាប់ជាកូនកូរេ 38 កូរេជាកូនយីតសារ យីតសារជាកូនកេហាត់ កេហាត់ជាកូនលេវី លេវីជាកូនអ៊ីស្រាអែល។ 39 ប្អូនប្រុសរបស់គាត់ ឈរនៅខាងស្តាំ ឈ្មោះអេសាភ ដែលជាកូនបេរេគា បេរេគាជាកូនសាំម៉ា 40 សាំម៉ាជាកូនមីកែល មីកែលជាកូនប្អាសេយ៉ា ប្អាសេយ៉ាជាកូនម៉ាលគា 41 ម៉ាលគាជាកូនអែតនី អែតនីជាកូនសេរ៉ាស សេរ៉ាសជាកូនអ័ដាយ៉ា 42 អ័ដាយ៉ាជាកូនអេថាន អេថានជាកូនស៊ីម៉្មា ស៊ីម្ម៉ាជាកូនស៊ីម៉ាយ 43 ស៊ីម៉ាយជាកូនយ៉ាហាត យ៉ាហាតជាកូនគើសុន គើសុនជាកូនលេវី។ 44 នៅខាងឆ្វេង មានពួកកូនចៅម្រ៉ារី ជាបងប្អូនគេ គឺអេថានជាកូនគីស៊ី ដែលជាកូនអាប់ឌី អាប់ឌីជាកូនម៉ាលូក 45 ម៉ាលូកជាកូនហាសាបយ៉ា សាបយ៉ាជាកូនអ័ម៉ាស៊ា អ័ម៉ាស៊ាជាកូនហ៊ីលគីយ៉ា 46 ហ៊ីលគីយ៉ាជាកូនអាំស៊ី អាំស៊ីជាកូនបានី បានីជាកូនសេមើរ 47 សេមើរជាកូនម៉ាសលី ម៉ាសលីជាកូនមូស៊ី មូស៊ីជាកូនម្រ៉ារី ម្រ៉ារីជាកូនលេវី។ 48 ពួកលេវីជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់នៅក្នុងរោងឧបោសថនៃព្រះដំណាក់របស់ព្រះ។ 49 ឯលោកអើរ៉ុន និងកូនៗរបស់លោក គេថ្វាយតង្វាយនៅលើអាសនានៃតង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏បំពេញការងារទាំងអស់នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបរបស់ពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់លោកម៉ូសេ ជាអ្នកបម្រើព្រះ។ 50 ទាំងនេះជាកូនចៅលោកអើរ៉ុន គឺលោកបង្កើតអេលាសារ អេលាសារបង្កើតភីនេហាស ភីនេហាសបង្កើតអ័ប៊ីសួរ 51 អ័ប៊ីសួរបង្កើតប៊ូកគី ប៊ូកគីបង្កើតអ៊ូស៊ី អ៊ីស៊ីបង្កើតសេរ៉ាហ៊ា 52 សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូត មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប 53 អ័ហ៊ីទូបបង្កើតសាដុក សាដុកបង្កើតអ័ហ៊ីម៉ាស។ ក្រុងរបស់ពួកលេវី 54 ទីលំនៅរបស់ពួកកូនចៅលោកអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះជាពួកកេហាត់ ដ្បិតពួកគេចាប់ឆ្នោតបានមុនគេ។ 55 គេទទួលបានក្រុងហេប្រុន នៅស្រុកយូដា និងវាលស្មៅនៅជាប់ជុំវិញ 56 តែស្រែចម្ការនៃទីក្រុង និងភូមិនានាដែលនៅជុំវិញ នោះបានឲ្យដល់កាលែបជាកូនយេភូនេវិញ។ 57 គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកូនចៅលោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងវាលស្មៅនៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ 58 ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ 59 ក្រុងអាសាន និងវាលស្មៅនៅជុំវិញ ក្រុងបេត-សេមែស និងវាលស្មៅនៅជុំវិញ 60 ហើយពីកុលសម្ព័ន្ធបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ហើយក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ទីក្រុងសម្រាប់ពួកគ្រួកេហាត់ទាំងអស់មានដប់បី។ 61 ពួកកូនចៅកេហាត់ដែលនៅសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនោះ តាមការចាប់ឆ្នោត ត្រូវបានទីក្រុងដប់ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។ 62 ពួកកូនចៅគើសុនតាមគ្រួគេ ត្រូវបានទីក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ អេស៊ើរ ណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេដែលនៅស្រុកបាសាន។ 63 ចំណែកពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ នោះតាមឆ្នោតត្រូវបានទីក្រុងដប់ពីរ ពីកុលសម្ព័ន្ធរូបេន កាដ និងសាប់យូឡូន។ 64 ពួកកូនចៅសាសន៍អ៊ីស្រាអែលបានឲ្យទីក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញ ទៅពួកលេវី។ 65 គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីកុលសម្ព័ន្ធនៃកូនចៅយូដា កូនចៅស៊ីម្មាន និងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។ 66 មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងកុលសម្ព័ន្ធអេប្រាអិម។ 67 គេបានឲ្យទីក្រុងជម្រកទាំងប៉ុន្មានដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងវាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ 68 ក្រុងយ៉ុកមាម និងវាលស្មៅនៅជុំវិញ ក្រុងបេត-ហូរ៉ុន និងវាលស្មៅនៅជុំវិញ 69 ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ហើយក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ 70 ហើយពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ក៏ឲ្យក្រុងអាន់នើរ និងវាលស្មៅនៅជុំវិញ ក្រុងប៊ីលាម និងវាលស្មៅនៅជុំវិញ សម្រាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។ 71 ឯពួកកូនចៅគើសុន ត្រូវបានទីក្រុងរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ 72 ពីកុលសម្ព័ន្ធអ៊ីសាខារ ក៏ឲ្យក្រុងកេដេស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ 73 ក្រុងរ៉ាម៉ូត និងវាលស្មៅនៅជុំវិញ ហើយក្រុងអានេម និងវាលស្មៅនៅជុំវិញ 74 ពីកុលសម្ព័ន្ធអេស៊ើរ ក៏ឲ្យក្រុងម៉ាសាល និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ 75 ក្រុងហ៊ូកូក និងវាលស្មៅនៅជុំវិញ ហើយក្រុងរេហុប និងវាលស្មៅនៅជុំវិញ 76 ពីកុលសម្ព័ន្ធណែបថាលី ក៏ឲ្យក្រុងកេដេស នៅស្រុកកាលីឡេ និងវាលស្មៅនៅជុំវិញក្រុងហាំម៉ូន និងវាលស្មៅនៅជុំវិញ ហើយក្រុងគារយ៉ាថែម និងវាលស្មៅនៅជុំវិញ។ 77 ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីកុលសម្ព័ន្ធសាប់យូឡូន គឺក្រុងរីម៉ូនរ និងវាលស្មៅនៅជុំវិញ ក្រុងតាបោរ និងវាលស្មៅនៅជុំវិញ 78 និងខាងនាយទន្លេយ័រដាន់ ត្រង់ក្រុងយេរីខូរ គឺខាងកើតទន្លេនោះពីកុលសម្ព័ន្ធរូបេន ក៏ឲ្យក្រុងបេស៊ើរ ដែលនៅទីរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ 79 ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ហើយក្រុងមេផ្អាត និងវាលស្មៅនៅជុំវិញ 80 ពីកុលសម្ព័ន្ធកាដ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ 81 ក្រុងហែសបូន និងវាលស្មៅនៅជុំវិញ ហើយក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ។ |
© 2016 United Bible Societies
Bible Society in Cambodia