យេរេមា 31:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលយើងទៅប្រោស ឲ្យបានសេចក្ដីសម្រាក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «នៅវាលរហោស្ថាន យើងបានសម្តែងការប្រណីសន្ដោសដល់ ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចម្បាំង ហើយអ៊ីស្រាអែលនឹងបានសុខសាន្តត្រាណ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលអញទៅប្រោសឲ្យបានសេចក្ដីសំរាក សូមមើលជំពូកអាល់គីតាប2 អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «នៅវាលរហោស្ថាន យើងបានសំដែងការប្រណីសន្ដោសដល់ ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចំបាំង ហើយអ៊ីស្រអែលនឹងបានសុខសាន្តត្រាណ។ សូមមើលជំពូក |
«ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ