Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 17:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​មិន​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 សហគមន៍​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជម្នះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិត​ព្រះ‌អម្ចាស់​ច្បាំង​ជំនួស​យើង ព្រះអង្គ​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយ‌សារ​ដាវ​ឬ​លំពែង​ទេ ដ្បិត​ចំបាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ គឺ​ទ្រង់​នឹង​ប្រគល់​ឯង​រាល់​គ្នា​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

47 សហគមន៍​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​នឹង​ដឹង​ថា អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​យើង​មាន​ជ័យ​ជំនះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិតអុលឡោះ‌តាអាឡា​ច្បាំង​ជំនួស​យើង ទ្រង់​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​យើង»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 17:47
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​បាន​ត្រឡប់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ​វិញ ឈរ​នៅ​ចំពោះ​មុខ​ជម្រាប​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា នៅ​ផែនដី​ទាំង​មូល គ្មាន​ព្រះ​ឯ​ណា​សោះ ក្រៅ​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ ដូច្នេះ សូម​លោក​ទទួល​រង្វាន់​ពី​ខ្ញុំ​ប្របាទ​ចុះ»។


ព្រះបាទ​អេសា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជម្នះ​ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ព្រះ‌អង្គ​ទេ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ព្រះ‌អង្គ​ឡើយ»។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជាមួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់


ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។


ប៉ុន្ដែ យើង​នឹង​អាណិត​មេត្តា​ដល់​ពូជ‌ពង្ស​យូដា ហើយ​យើង​នឹង​សង្គ្រោះ​គេ មិន​មែន​ដោយ​ធ្នូ ដាវ សង្គ្រាម សេះ ឬ​ពល​សេះ​ឡើយ គឺ​នឹង​សង្គ្រោះ​គេ​ដោយ‌សារ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ»។


ពេល​នោះ ទេវតា​ប្រាប់​មក​ខ្ញុំ​ថា៖ «នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​យើង។


ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?


ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ ក្នុង​ចំណោម​ពួក​គេ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឈរ​នៅ​មុខ​អ្នក​បាន​ឡើយ»។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។


នៅ​គ្រា​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ដាវីឌ​ថា៖ «យើង​នឹង​ឲ្យ​នាង​ម៉្រាប ជា​បុត្រី​ច្បង​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​ឯង ឲ្យ​តែ​ឯង​ធ្វើ​ជា​អ្នក​ក្លាហាន​សម្រាប់​យើង ហើយ​ច្បាំង​ចម្បាំង​នៃ​ព្រះ‌យេហូវ៉ា​ចុះ» ស្ដេច​សូល​នឹក​ថា «កុំ​ឲ្យ​ដៃ​អញ​ធ្វើ​វា​ឡើយ ទុក​ឲ្យ​ដៃ​ពួក​ភីលី‌ស្ទីន​ធ្វើ​វិញ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម