ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូប ហើយកប៌ូរ និងកំញានសុទ្ធ (គ្រឿងនីមួយៗត្រូវឲ្យស្មើគ្នា)
បទចម្រៀងសាឡូម៉ូន 3:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាឡើងពីរហោស្ថានមក ហុយដូចជាផ្សែង មានក្លិនក្រអូបដោយខ្លឹមចន្ទន៍ និងកំញាន ព្រមទាំងមានម្សៅក្រអូបគ្រប់យ៉ាង របស់ពួកជំនួញដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាឡើងពីវាលរហោស្ថាន ដូចកម្សួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ តើអ្នកណានុ៎ះ ដែលឡើងពីទីរហោស្ថានមក មានហុយដូចជាផ្សែង មានអប់ខ្លួនដោយខ្លឹមចន្ទន៍ នឹងកំញាន ព្រមទាំងម្សៅក្រអូបគ្រប់យ៉ាងរបស់ពួកជំនួញដូច្នេះ អាល់គីតាប តើនរណាឡើងពីវាលរហោស្ថាន ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ? |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូប ហើយកប៌ូរ និងកំញានសុទ្ធ (គ្រឿងនីមួយៗត្រូវឲ្យស្មើគ្នា)
ប្រេងអប់របស់បងក្រអូបណាស់ ហើយឈ្មោះរបស់បង ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង
ន៎ុះន៏ គឺជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន មានមនុស្សស្ទាត់ជំនួញ ក្នុងពួកខ្លាំងពូកែនៃសាសន៍ អ៊ីស្រាអែលហុកសិបនាក់ហែហម
៙ យើងនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញាន ចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
ព្រះគណ្ឌៈទ្រង់ដូចជាទីដាំគ្រឿងក្រអូប ដូចជាដំណាំស្មៅមានក្លិនផ្អែម ព្រះរឹមទ្រង់ដូចជាផ្កាកំភ្លឹងដែលស្រក់ទឹកក្រអូប
ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសម្លាញ់ខ្ញុំ គ្រឿងក្រអូបបានស្រក់ពីម្រាមដៃខ្ញុំ ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ ទៅលើគន្លឹះទ្វារ។
តើនាងណាដែលឡើងមកពីទីរហោស្ថាន កំពុងផ្អែកលើអ្នកស្ងួនសម្លាញ់របស់នាងដូច្នេះ? យើងបានបណ្ដាលឲ្យឯងមាន សេចក្ដីស្រឡាញ់នៅក្រោមដើមសារី ជាទីដែលម្តាយឯងបានឈឺនឹងសម្រាល ជាទីដែលអ្នកឈឺនឹងសម្រាលបានបង្កើតឯងមក។
មើល៍! យើងនឹងធ្វើការមួយថ្មី ការនោះកំពុងលេចមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយនៅទីរហោស្ថាន និងទន្លេនៅសមុទ្រខ្សាច់។
«ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលយើងទៅប្រោស ឲ្យបានសេចក្ដីសម្រាក។
យើងបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងនៅលើដើមល្វា គឺនៅរដូវដំបូង។ ប៉ុន្ដែ គេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើម ដូចរបស់ដែលគេស្រឡាញ់នោះ។
ហើយចូលទៅក្នុងផ្ទះ ឃើញបុត្រតូចនៅជាមួយម៉ារា ជាមាតា គេក៏ក្រាបថ្វាយបង្គំ រួចបើកប្រអប់យកទ្រព្យរបស់ខ្លួន ជាមាស ជាកំញាន និងជ័រល្វីងទេសថ្វាយដល់បុត្រនោះ។
ត្រូវនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកនៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នកឲ្យដឹងថាអ្នកមានចិត្តដូចម្ដេច គឺតើនឹងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។
ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះអង្គទទួល ហើយសព្វព្រះហឫទ័យដែរ។
ប៉ុន្តែ ព្រះប្រទានឲ្យស្ត្រីនោះមានស្លាបពីរ ដូចជាស្លាបសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរចេញពីសត្វពស់ ទៅកន្លែងរបស់នាងនៅទីរហោស្ថាន ជាកន្លែងដែលព្រះចិញ្ចឹមនាងអស់មួយខួប ពីរខួប និងកន្លះខួប ។
រួចស្ត្រីនោះក៏ភៀសខ្លួនទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះបានរៀបចំទុកឲ្យនាង ដើម្បីចិញ្ចឹមនាង អស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
សម្បុរល្វែង គ្រឿងក្រអូប ទឹកអប់ ជ័រល្វីងទេស កំញាន ស្រាទំពាំងបាយជូរ ប្រេង ម្សៅម៉ដ្ដ ស្រូវសាលី គោ ចៀម សេះ រទេះ ទាំងទាសករ ដែលជាព្រលឹងមនុស្ស។
ពេលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ស៊ុង និងពានមាស ពេញដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ