Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នាង​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី គឺ​នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី​ដែល​នៅ​ក្នុង​ត្រសាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល ជា​ភរិយា​របស់​លោក​ហេប៊ើ ជន‌ជាតិ​កែន លើស​ស្ត្រី​ទាំង‌ឡាយ! សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​នាង លើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី នាង​នឹង​មាន​ពរ​លើស​ជាង​គ្រប់​អស់​ទាំង​ស្ត្រី ដែល​នៅ​ក្នុង​ត្រសាល​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

24 សូម​អុលឡោះ​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល ជា​ភរិយា​របស់​លោក​ហេប៊ើ ជន‌ជាតិ​កែន លើស​ស្ត្រី​ទាំង‌ឡាយ! សូម​ទ្រង់​ប្រទាន​ពរ​ដល់​នាង លើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់​រ៉ាម​ថា៖ «សូម​ឲ្យ​អាប់‌រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី


ចូរ​ថ្លែង​ពី​ផល​ដែល​ដៃ​នាង​បាន​បង្កើត ហើយ​ទុក​ឲ្យ​ស្នា​ដៃ​របស់​នាង បាន​ជា​ទី​សរសើរ​ដល់​នាង​នៅ​ទ្វារ​ក្រុង​ចុះ។:៚


ទេវតា​ក៏​ចូល​មក​ជួប​នាង ពោល​ថា៖ «ជម្រាប​សួរ​នាង ឱ​នាង​ដែល​ប្រកប​ដោយ​ព្រះ‌គុណ​អើយ! ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​នាង»។


រួច​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «ក្នុង​ចំណោម​ពួក​ស្រីៗ នាង​ជា​ស្ត្រី​មាន​ពរ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​នាង​ដែរ។


រីឯ​ស៊ីសេ‌រ៉ា​វិញ បាន​រត់​គេច​ទៅ​ដល់​ត្រសាល​របស់​នាង​យ៉ាអែល ប្រពន្ធ​របស់​ហេប៊ើរ ជា​សាសន៍​កែន ដ្បិតព្រះបាទ​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហាសោរ និង​ក្រុម​គ្រួ​សារ​របស់​ហេប៊ើរ ជា​សាសន៍​កែន មាន​មេត្រី​ភាព​នឹង​គ្នា។


ពេល​នោះ លោក​និយាយ​ទៅ​នាង​ថា៖ «សូម​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ ដូច្នេះ នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ ជូន​លោក​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។


ស៊ីសេរ៉ាបាន​សុំ​ទឹក តែ​នាង​បាន​ឲ្យ​ទឹក​ដោះ គឺ​នាង​បាន​យក​ខ្លាញ់​ទឹក​ដោះ​ដាក់​ក្នុង​ចាន​ដ៏​ប្រណីត​មក​ជូន​លោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម