Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 37:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហោរា​យេរេមា​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ស្រុក​បេនយ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​ក្នុង​ចំណោម​អ្នក​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​យេរេមា​មាន​បំណង​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ធ្វើ​ដំណើរ​ទៅ​ស្រុក​បេន‌យ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​មត៌ក​ក្នុង​ចំណោម​បងប្អូន​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​យេរេមា​ក៏​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ចង់​ទៅ​ឯ​ស្រុក​បេន‌យ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​របស់​លោក នៅ​កណ្តាល​ពួក​អ្នក​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យេរេមា មាន​បំណង​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ធ្វើ​ដំណើរ​ទៅ​ស្រុក​ពុន‌យ៉ាមីន ដើម្បី​ទទួល​ដី​ជា​ចំណែក​មត៌ក​ក្នុង​ចំណោម​បង​ប្អូន​របស់​គាត់។

សូមមើលជំពូក ចម្លង




យេរេមា 37:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ លោក​ក៏​ក្រោក​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ទៅ​ដល់​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បម្រើ​នៅ​ទី​នោះ។


កាល​លោក​បាន​ទៅ​ដល់​ហើយ ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​មួយ​នៅ​ទី​នោះ។ មើល៍! ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក ហើយ​សួរ​លោក​ថា៖ «អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ?»


ហើយ​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និងវាលស្មៅ​នៅ​ជុំ‌វិញ ហើយ​ក្រុង​អាណា‌ថោត និងវាលស្មៅ​នៅ​ជុំ‌វិញ ទី​ក្រុង​សម្រាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​ដប់បី។


ប៉ុន្ដែ ខ្ញុំ​ឆ្លើយ​ថា៖ «តើ​គួរ​ឲ្យ​មនុស្ស​ដូច​ខ្ញុំរត់​គេច​ឬ? តើ​មនុស្ស​ដូច​ខ្ញុំនេះ អាច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ឲ្យ​រួច​ជីវិត​ឬ? ខ្ញុំ​មិន​ចូល​ទៅក្នុង​ព្រះ​វិហារទេ!»។


មែន​ហើយ ទូល‌បង្គំ​នឹង​ទៅ​ឲ្យ​ឆ្ងាយ ហើយ​ទូល‌បង្គំ​នឹង​ស្នាក់​នៅ​ទី​រហោ‌ស្ថាន​វិញ។ -បង្អង់


នេះ​ជា​ពាក្យ​របស់​ហោរា​យេរេមា ជា​កូន​ហ៊ីល‌គីយ៉ា គឺ​ជា​ម្នាក់​ក្នុង​ពួក​សង្ឃ ដែល​នៅ​ក្រុង​អាណាថោត ក្នុង​ស្រុក​បេនយ៉ាមីន


នៅ​គ្រា​ដែល​ពល‌ទ័ព​របស់​ពួក​ខាល់ដេ បាន​ថយ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ដោយ​ខ្លាច​ពួក​ពល‌ទ័ព​របស់​ផារ៉ោន


ពេល​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​មួយ ចូរ​គេច​ចេញ​ទៅ​ក្រុង​មួយ​ទៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​មិន​បាន​ទៅ​សព្វ​អស់​ទាំង​ក្រុង​របស់​អ៊ីស្រា‌អែល​ផង មុន​នឹង​កូន​មនុស្ស​មក​ដល់។


ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម