បទចម្រៀងសាឡូម៉ូន 3:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់ជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែម្ចាស់ចិត្តខ្ញុំយល់ស្រប។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់ និងសត្វប្រើស ធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថដោយនូវពួកប្រើស នឹងពួកក្តាន់នៅវាលថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសំឡាញ់របស់ ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះទ័យ។ សូមមើលជំពូកអាល់គីតាប5 ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់ និងសត្វប្រើស ធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់នាងយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។ សូមមើលជំពូក |