ពួកចៅហ្វាយ 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ប៉ុន្ដែ ពួកមេដឹកនាំក្រុងស៊ូកូថឆ្លើយថា៖ «តើសេបាស និងសាលមូណាបានធ្លាក់ក្នុងកណ្ដាប់ដៃអ្នកហើយឬ បានជាត្រូវឲ្យយើងចែកនំបុ័ងឲ្យពលទ័ពរបស់អ្នកដូច្នេះ?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកលោកវិញថា៖ «តើលោកចាប់បានស្ដេចសេបាស និងស្ដេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកបរិភោគ?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 តែពួកអ្នកជាកំពូលនៃក្រុងសិកូតឆ្លើយថា តើសេបាស នឹងសាលមូន៉ាបានលុះក្នុងកណ្តាប់ដៃអ្នកហើយឬនៅ បានជាត្រូវឲ្យយើងចែកនំបុ័ងដល់ពួកពលរបស់អ្នកដូច្នេះ សូមមើលជំពូកអាល់គីតាប6 ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកគាត់វិញថា៖ «តើអ្នកចាប់បានស្តេចសេបាស និងស្តេចសាល់មូណាហើយឬបានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកបរិភោគ?»។ សូមមើលជំពូក |
ប៉ុន្តែ ព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារឲ្យទៅឯព្រះបាទអ័ម៉ាស៊ីយ៉ាជាស្តេចយូដាវិញ ទូលថា៖ «ដើមបន្លាដែលដុះនៅលើភ្នំល្បាណូនបានចាត់សារទៅឯដើមតាត្រៅនៅលើភ្នំល្បាណូនថា "ចូរលើកកូនស្រីឯងមកឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសយើង" ក៏មានសត្វព្រៃសាហាវ ដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ