ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់របស់មនុស្សបោកបញ្ឆោត បានហាឡើងទាស់នឹងទូលបង្គំហើយ គេនិយាយទាស់នឹងទូលបង្គំ ដោយអណ្ដាតភូតភរ។
បរិទេវ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាង បានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា «យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ អាល់គីតាប ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!” |
ដ្បិតមាត់របស់មនុស្សអាក្រក់ និងមាត់របស់មនុស្សបោកបញ្ឆោត បានហាឡើងទាស់នឹងទូលបង្គំហើយ គេនិយាយទាស់នឹងទូលបង្គំ ដោយអណ្ដាតភូតភរ។
មនុស្សអាក្រក់ឃើញដូច្នេះ គេមានចិត្តខឹង គេសង្កៀតធ្មេញ ហើយរលាយបាត់ទៅ ចិត្តប្រាថ្នាចង់បានរបស់មនុស្សអាក្រក់ នឹងវិនាសសូន្យទៅ។
សូមកុំឲ្យគេគិតក្នុងចិត្តថា «ន៏ សមដូចចិត្តយើងប្រាថ្នាហើយ» សូមកុំឲ្យគេថា «យើងបានលេបវា បាត់ហើយ»។
៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត
៙ គេពោលថា «ជំងឺមើលមិនជា បានរួតរឹតវាហើយ វាដេកជាប់ហើយ មិនអាចក្រោកចេញពីគ្រែវិញបានទេ»។
ខ្មាំងសត្រូវរបស់ទូលបង្គំ ជាន់ឈ្លីទូលបង្គំរាល់ថ្ងៃ ដ្បិតមានមនុស្សជាច្រើនវាយប្រហារទូលបង្គំ ទាំងចិត្តអួតអាង។
ព្រះអង្គនឹងប្រទានការសង្គ្រោះមកខ្ញុំពីស្ថានសួគ៌ ព្រះអង្គនឹងធ្វើឲ្យអស់អ្នកដែលជាន់ឈ្លីទូលបង្គំ ត្រូវអាម៉ាស់។ –បង្អង់ ព្រះនឹងចាត់ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គមក!
ដ្បិតទីកន្លែងដែលរំលាង ហើយចោលស្ងាត់ និងស្រុកអ្នកដែលត្រូវបំផ្លាញនោះ ឥឡូវនេះ នឹងបានជាទីចង្អៀតណែន ដល់ពួកអ្នកដែលអាស្រ័យនៅវិញ ហើយពួកអ្នកដែលបានលេបអ្នក គេនឹងនៅឆ្ងាយពីអ្នកហើយ។
នោះយើងនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្ដាសា ដល់អស់ទាំងសាសន៍នៅផែនដីផង។
យើងនឹងដេញតាមគេ ដោយដាវ អំណត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្ដាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្ដាលអស់ទាំងសាសន៍ ដែលយើងនឹងបណ្តេញគេនោះ
ពួកអ៊ីស្រាអែលប្រៀបដូចជាចៀមដែលត្រូវប្រដេញកម្ចាយ ពួកសិង្ហបានដេញកម្ចាយគេហើយ មុនដំបូង គឺស្តេចអាសស៊ើរបានត្របាក់ស៊ីគេ បន្ទាប់មក នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានបំបាក់ឆ្អឹងគេ។
អ្នកណាដែលប្រទះឃើញគេ បានត្របាក់ស៊ីគេ ហើយពួកខ្មាំងសត្រូវបានពោលថា៖ យើងគ្មានទោសទេ ពីព្រោះគេបានធ្វើបាបនឹងព្រះយេហូវ៉ា ដែលជាទីលំនៅនៃសេចក្ដីសុចរិត គឺព្រះយេហូវ៉ាជាទីសង្ឃឹមរបស់បុព្វបុរសគេ។
នេប៊ូក្នេសាជាស្តេចបាប៊ីឡូនបានស៊ីបង្ហិនខ្ញុំ បានទាំងជាន់ឈ្លី បានធ្វើឲ្យខ្ញុំដូចជាភាជនៈទទេ បានលេបខ្ញុំ ដូចជាសត្វសម្បើម ក៏បានបំពេញផ្ទៃ ដោយរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តខ្ញុំ ហើយបានបោះខ្ញុំចេញទៅក្រៅ។
គេបានឮថា ខ្ញុំម្ចាស់ថ្ងូរ តែគ្មានអ្នកណានឹងជួយដោះទុក្ខខ្ញុំម្ចាស់ទេ ពួកខ្មាំងសត្រូវទាំងប៉ុន្មាន បានឮដំណឹងពីសេចក្ដីលំបាករបស់ខ្ញុំម្ចាស់ ហើយ គេសប្បាយចិត្ត ដោយព្រោះព្រះអង្គបានធ្វើយ៉ាងនេះ ព្រះអង្គនឹងឲ្យថ្ងៃ ដែលព្រះអង្គបានប្រកាសប្រាប់នោះ បានមកដល់ នោះគេនឹងបានដូចជាខ្ញុំម្ចាស់វិញ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នកនឹងត្រូវផឹកពីពែងរបស់បងស្រីអ្នក ជាពែងយ៉ាងជ្រៅ ហើយធំ អ្នកនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ ពែងនោះចំណុះជាច្រើន។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច
ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់យើង ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាលដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តអ្នកចំពោះស្រុកអ៊ីស្រាអែល
ដូច្នេះ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺដោយហេតុតែគេបានធ្វើឲ្យអ្នកនៅស្ងាត់ច្រៀប ព្រមទាំងលេបអ្នកចូលគ្រប់ទិស ឲ្យអ្នកទៅជារបស់សាសន៍ដែលនៅសល់ ហើយដោយព្រោះពួកអ្នកនិយាយដើម បានចាប់ផ្ដើមនិយាយពីអ្នក ហើយជនទាំងឡាយនិយាយអាក្រក់ពីអ្នក។
អ្នកនឹងឃើញការប្រៀនប្រដៅ ដែលនាំឲ្យសាសន៍ទាំងឡាយដែលនៅជុំវិញត្មះតិះដៀលអ្នក និងតក់ស្លុត ក្នុងកាលដែលយើងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ដោយកំហឹងយ៉ាងឃោរឃៅ ហើយបន្ទោសខ្លាំងៗ (យើងនេះគឺយេហូវ៉ា បានចេញវាចាហើយ)។
អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។
ឥឡូវនេះ មានសាសន៍ជាច្រើន មូលគ្នាមកទាស់នឹងឯង គេពោលថា "ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ"។
ពេលគេបានឮដូច្នោះ គេមានចិត្តក្តៅក្រហាយជាខ្លាំង ហើយគេសង្កៀតធ្មេញដាក់លោកស្ទេផាន។