Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា៖ «មើល៍ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ តែ​នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ថ្ងៃ​មួយ ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​មក​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ​មិន​អាច​មាន​កូន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា មើល​ឥឡូវ​នេះ ឯង​ជា​ស្ត្រី​អារ​គ្មាន​កូន តែ​ឯង​នឹង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ថ្ងៃ​មួយ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​មក​បង្ហាញ​ខ្លួន​ឲ្យ​ស្ត្រី​នោះ​ឃើញ ហើយ​ពោល​ថា៖ «នាង​ជា​ស្ត្រី​អារ មិន​អាច​មាន​កូន​បាន​ទេ ក៏​ប៉ុន្តែ នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 13:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ពរ​នាង ហើយ​មួយ​វិញ​ទៀត យើង​នឹង​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង ហើយ​នាង​នឹង​ធ្វើ​ជា​ម្តាយ​នៃ​ជាតិ​សាសន៍​ផ្សេងៗ ហើយ​ក៏​នឹង​មាន​ស្តេច​នៃ​ជាតិ​សាសន៍​ជា​ច្រើន​កើត​ចេញ​ពី​នាង​ដែរ»។


ពេល​នោះ ម្នាក់​ពោល​ឡើង​ថា៖ «ដល់​វេលា​កំណត់ យើង​នឹង​វិល​មក​រក​អ្នក​វិញ​ជា​មិន​ខាន ហើយ​សារ៉ា​ប្រពន្ធ​របស់​អ្នក​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ខាង​ក្រោយ​លោក នៅ​មាត់​ទ្វារ​ជំរំ។


តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។


លោក​បាន​ប្រាប់​ថា៖ «ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ នាង​នឹង​បាន​បី​កូន​ប្រុស​មួយ» តែ​នាង​ឆ្លើយ​ថា៖ «ទេ លោក​ម្ចាស់ ជា​អ្នក​សំណព្វ​របស់​ព្រះ​អើយ សូម​កុំ​កុហក​នាង​ខ្ញុំ»។


ពេល​នោះ មាន​ទេវតា​របស់​ព្រះ‌អម្ចាស់​មួយ​រូប​លេច​ឲ្យ​លោក​ឃើញ ឈរ​ខាង​ស្តាំ​អាសនា​គ្រឿង​ក្រអូប។


ប៉ុន្តែ ទេវតា​ពោល​ទៅ​គាត់​ថា៖ «កុំ​ខ្លាច​អី សាការី​អើយ ព្រោះ​ពាក្យ​ដែល​លោក​ទូល​អង្វរ នោះ​បាន​ទទួល​ហើយ ឯ​អេលី‌សាបិត ប្រពន្ធ​របស់​លោក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក ហើយ​លោក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា "យ៉ូហាន"។


ដូច្នេះ ស្ដ្រី​នោះ​ក៏​រត់យ៉ាង​ប្រញាប់​ប្រញាល់​ទៅ​ប្រាប់​ប្តី​ថា៖ «មើល៍ បុរស​ដែល​បាន​មកជួប​ខ្ញុំ​ពី​ថ្ងៃ​មុន បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​ទៀត​ហើយ»។


ម៉ាណូ‌អាពោល​ទៅ​កាន់​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ថា៖ «សូម​លោក​មេត្តា​កុំ​ទាន់​អញ្ជើញ​ទៅ យើង​ខ្ញុំ​នឹង​រៀបចំ​កូន​ពពែ​មួយ​ជូន​លោក»។


ដូច្នេះ ស្ត្រី​នោះ​ក៏​ទៅ​ប្រាប់​ប្តី​ថា៖ «មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិនភាគ​មើល​ទៅ​ដូច​ជា​ទេវតា​របស់​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ខ្ញុំ​មិន​បាន​សួរ​ថា​លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ខ្ញុំ​ដែរ


ពេល​នោះ ម៉ាណូ‌អា​ក៏អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​អ្នក​សំណព្វ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក​នោះ បាន​មក​ជួប​យើង​ខ្ញុំ​ម្តង​ទៀត ដើម្បីបង្រៀន​យើង​ខ្ញុំ​អំពី​ការដែល​ត្រូវ​ប្រព្រឹត្ត​ចំពោះ​កូន​ដែល​នឹង​កើត​មក​នោះ»។


នៅ​គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​បាន​ឡើង​ពី​គីល‌កាល​ទៅ​បូគីម ហើយ​ពោល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ចូល​មក​ក្នុង​ស្រុក​ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ថា "យើង​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​យើង​ចំពោះ​អ្នក​រាល់​គ្នា​ឡើយ ។


ព្រះ‌យេហូវ៉ា​បែរ​មក​ឯ​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ដោយ‌សារ​កម្លាំង​របស់​អ្នក​នេះ​ចុះ ហើយ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ»។


លុះ​ដល់​នាង​ហា‌ណា​មាន​ទម្ងន់​គ្រប់​ខែ​ហើយ ក៏​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា សាំយូ‌អែល ដោយ​និយាយ​ថា៖ «ខ្ញុំ​បាន​សូម​កូន​នេះ​ពី​ព្រះ‌យេហូវ៉ា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម