នៅជាប់នឹងអ្នកទាំងនោះ មានពួកត្កូអាបានជួសជុល ប៉ុន្ដែ ពួកអ្នកមានត្រកូលខ្ពស់របស់គេ មិនបានចូលរួមធ្វើការតាមពួកមេដឹកនាំរបស់ខ្លួនឡើយ។
ពួកចៅហ្វាយ 5:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្ដាសាមេរ៉ូស ចូរដាក់បណ្ដាសាពួកអ្នកក្រុងនោះឲ្យខ្លាំង ព្រោះគេមិនបានមកជួយក្នុងចម្បាំងរបស់ព្រះយេហូវ៉ា គឺមិនជួយព្រះយេហូវ៉ាទាស់នឹងពួកខ្លាំងពូកែនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖ ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះ ចូរដាក់បណ្ដាសាអ្នកក្រុងនោះផង ពីព្រោះគេមិនបានមកជួយព្រះអម្ចាស់ គឺគេមិនបានមកជួយព្រះអម្ចាស់ រួមជាមួយពួកវីរជនទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្តាសាដល់មេរ៉ូស ចូរដាក់បណ្តាសាដល់ពួកអ្នកដែលនៅស្រុកនោះជាយ៉ាងធ្ងន់ ពីព្រោះគេមិនបានមកជួយការនៃព្រះយេហូវ៉ា គឺជួយទាស់នឹងមនុស្សខ្លាំងពូកែនោះទេ អាល់គីតាប ម៉ាឡាអ៊ីកាត់នៃអុលឡោះតាអាឡាប្រកាសថា៖ ចូរដាក់បណ្តាសាក្រុងមេរ៉ូសចុះ ចូរដាក់បណ្តាសាអ្នកក្រុងនោះផង ពីព្រោះគេមិនបានមកជួយអុលឡោះតាអាឡា គឺគេមិនបានមកជួយអុលឡោះតាអាឡា រួមជាមួយពួកវីរជនទេ។ |
នៅជាប់នឹងអ្នកទាំងនោះ មានពួកត្កូអាបានជួសជុល ប៉ុន្ដែ ពួកអ្នកមានត្រកូលខ្ពស់របស់គេ មិនបានចូលរួមធ្វើការតាមពួកមេដឹកនាំរបស់ខ្លួនឡើយ។
៙ តើអ្នកណាក្រោកឡើងជំនួសខ្ញុំ ដើម្បីទាស់នឹងមនុស្សអាក្រក់? តើអ្នកណាឈរឡើងជំនួសខ្ញុំ ដើម្បីនឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិត?
អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ!
ដ្បិតខ្ញុំមិនហ៊ាននិយាយអ្វី ក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ឡើយ ទោះដោយពាក្យសម្ដី និងកិច្ចការក្ដី
បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាទៅចុះ។ ម៉ារ៉ាណាថា!
ដ្បិតយើងជាអ្នករួមការងារជាមួយព្រះ ឯអ្នករាល់គ្នាជាស្រែរបស់ព្រះ ហើយជាអាគារដែលព្រះបានសង់។
ដោយយើងធ្វើការជាមួយព្រះ យើងសូមទូន្មានអ្នករាល់គ្នាថា កុំទទួលព្រះគុណរបស់ព្រះ ជាអសាឥតការឡើយ។
ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។
នៅគ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានឡើងពីគីលកាលទៅបូគីម ហើយពោលថា៖ «យើងបានយកអ្នករាល់គ្នាឡើងចេញពីស្រុកអេស៊ីព្ទមក ហើយបាននាំចូលមកក្នុងស្រុកដែលយើងបានស្បថថា នឹងឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នា។ យើងបានប្រាប់ថា "យើងនឹងមិនក្បត់សេចក្ដីសញ្ញារបស់យើងចំពោះអ្នករាល់គ្នាឡើយ ។
បន្ទាប់មក ពួកអ៊ីស្រាអែលសួរគ្នាថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកប្រជុំនៅចំពោះព្រះយេហូវ៉ាឬទេ?» គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងធ្ងន់ សម្រាប់អ្នកណាដែលមិនបានឡើងមកឯព្រះយេហូវ៉ានៅមីសប៉ានោះថា៖ «អ្នកនោះនឹងត្រូវស្លាប់ជាប្រាកដ»។
ពេលនោះ គេសួរគ្នាទៀតថា៖ «ក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកឯព្រះយេហូវ៉ា នៅមីសប៉ាឬទេ?» នោះគេរកឃើញថា គ្មានអ្នកណាបានឡើងពីយ៉ាបេស-កាឡាត ចូលមកជំរំ ដើម្បីចូលរួមក្នុងអង្គប្រជុំឡើយ។
លោកស្រីចាត់គេឲ្យទៅហៅបារ៉ាក ជាកូនរបស់អ័ប៊ីណោម ពីស្រុកកេដេស-ណែបថាលី ហើយមានប្រសាសន៍ទៅគាត់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានបង្គាប់លោកថា "ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ពីពួកកូនចៅណែបថាលី និងសាប់យូឡូន ហើយនាំគ្នាឡើងទៅលើភ្នំតាបោរទៅ។
គ្រានោះ សំណល់នៃពួកអ្នកមានត្រកូលខ្ពស់បានចុះមក គឺប្រជាជនរបស់ព្រះយេហូវ៉ាបានចុះមករកខ្ញុំ ទាស់នឹងពួកខ្លាំងពូកែ។
គ្រានោះ ទេវតារបស់ព្រះយេហូវ៉ាបានមកអង្គុយនៅក្រោមដើមម៉ៃសាក់នៅអូប្រា ដែលជារបស់យ៉ូអាស ក្នុងអំបូរអ័បៀស៊ើរ រីឯគេឌានជាកូនរបស់លោក កំពុងតែបោកស្រូវនៅក្នុងធុងគាបផ្លែទំពាំងបាយជូរ ដើម្បីលាក់នឹងពួកម៉ាឌាន។
លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងស៊ូកូថថា៖ «សូមចែកនំបុ័ងឲ្យមនុស្សដែលមកតាមខ្ញុំនេះផង ដ្បិតគេអស់កម្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូណា ជាស្តេចសាសន៍ម៉ាឌាន»។
ប៉ុន្ដែ ពួកមេដឹកនាំក្រុងស៊ូកូថឆ្លើយថា៖ «តើសេបាស និងសាលមូណាបានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពលទ័ពរបស់អ្នកដូច្នេះ?»
លោកចេញពីទីនោះឡើងទៅក្រុងពេនួល ហើយមានប្រសាសន៍ទៅគេដូចគ្នា តែពួកអ្នកក្រុងពេនួលបានឆ្លើយមកលោកវិញ ដូចពួកអ្នកក្រុងស៊ូកូថដែរ។
ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។
នៅគ្រានោះ ស្ដេចសូលមានរាជឱង្ការទៅដាវីឌថា៖ «យើងនឹងឲ្យនាងម៉្រាប ជាបុត្រីច្បងរបស់យើង ទៅធ្វើជាប្រពន្ធឯង ឲ្យតែឯងធ្វើជាអ្នកក្លាហានសម្រាប់យើង ហើយច្បាំងចម្បាំងនៃព្រះយេហូវ៉ាចុះ» ស្ដេចសូលនឹកថា «កុំឲ្យដៃអញធ្វើវាឡើយ ទុកឲ្យដៃពួកភីលីស្ទីនធ្វើវិញចុះ»។
សូមអត់ទោសអំពើរំលងនេះដល់ស្រីបម្រើរបស់លោកផង ដ្បិតព្រះយេហូវ៉ានឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ព្រោះលោកម្ចាស់នៃខ្ញុំតែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណានៅក្នុងលោកម្ចាស់ឡើយ គ្រប់មួយជីវិតរបស់លោក។
សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបន្តិច ប្រសិនបើព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមទ្រង់ទទួលតង្វាយមួយចុះ តែបើជាពួកមនុស្សទេ នោះសូមឲ្យគេត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមត៌ករបស់ព្រះយេហូវ៉ាហើយ ដោយថា "ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ"។