Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គ្រា​នោះ មាន​ឮ​សូរ​សន្ធឹក​ជើង​សេះ​ដែល​កំពុង​តែ​រត់ គឺ​ដែល​ពួក​ខ្លាំង​ពូកែ​កំពុង​រត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​កក្រើក​ផ្ទៃ​ដី គឺ​ពល​ទ័ព​សេះ​ដ៏​ខ្លាំង​ពូកែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គ្រា​នោះ​ឮ​សូរ​សន្ធឹក​ជើង​សេះ​ដែល​កំពុង​តែ​រត់ គឺ​ដែល​ពួក​ខ្លាំង​ពូកែ​រត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​រណ្តំ​ផ្ទៃ​ដី គឺ​ពល​ទ័ព​សេះ​ដ៏​ខ្លាំង​ពូកែ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ឯង​ឬ ដែល​ឲ្យ​សេះ​មាន​កម្លាំង? តើ​ឯង​ឬ ដែល​តាក់​តែងឲ្យ​សេះ​មាន​សក់ ដែល​រលាស់​ដោយ​ខ្យល់?


អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។


សេះចម្បាំង មិន​មែន​ជា​ទី​សង្ឃឹម ឲ្យ​មាន​ជ័យ​ជម្នះ​ឡើយ ក៏​មិន​អាច​សង្គ្រោះ​ដោយ‌សារ​កម្លាំង​ដ៏​ខ្លាំង របស់​វា​បាន​ដែរ។


ជា​ពួក​អ្នក​ដែល​មាន​ព្រួញ​មុត​ណាស់ ហើយ​ធ្នូ​ទាំង​អស់​ក៏​ដំឡើង​ជា​ស្រេច ឯ​ក្រចក​សេះ​នឹង​បាន​រាប់​ជា​ថ្ម​ភ្លើង ហើយ​កង់​រទេះ​របស់​គេ​ក៏​ដូច​ជា​ខ្យល់​កួច។


ដោយ​ឮ​សូរ​ព្រូស‌ព្រឹប​នៃ​ជើង​សេះ​ដ៏​ខ្លាំង​ពូកែ​របស់​គេ ដោយ​សូរ​រន្ថាន់​របស់​រទេះ​ចម្បាំង​គេ និង​សូរ​រ៉ូង‌រ៉ាង​នៃ​កង់​រទេះ​ផង ឪពុក​ទាំង​ប៉ុន្មាន​នឹង​មិន​ងាក​ទៅ​ក្រោយ​មើល​កូន​ឡើយ ដោយ​ព្រោះ​ខ្សោយ​ដៃ


ដ្បិត​ថ្ងៃ​ដែល​ត្រូវ​បំផ្លាញ​ពួក​ភីលី‌ស្ទីន​ទាំង​អស់ បាន​មក​ដល់​ហើយ ដើម្បី​នឹង​កាត់​អស់​ទាំង​អ្នក​ជំនួយ ដែល​នៅ​សល់​ចេញ​ពី​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន ព្រោះ​ព្រះ‌យេហូវ៉ា​នឹង​បំផ្លាញ​សាសន៍​ភីលី‌ស្ទីន ជា​សំណល់​មនុស្ស​មក​ពី​កោះ​កាប់ថោរ។


មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក និង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទី​ក្រុង និង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ។


ឯ​ពួក​វង្ស​តូកាម៉ា គេ​ដូរ​សេះ​ជិះ សេះ​ចម្បាំង និង​លា‌កាត់​ឲ្យ​បាន​ទំនិញ​របស់​អ្នក។


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ស្នែង​អ្នក​ទៅ​ជា​ដែក ហើយ​ក្រចក​ជើង​អ្នក​ទៅ​ជា​លង្ហិន អ្នក​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អ្នក​នឹង ញែក​កម្រៃ​របស់​គេ​ចេញ ទុក​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ‌សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម