ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 29:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​តង្វាយ​ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាស‌នា​រាល់​ថ្ងៃ នោះ​គឺ​កូន​ចៀម​ពីរ អាយុ​មួយ​ខួប។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ថ្វាយ​នៅ​លើ​អាសនៈ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ដង្វាយ ដែល​ត្រូវ​ថ្វាយ​នៅ​លើ​អាសនា​រាល់​តែ​ថ្ងៃ​ជានិច្ច នោះ​គឺ​កូន​ចៀម​២​អាយុ​១​ខួប

សូមមើលជំពូក

អាល់គីតាប

រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ឲ្យ​នៅ​លើ​អាសនៈ​ជា​និច្ច​និរន្តរ៍​តរៀង​ទៅ។

សូមមើលជំពូក



និក្ខមនំ 29:38
25 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​ហៅ​លោក​អ័ប្រា‌ហាំ​ជា​ឪពុក​ថា៖ «ពុក!» លោក​ឆ្លើយ​ថា៖ «មាន​ការ​អី​កូន»។ អ៊ីសាក​ពោល​ថា៖ «មើល៍ យើង​មាន​ភ្លើង មាន​ឧស​ហើយ ចុះ​តើ​កូន​ចៀម​សម្រាប់​តង្វាយ​ដុត​នៅ​ឯ​ណា?»


ដើម្បី​ថ្វាយ​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាស‌នា ដែល​សម្រាប់​តង្វាយ​ដុត រាល់​ព្រឹក រាល់​ល្ងាច​ជា‌និច្ច តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល។


រាល់​ព្រឹក​ល្ងាច គេ​តែង​ដុត​តង្វាយ​ដុត និង​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌និច្ច ក៏​រៀប​នំបុ័ង​តាំង​ទុក​ដាក់​លើ​តុ​បរិសុទ្ធ ព្រម​ទាំង​ថែ​ជើង​ចង្កៀង​មាស និង​ចង្កៀង​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ដុត​រាល់​តែ​ល្ងាច ដ្បិត​ពួក​យើង​គោរព​ប្រតិបត្តិ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង តែ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌អង្គ។


ព្រះបាទ​សាឡូម៉ូន​បាន​ចាត់​សារ​ទៅ​ស្តេច​ហ៊ីរ៉ាម នៅ​ក្រុង​ទីរ៉ុស​ថា៖ «ពី​ដើម ទ្រង់​បាន​ផ្ញើ​ឈើ​តា‌ត្រៅ​មក​ថ្វាយ​ព្រះបាទ​ដាវីឌ ជា​បិតា​ទូល‌បង្គំ សម្រាប់​ធ្វើ​ជា​ដំណាក់​ឲ្យ​ទ្រង់​គង់ ឥឡូវ​នេះ ក៏​សូម​ទ្រង់​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ​ដូច្នោះ​ដែរ។


មើល៍ ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ព្រះ‌អង្គ​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ព្រះ‌អង្គ និង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជា‌និច្ច ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ។


គេ​បាន​ទាំង​បិទ​ទ្វារ​ទី​ថែវ ហើយ​ពន្លត់​ចង្កៀង ក៏​មិន​បាន​ដុត​កំញាន ឬ​ថ្វាយ​តង្វាយ​ដុត​ក្នុង​ទី​បរិសុទ្ធ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ។


ទ្រង់​ក៏​ថ្វាយ​ព្រះ‌រាជ្យ‌ទ្រព្យ​មួយ​ចំណែក​សម្រាប់​ជា​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ពេល​ព្រឹក និង​ពេល​ល្ងាច តង្វាយ​ដុត​នៅ​ថ្ងៃ​ឈប់​សម្រាក និង​នៅ​ថ្ងៃ​ចូល​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​មាន​កំណត់ ដូច​ជា​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ។


តាម​កំណត់​ដែល​ត្រូវ​ការ​រាល់​តែ​ថ្ងៃ គឺ​ថ្វាយ​ឲ្យ​ត្រូវ​នឹង​ក្រឹត្យ‌ក្រម​របស់​លោក​ម៉ូសេ ទាំង​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ​មាន​កំណត់ បី​ដង​ក្នុង​មួយ​ឆ្នាំ ជា​បុណ្យ​នំបុ័ង​ឥត​ដំបែ បុណ្យ​អាទិត្យ​ទី​ប្រាំពីរ និង​នៅ​បុណ្យ​បារាំ។


គេ​ដាក់​អាសនា​នោះ​ទៅ​លើ​គ្រឹះ​ចាស់ ដ្បិត​គេ​ភ័យ​ខ្លាច​ដោយ​ព្រោះ​ប្រជា‌ជន​នៅ​ស្រុក​នោះ ហើយ​គេ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​នៅ​លើ​អាសនា គឺ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​ព្រឹក ទាំង​ល្ងាច។


ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ជាប់​ជា‌ប្រចាំ តង្វាយ​សម្រាប់​បុណ្យ​ចូល​ខែ និង​សម្រាប់​បុណ្យ​ដែល​បាន​កំណត់​ទុក​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​អស់​អ្នក​ដែលយក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា។


លោក​ដាក់​អាស‌នា​តង្វាយ​ដុត​នៅ​មាត់​ទ្វារ​រោង​ឧបោ‌សថ​នៃ​ត្រសាល​ជំនុំ រួច​លោក​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​ម្សៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


រាល់​ថ្ងៃ ត្រូវ​ឲ្យ​រៀប​កូន​ចៀម​មួយ​ឥត​ខ្ចោះ អាយុ​មួយ​ខួប ទុក​ជា​តង្វាយ​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​ថ្វាយ​តង្វាយ​នេះ​រាល់​តែ​ព្រឹក​ជា‌និច្ច។


គឺ​យ៉ាង​នោះ​ដែល​គេ​ត្រូវ​រៀបចំ​កូន​ចៀម តង្វាយ​ម្សៅ និង​ប្រេង​រាល់​ព្រឹក ទុក​ជា​តង្វាយ​ដុត​ជា‌និច្ច»។


ចាប់​ពី​ពេល​ដែល​គេ​បញ្ឈប់​លែង​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ប្រចាំ​ថ្ងៃ ហើយ​របស់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​វិនាស​បាន​តាំង​ឡើង នោះ​នឹង​មាន​រយៈ​ពេល ១២៩០ ថ្ងៃ។


អើ កាល​ខ្ញុំ​កំពុង​តែ​អធិ‌ស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​និមិត្ត​ពីមុន ហោះ​យ៉ាង​លឿន ចូល​មក​រក​ខ្ញុំ ចំ​ពេល​ថ្វាយ​តង្វាយ​ល្ងាច។


ស្ដេច​នោះ​នឹង​តាំង​សញ្ញា​មួយ​យ៉ាង​មុត​មាំ​ជា‌មួយ​មនុស្ស​ជា​ច្រើន​រយៈ​ពេល​មួយ​អាទិត្យ ហើយ​រយៈ​ពេល​កន្លះ​អាទិត្យ ស្ដេច​នឹង​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ទៀត ហើយ​នៅ​កន្លែង​របស់​គេ នឹង​កើត​មាន​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​បំផ្លាញ រហូតទាល់​តែ​ចុង​បំផុត​ដូច​បាន​កំណត់​ទុកនោះ ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ»។


រួច​ពួក​កូន​លោក​អើរ៉ុន​នឹង​ដុត​របស់​ទាំង​នោះ​នៅ​លើ​តង្វាយ​ដុត ដែល​កំពុង​តែ​ឆេះ​លើ​ឧស​នៅ​លើ​អាសនា គឺ​ជា​តង្វាយ​ដុត​សម្រាប់​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


«ចូរ​បង្គាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក​ថា នេះ​ជា​របៀប​ថ្វាយ​តង្វាយ​ដុត គឺ​តង្វាយ​នេះ​ត្រូវ​តែ​នៅ​លើ​អាសនា​ពេញ​មួយ​យប់​ទាល់​ព្រឹក ហើយ​ភ្លើង​ដែល​នៅ​លើ​អាសនា​ក៏​ត្រូវ​តែ​ឆេះ​នៅ​ជា‌និច្ច​ដែរ។


ហើយ​លោក​ក៏​ថ្វាយ​តង្វាយ​ម្សៅ​ដែរ លោក​យក​មួយ​ក្តាប់​ទៅ​ដុត​លើ​អាសនា ជា​ក្តាប់​ផ្សេង​ពី​តង្វាយ​ដុត​ពេល​ព្រឹក។


នេះ​ជា​តង្វាយ​បន្ថែម​ពី​លើ​តង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ និង​តង្វាយ​ម្សៅ ហើយ​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជា​ប្រចាំ រួម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ត្រូវ​ថ្វាយ​តាម​របៀប​តង្វាយ​នោះ ទុក​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក!


ព្រះ‌អង្គ​មិន​ចាំ​បាច់​នឹង​ថ្វាយ​យញ្ញ‌បូជា​រាល់​ថ្ងៃ ដូច​សម្តេច​សង្ឃ ដែល​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន​ឯង​ជា​មុន រួច​មក ដោយ​ព្រោះ​បាប​របស់​ប្រជា‌ជន​នោះ​ទេ ដ្បិត​ព្រះ‌អង្គ​បាន​ថ្វាយ​យញ្ញ‌បូជា ម្ដង​ជា​សូរេច គឺ​នៅ​ពេល​ដែល​ព្រះ‌អង្គ​ថ្វាយ​អង្គ​ទ្រង់​នោះ​ឯង។


គឺ​បាន​លោះ​ដោយ​សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ទ​វិញ ដែល​ប្រៀប​ដូច​ជា​ឈាម​របស់​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម។