Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 25:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ទះ​ដៃ ហើយ​តន្ត្រំ​ជើង ព្រម​ទាំង​មាន​សេចក្ដី​រីក‌រាយ ដោយ​គ្រប់​ទាំង​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​អ្នក​ចំពោះ​ស្រុក​អ៊ីស្រា‌អែល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​ទះ​ដៃ លោត​កព្ឆោង​យ៉ាង​សប្បាយ​អស់​ពី​ចិត្ត អ្នក​ត្រេក​អរ ព្រោះ​ឃើញ​ទឹក​ដី​អ៊ីស្រា‌អែល​ហិន‌ហោច ហើយ​មើល‌ងាយ​ពួក​គេ​ទៀត​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ទះ​ដៃ ហើយ​តន្ត្រំ​ជើង ព្រម​ទាំង​មាន​សេចក្ដី​រីក‌រាយ ដោយ​គ្រប់​ទាំង​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​ឯង ចំពោះ​ស្រុក​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​ទះ​ដៃ លោត​កព្ឆោង​យ៉ាង​សប្បាយ​អស់​ពី​ចិត្ត អ្នក​ត្រេក​អរ ព្រោះ​ឃើញ​ទឹក​ដី​អ៊ីស្រ‌អែល​ហិន‌ហោច ហើយ​មើល‌ងាយ​ពួក​គេ​ទៀត​ផង

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 25:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទាំង​ឡាយ​ទះ​ដៃ​ដាក់​គេ ព្រម​ទាំងហួច​ចំអកឲ្យ​គេ ចេញ​ពី​កន្លែង​របស់​គេ។


ដ្បិត​លោក​បន្ថែម​សេចក្ដី​បះ‌បោរ ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់ នៅ​កណ្ដាល​ពួក​យើង ហើយ​ក៏​ចម្រើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង»។


កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ


តើ​សាសន៍​អ៊ីស្រា‌អែល​មិន​មែន​ជា​ទី​មើល‌ងាយ​ដល់​អ្នក​ឬ? តើ​បាន​ឃើញ​គេ​នៅ​កណ្ដាល​ពួក​ចោរ​ឬ? ដ្បិត​វេលា​ណា​ដែល​អ្នក​និយាយ​ពី​គេ នោះ​អ្នក​ចេះ​តែ​គ្រវី​ក្បាល។


នៅ​គ្រា​រង​ទុក្ខ​វេទនា ហើយ​លំបាក ក្រុង​យេរូ‌សាឡិម​នឹក​ចាំ​ពី​សេចក្ដី​ល្អ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​កាល​ពី​ដើម ក្នុង​គ្រា​ដែល​ជន​ទាំង‌ឡាយ​បាន​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឥត​មាន​អ្នក​ណា​ជួយ​សោះ នោះ​ពួក​ខ្មាំង​សត្រូវ​បាន​ឃើញ​នាង ហើយ​បាន​ចំអក​ឲ្យ​ពី​ដំណើរ​ដែល​នាង ឈប់​ផ្អាក​នៅ


អស់​អ្នក​ណា​ដែល​ដើរ​បង្ហួស គេ​ទះ​ដៃ​ឡក​ឲ្យ​នាង គេ​ធ្វើ​ស៊ីស‌ស៊ូស ហើយ​គ្រវី​ក្បាល​ដល់​កូន​ស្រី​ក្រុង​យេរូ‌សាឡិម ដោយ​ពាក្យ​ថា «តើ​ទី​ក្រុង​នេះ​ឬ ដែល​មនុស្ស​ហៅ​ថា​ជា​ទី​ល្អ​បំផុត ហើយ​ជា​ទី​រីក‌រាយ​ដល់​ផែនដី​ទាំង​ដុំ​មូល​នោះ?»


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​សាសន៍​ភីលី‌ស្ទីន​បាន​ប្រព្រឹត្ត​ដោយ​ការ​សង‌សឹក គឺ​បាន​សង‌សឹក​តប ដោយ​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​គេ ដើម្បី​នឹង​បំផ្លាញ ដោយ​ចង​គំនុំ​ជាប់​ត​មក​ជា‌និច្ច


ហើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អាំម៉ូន​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ថា ហាស់ហា ទាស់​នឹង​ទី​បរិសុទ្ធ​របស់​យើង ក្នុង​កាល​ដែល​ត្រូវ​បង្អាប់​នោះ ហើយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ក្នុង​កាល​ដែល​ត្រូវ​ចោល​ស្ងាត់ ព្រម​ទាំង​ទាស់​នឹង​ពួក​វង្ស​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង


អ្នក​បាន​អរ​សប្បាយ​ពី​ដំណើរ​មត៌ក​នៃ​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​ព្រោះ​ត្រូវ​ចោល​ស្ងាត់​ជា​យ៉ាង​ណា នោះ​យើង​នឹង​ធ្វើ​ដល់​អ្នក​យ៉ាង​នោះ​ដែរ។ ឱ​ភ្នំ​សៀរ និង​ស្រុក​អេដុម​ទាំង​មូល​អើយ អ្នក​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


គឺ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដុម​ទាំង​មូល ដែល​បាន​តម្រូវ​ស្រុក​យើង​ទុក​ជា​របស់​គេ ដោយ​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​បោះ‌បង់​ចោល​ទុក​ជា​រំពា នោះ​ប្រាកដ​ជា​យើង​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​ចុះ ដោយ​ពាក្យ​ថា វរ​ហើយ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដ្បិត​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​គ្រោះ​ទុរ្ភិក្ស និង​ដោយ​អាសន្ន‌រោគ។


ប៉ុន្តែ អ្នក​មិន​គួរ​ឈរ​មើល​‌ប្អូន​របស់​អ្នក ទាំង​ត្រេក​អរ នៅ​ថ្ងៃ​ដែល​គេ​ជួបទុក្ខ​វេទនា​ឡើយ ក៏​មិន​គួរ​មាន​ចិត្ត​រីក‌រាយ​នឹង​ប្រជា‌ជន​យូដា នៅ​ថ្ងៃ​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ដែរ អ្នក​មិន​គួរ​អួត​ខ្លួន​នៅ​ថ្ងៃ​ដែល​គេ​មាន​ទុក្ខ​លំបាក​ឡើយ។


គ្មាន​អ្វី​ព្យាបាល​ឯងឲ្យ​បាត់​ឈឺ​ឡើយ ព្រោះ​របួស​ឯង​ធ្ងន់​ណាស់ អស់​អ្នក​ដែល​ឮ​ដំណឹង​ពី​ឯង គេ​ទះ​ដៃ​អរ ដ្បិត​តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​អំពើ​កំណាច របស់​ឯង​ជា‌និច្ច​នោះ»។:៚


នេះ​ជាហេតុការណ៍​ដែល​នឹង​កើត​មាន​ដល់​គេ សម្រាប់​អំនួត​របស់​គេ ដោយ​ព្រោះ​គេ​បាន​ត្មះ‌តិះ‌ដៀល ហើយ​អួត​ខ្លួនទាស់​នឹង​ប្រជា‌រាស្ត្រ របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


នោះ​ហើយ ជា​ទី​ក្រុង​ដែល​តែង‌តែ​បាន​សប្បាយ ហើយ​ឥត​កង្វល់ ជា​ក្រុង​ដែល​រមែង​គិត​ក្នុង​ចិត្ត​ថា «មាន​តែ​អញ​ទេ ក្រៅ​ពី​អញ​គ្មាន​ទី​ក្រុង​ណា​សោះ» ទី​ក្រុង​នោះ​បាន​ត្រឡប់​ជា​ស្ងាត់​ច្រៀប ជា​ជម្រក​សម្រាប់​ពពួក​សត្វ​ព្រៃ​យ៉ាង​ណា​ហ្ន៎! អស់​អ្នក​ណា​ដែល​ដើរ​តាម​ទី​នោះ នឹង​ហួច​ចំអក ហើយ​រលាស់​ដៃ។


យើង​បាន​ឮ​ពាក្យ​ដំណៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះ‌ដៀល ដល់​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បាន​អួត​ខ្លួន​គេ​ទាស់​នឹង ទឹក​ដី​ប្រជា‌រាស្ត្រ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម